ក្រសួង​មហាផ្ទៃ​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ស្ដីពី​ការ​បង្កើត​ចលនា​ប្រជា​ការពារ​ភូមិ ឬ​ឆ្មាំ​ភូមិ

ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ស្តីពី​ការ​បង្កើត​ចលនា​ប្រជា​ការពារ​ភូមិ ឬ​ឆ្មាំ​ភូមិ ជា​ផ្លូវ​ការ។ សេចក្ដី​ព្រាង​នេះ​បាន​ដាក់​ឲ្យ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ និង​អ្នក​ពាក់ព័ន្ធ​ពិនិត្យ និង​ផ្តល់​យោបល់​តាមរយៈ​កិច្ច​ប្រជុំ​ធំ​មួយ​ដែល​រួម​មាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចូលរួម​កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា។

លោក ស ខេង មាន​ប្រសាសន៍​ថាភូមិ​ជា​ច្រើន​បាន​ពង្រាយ​កម្លាំង​សន្តិសុខ​តាំង​ពី​ឆ្នាំ​១៩៩៩​មកបន្ទាប់​ពី​រំលាយ​អង្គការ​ចាត់​តាំង​ខ្មែរ​ក្រហម។

ឆ្មាំ​ភូមិ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋានដើម្បី​ការពារ​សន្តិសុខនិង​សណ្ដាប់ធ្នាប់​សាធារណៈ។

សេចក្ដី​ព្រាង​បញ្ជាក់​ថាចលនា​ប្រជា​ការពារ​ពុំមែន​ជា​អង្គការ​ចាត់តាំង​របស់​កម្លាំង​ប្រដាប់​អាវុធឬ​អង្គការ​ចាត់តាំង​ណាមួយ​ដែល​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវនិង​មិន​មាន​ការ​កំណត់​ក្របខ័ណ្ឌឬ​ឯកសណ្ឋាន​ជាក់លាក់​ជា​កង​កម្លាំងឯកភាព​នោះ​ទេ។ការ​ចងក្រង​កម្លាំង​ប្រជា​ការពារគឺ​អាស្រ័យ​ទៅ​តាម​ឆន្ទៈ​របស់​អ្នក​ចូលរួម​ដោយ​ស្ម័គ្រចិត្តនិង​ពុំ​មាន​ប្រាក់ខែ​នោះ​ទេ។

សង្គម​ស៊ីវិល​មើល​ឃើញ​ថាសកម្មភាព​ជាក់ស្តែង​កន្លង​មក​ឆ្នាំ​ភូមិ​នេះមិន​សូវ​គិតគូរ​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ក្នុង​សហគមន៍​នោះ​ទេភាគ​ច្រើន​ក្រុម​នេះ​ច្រើន​តែ​សមត្ថកិច្ច​ប្រើប្រាស់​ជា​ឧបករណ៍​ឲ្យ​ទៅ​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​បាតុករ​ដែល​ប្រមូល​ផ្តុំគ្នា​ទាមទារ​អ្វីមួយ​ដោយ​អហិង្សា។

កន្លង​ទៅ​ពួកគេ​ក៏​បាន​ចូលរួម​សកម្ម​ណាស់​ដែរ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចលនា​តស៊ូ​មតិ​របស់​ប្រជាពលរដ្ឋនិង​គណបក្ស​ប្រឆាំង​ដែល​រដ្ឋាភិបាល​ចោទ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាលដើម្បី​ចង់​រក្សា​សន្តិសុខ​សង្គម​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។