ពលរដ្ឋ​ខេត្ត​កោះកុង​ម្នាក់​ស្លាប់​ព្រោះ​ពុល​ត្រី​កំពត​ក្លែម​ជាមួយ​ស្រា

ដោយ អាស៊ីសេរី
2018-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

ពលរដ្ឋ​នៅ​ខេត្ត​កោះកុង​ម្នាក់ បាន​ស្លាប់​ព្រោះ​ពុល​ត្រី​ក្រពត​ក្រោយ​ពលរដ្ឋ​រូប​នេះ និង​ពលរដ្ឋ​ផ្សេង​ទៀត ហូប​សាច់​ត្រី​ក្រពត​ក្លែម​ជាមួយ​ស្រាបៀរ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា។ បុរស​ដែល​ស្លាប់​ជា​អ្នក​នេសាទ មាន​ទីលំនៅ​ភូមិ​កោះស្តេច ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ មេឃុំ​កោះស្តេច ស្រុក​គិរីសាគរ ឲ្យ​ដឹង​ថា ជនរងគ្រោះ​ស្លាប់​ក្នុង​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ក្នុង​ថ្ងៃ ដដែល។

មេឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង លោក សុខ ចេង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ថា ពលរដ្ឋ​ដែល​ពុល​ត្រី​ក្រពត​ស្លាប់​នោះ គឺ​ជា​អ្នក​ចម្អិន​ត្រី​នោះ​ផ្ទាល់ ហើយ​បុរស​នោះ​ហូប​គ្រឿង​ក្នុង​ត្រី​ច្រើន។ ចំណែក​អ្នក​ពុល​ផ្សេងទៀត ក៏​ហូប​សាច់​ត្រី​ក្លែម​ជាមួយ​ស្រាបៀរ​នោះ​ដែរ។ លោក​ប្រាប់​ទៀត​ថា មុនដំបូង​រក​ឃើញ មនុស្ស​ពុល​ត្រី​ក្រពត​មាន​ចំនួន ៩​នាក់ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ​គេ​បាន​រក​ឃើញ​ម្នាក់ទៀត និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រួចហើយ​ដែរ។ លោក​មេឃុំ​ឲ្យ​ដឹង​ទៀត​ថា ពេលនេះ​ក្រុម​ពលរដ្ឋ​ដែល​ពុល​ត្រី​ក្រពត​ទាំងនោះ បាន​ធូរ​ស្រាល​ច្រើន​ហើយ។

របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីសាគរ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ក្រុម​ពលរដ្ឋ​នាំ​ហូប​ត្រី​ក្រពត​ក្លែម​ស្រា ក្រោយ​មក​មាន​សភាព​ធីងធោង និង​ក្អួតចង្អោរ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​មណ្ឌល​សុខភាព​ស្រុក។

ទាក់ទង​បញ្ហា​ពលរដ្ឋ​ពុល​ត្រី​ក្រពត​នេះ លោក​មេឃុំ​បញ្ជាក់​ថា តាម​បទពិសោធន៍​របស់​លោក​ធ្លាប់​ធ្វើ​ជា​អ្នកនេសាទ​ដែរ​នោះ លោក​គ្រាន់តែ​ដឹង​ថា ត្រី​ក្រពត មាន​ច្រើន​ប្រភេទ គឺ​មាន​ត្រី​ដែល​បរិភោគ​បាន និង​ត្រី​ពុល។ កន្លងមក ក៏​ធ្លាប់​មាន​ពលរដ្ឋ​រស់នៅ​តាម​ខេត្ត​ពុល​ត្រី​ក្រពត​ស្លាប់​ជាច្រើន​នាក់​ដែរ​ដូចជា ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ឆ្នាំង​ជាដើម។ មន្ត្រី​ជំនាញ​ផ្នែក​នេសាទ និង​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់​ថា គ្រឿងក្នុង​របស់​ត្រី​ក្រពត ជាពិសេស​ថ្លើម​របស់​ត្រី​នេះ មាន​ជាតិពុល​ខ្លាំង​ម្យ៉ាង ដែល​មាន​ឈ្មោះ​ថា តេត្រូដូតុកស៊ីន (Tetrodotoxin)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល