ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមបញ្ចេញមតិចម្រុះជុំវិញវិធានការរបស់អាជ្ញាធររាជធានីភ្នំពេញ ចំពោះអ្នករស់នៅលើ ទឹកទន្លេសាបក្នុងរាជធានីភ្នំពេញ។
អ្នកខ្លះ បង្ហាញការជឿជាក់លើវិធាននេះថា អាចមានប្រសិទ្ធភាព។ ប៉ុន្តែអ្នកខ្លះទៀត មិនមានជំនឿថា៖ អាជ្ញាធរនឹងអនុវត្តបានជោគជ័យនោះឡើយ ព្រោះអ្នករស់នៅលើទឹកនោះភាគច្រើនជាជនជាតិវៀតណាម ដែលរស់នៅលើទឹកចាក់គ្រឹះយូរឆ្នាំមកហើយ ខណៈប្រទេសវៀតណាមកំពុងមានឥទ្ធិពលលើថ្នាក់ដឹកនាំរបស់កម្ពុជាបច្ចុប្បន្ន។ ពួកគេដាក់ការសង្ស័យថា វិធានការនេះ អាចជាល្បិចដដែលៗរបស់អាជ្ញាធរលោក ហ៊ុន សែន ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ច និងសិទ្ធិរស់នៅស្របច្បាប់ដល់ជនជាតិវៀតណាមទាំងនោះ ស្របតាមសំណើរបស់មេដឹកនាំវៀតណាម។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ភាគច្រើនមិនសូវចាប់អារម្មណ៍រឿងផលប៉ះពាល់បរិស្ថានប៉ុន្មាននោះទេ ដោយពួកគាត់នាំគ្នាផ្ដោតតែ ទៅលើវិធានការរបស់អាជ្ញាធរថា តើអាចអនុវត្តបានជោគជ័យ ដូចការបណ្តេញប្រជាពលរដ្ឋ នៅតំបន់បុរីកីឡា តំបន់បឹងកក់ ប៊ុលឌីង និងតំបន់សំបុកចាប ក្នុងរាជធានីភ្នំពេញ កន្លងនោះ ឬយ៉ាងណា?
អ្នកខ្លះទៀត បានចាប់អារម្មណ៍លើករណីជនជាតិវៀតណាមទាំងនោះ មករស់នៅលើទឹកដីកម្ពុជាបានដោយសេរី ដែលខុសគ្នាឆ្ងាយពីស្ថានភាពពលរដ្ឋខ្មែរ រស់នៅក្នុងដែនដីកម្ពុជាក្រោម ដែលកំពុងគ្រប់គ្រងដោយវៀតណាមនោះ។
ចំណែកអ្នកខ្លះទៀតថា ជនជាតិវៀតណាម បានមកដណ្តើមមុខរបរ និងប្រើប្រាស់ ឬទាញយកយកផលពីធនធានធម្មជាតិរបស់ខ្មែរយ៉ាងគំហុក និងបែបអានាធិបតេយ្យ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ចន្ទ ផល្លា (Chan Phalla) បានសរសេរ ឬ Comment រិះគន់ ជុំវិញរឿងនេះថា៖ «យួន ( ជនជាតិវៀតណាម ) បានមកដណ្តើមឆ្នាំងបាយខ្មែរម្ចាស់បឹងទន្លេសាបយូរណាស់មកហើយ ល្មមដល់ពេលត្រឡប់ទៅស្រុកយួន ( វៀតណាម ) វិញហើយ មករស់នៅអោយពេញបឹងទន្លេ រកតែខ្មែរជាម្ចាស់ស្រុក ទៅនេសាទ រឺទៅកំសាន្ត មិនបានសោះ…» ។
ម្ចាស់គណនីហ្វេសប៊ុកមួយទៀត ឈ្មោះ អ៊ឹម ភរណី បានផុសរូបដែលបង្ហាញពីទិដ្ឋភាពទូកនេសាទដូចម្រាមដៃ និងផ្ទះបណ្តែតលើទឹកទន្លេ។
ភ្ជាប់ជាមួយនឹងរូបភាពទាំងនេះ អ៊ឹម ភរណី សរសេរអធិប្បាយ បែបឌឺដង ជាពាក្យកាព្យ ផង ជុំវិញជនជាតិវៀតណាម រស់នៅលើទឹកទន្លេស្រុកខ្មែរដែរថា៖ «បងឈរលើស្ពាន សម្លឹងផ្ទះពៅ លឺថាពាលពៅ នឹងត្រូវចាកចេញ លោកនិយាយមែន ឬគ្រាន់ថាលេង ទ្រូងបងចំបែង សែននៅអាល័យ។ បើអូនឡើងគោក មកនៅនឹងបង ដីទួលជាយក្រុង បងត្រៀមជូនថ្លៃ ពុកអូនពុកបង ចំណងនិស្ស័យ មិត្តភាពប្រពៃដងកេតម៉ឺនឆ្នាំ។ បើដកយុថ្កា បណ្តែតតាមទឹក នុះបងរលឹកនឹកដល់គូកម្មស្វាយមួយពីរនាក់ ស៊ីដាផ្តាច់កម្ម ទឹកភ្នែករហាម កម្មព្រោះអូនព្រឿង។ Comment ឆ្លើយតបនឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អ៊ឹម ភរណី នេះ! ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សង្ឃឹម ថ្ងៃមួយ បានសរសេរថា៖ «បើបានចាកចេញមែន វាជារឿងប្រវត្តិសាស្ត្រហើយ…» ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប្រសើរ មករា បានសរសេរតបដែរថា៖ «ខ្ញុំមិនជឿថា រដ្ឋហ៊ានដេញពួកវា…(គេ) ទៅស្រុកហើយវា (គេ) ព្រមចេញទៅទេ ចាំ៣១ កុម្ភៈទៅ»។
ចំណែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជាង មែន (Cheang Man) បានចូលរួមយោបល់ដែរថា៖ «មិនសង្ឃឹមទេ ព្រោះថាគ្រាន់តែទូតវា ( វៀតណាម ) មានប្រតិកម្មភ្លាមបែរជាថាពិចារណាសិន…»
ពាក់ព័ន្ធរឿងបរិស្ថានវិញ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សេង អាន ង៉ូវ (Seng Ann Ngauv) បាន Comment តបថា៖ លោក ភរណី…!! បើប្រមូលស្បោង និងខោទឹកនោម មិនតិចជាងមួយរយ (100) តោននោះទេ។ ពីរមុខនេះ ខ្ញុំប្រទះឃើញសឹងរាល់ថ្ងៃ។
រីឯ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស៊ីងហឺ ឡុង (Singheu Log) បានComment តបបែបឌឺដងជុំវិញវិញរឿងនេះដែរថា៖ «អូនព្រឿងទៅណាកើត បើមិនទាន់បានគ្រប់គ្រងទាំងអស់ផង បង»
ចំណែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខុម ស (Sokhom Sor) សរសេរ តបដោយខ្លីបែបឌឺដងថា៖ « សង្ឃឹមថ្ងៃមួយ បងនិងរូបអូន បានជាគូគ្រង លើដីគោកហើយ»។
ដោយឡែកម្ចាស់គណនីហ្វេសប៊ុក មួយទៀតឈ្មោះ បូណា (BoNa) ក៏បានផុសរូបដែលបង្ហាញពីទិដ្ឋភាព ទូនេសាទដូចម្រាមដៃ និងផ្ទះបណ្តែតលើទឹកទន្លេ ដោយសរសេរអធិប្បាយ មកជាមួយផងថា៖ «គាំទ្រចំណាត់ការរបស់សាលាក្រុង ហើយក៏មិនមែនជារឿងដែលត្រូវមកធ្វើការប្ដេជ្ញានោះទេ វាជាភារ:កិច្ចរបស់អស់លោកក្នុងនាមជាអ្នកដឹកនាំ ។ ម្យ៉ាងទៀត ត្រូវធ្វើសក្ខីកម្ម ឲ្យបានច្បាស់ថាជនជាតិទាំងនោះជាអន្តោប្រវេសន៍ខុសច្បាប់ឬយ៉ាងណា? ហើយក៏សុំគាំទ្រឲ្យមានចំណាត់ការទូទាំងប្រទេសផងដែរ»។
Comment តប នឹងទស្សនៈរបស់ សុខុម ស (Sokhom Sor)! ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជ័យ សាឡុង (Chey Salong) សរសេរថា៖ «ធ្វើលក្ខណៈក្តៅដូចប៊ូងនិងបឹងកក់បានទៅរួច!»។
ចំណែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុខ រដ្ឋា (Sok Ratha) Comment ដែរថា៖ «ប្រសិនបើជនជាតិវៀតណាមមិនឡើងគោក ឬមិនទៅស្រុកគេវិញ តើបងប្អូនខ្មែរគួរធ្វើបែបណា? បងប្អូនខ្មែរកម្ពុជាក្រោមត្រូវវៀតណាមជិះជាន់ខ្លាំងណាស់ ឬបងប្អូនខ្មែរដេកចាំមើលឱ្យគេជិះជាន់ ឱ្យគេធ្វើអ្វីតាមចិត្តទៀត? រង់ចាំមើលដំណោះស្រាយរបស់រដ្ឋាភិបាលទាំងអស់គ្នាម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ ផន បញ្ញា (Phorn Phana) សរសេរឲ្យដឹងថា៖ « សមាគមខ្មែរ - វៀតណាមនៅកម្ពុជា មួយពាន់ ( ១០០០ ) គ្រួសារបានដាក់លិខិតស្នើសុំទៅសាលារាជធានីភ្នំពេញ ឱ្យរកទីតាំងណាមួយសមស្របដើម្បីពួកគេប្រកបរបរចិញ្ចឹមត្រី។ នេះជាល្បិចដដែលៗ បែបមិនខុសពីដី ៤០ហិកតារ និងអ្នករស់នៅលើទឹកបឹងទន្លេសាបនៅកំពង់ឆ្នាំងនោះទេ»។
អាជ្ញាធររបបលោក ហ៊ុន សែន រងការរិះគន់ថា តែងមិនហ៊ានប្រើវិធានការក្តៅក្នុងការជម្លៀសពលរដ្ឋវៀតណាមដែលសង្ស័យថារស់នៅខុសច្បាប់លើបឹងទន្លេសាបជាយូរឆ្នាំមកហើយចេញពីកម្ពុជា។ ផ្ទុយទៅវិញ ក្នុងរឿងជម្លោះដីធ្លីដែលពាក់ព័ន្ធនឹងពលរដ្ឋខ្មែរម្ចាស់ស្រុកវិញ អាជ្ញាធរ ឬក្រុមហ៊ុនតែងប្រើប្រាស់កម្លាំងប្រដាប់អាវុធមកបាញ់រះ និងបង្ក្រាបយ៉ាងចាស់ដៃលើពលរដ្ឋខ្លួនឯង ជាក់ស្តែងដូចករណីចុងក្រោយនៅភូមិទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។