ប្រជាពលរដ្ឋខ្មែរនៅតំបន់ក្វាងជូធំ (Gwanju) នៃប្រទេសកូរ៉េខាងត្បូង (South Korea) ជាង ៣០នាក់ កាលពីថ្ងៃទី៩ កក្កដា បាននាំគ្នារៀបចំពិធីបុណ្យរម្លឹកខួប៧ឆ្នាំនៃការបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី។
ក្រៅពីធ្វើពិធីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី និងបង្ហាញនូវក្ដី នឹករលឹក និងដឹងគុណចំពោះវីរភាពរបស់លោកមកលើសង្គមជាតិកម្ពុជា ពួកគេក៏បានធ្វើការ ទាមទាររកយុត្តិធម៌ និងស្នើឲ្យបញ្ឈប់វប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍លើ អ្នកស្នេហាជាតិ។ បន្ថែមពីលើនេះ ពួកគេក៏ទាមទារឱ្យរដ្ឋាភិបាលស្វែងរកឃាតកពិតមកផ្ដន្ទាទោសផងដែរ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។