សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រកាស​ធ្វើ​ពិធី​ប្រកួត​ប្រជែង​រក​ជ័យ​លាភី​​ស្រូវ​អង្ករ​៥​ប្រភេទ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រកាស​ធ្វើ​ពិធី​ប្រកួត​ប្រជែង​រក​ជ័យលាភី​ស្រូវ​អង្ករ​ល្អ​បំផុត​ប្រចាំ​កម្ពុជា ចំនួន​៥​ប្រភេទ ដើម្បី​រួម​ចំណែក​លើក​ទឹកចិត្ត និង​កិត្តិយស​ដល់​អ្នក​ផលិត ព្រមទាំងចូលរួម​ផ្សព្វផ្សាយ​ប្រភេទ​អង្ករ​នានា​សម្រាប់​នាំ​ចេញ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចុះ​ថ្ងៃ​ទី​៣០ ធ្នូ បញ្ជាក់​ថា ប្រភេទ​ស្រូវ អង្ករ​ដែល​ត្រូវ​លើក​យក​មក​ប្រកួត​ប្រជែង មាន​ស្រូវ​ផ្កា​រំដួល អង្ករ​ក្រអូប​ប្រណិត​ផ្កា​រដួល អង្ករ​ក្រអូប​ទូទៅ អង្ករ​ស​គ្រាប់​វែង និង​អង្ករ​ស្ងោ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អំពាវនាវ​ដល់​បណ្ដា​សហគមន៍​កសិករអង្គការ​មិនមែន​រដ្ឋាភិបាលរោង​ម៉ាស៊ីន​កិនស្រូវនិង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ដាំដុះ ផលិត កិន និង​កែ​ឆ្នៃ​ស្រូវ​អង្ករ​ទាំងអស់ដែល​មាន​ចំណាប់​អារម្មណ៍​ចូលរួម​ប្រកួតធ្វើ​ការ​ទាក់ទង​ដើម្បី​ចុះឈ្មោះនិង​ផ្ញើ​ប៉ាន់​ស្រូវ​អង្ករ​មក​កាន់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាចាប់​ពី​ថ្ងៃទី១ដល់​ថ្ងៃទី១៦ខែ​មករាឆ្នាំ​២០១៦។

ចំណែក​កម្មវិធី​ប្រកួត​ប្រជែងនឹង​ចាប់​ផ្តើមធ្វើ​នៅ​ថ្ងៃ​ទី​២៤ដល់​ថ្ងៃ​ទី​២៦ខែ​មករាឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។