សម្ភាស​លោក រ៉ុង ឈុន ពី​ប្រាក់​ខែ​គោល​កម្មករ

0:00 / 0:00

មួយ​រយៈពេល​កន្លង​មក​នេះ ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ បាន​ទាមទារ​ឲ្យ​និយោជក​ដំឡើង​ប្រាក់​ខែ​គោល ពី ៦១​ដុល្លារ ទៅ​ដល់​ចន្លោះ​ពី ១២០ ទៅ ១៥០​ដុល្លារ។ បញ្ហា​នេះ ធ្វើ​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​ជាច្រើន​ដង​រវាង​រដ្ឋាភិបាល តំណាង​ក្រុមហ៊ុន​កាត់​ដេរ និង​សហជីព​កម្មករ។

ជា​លទ្ធផល នៅ​ថ្ងៃ​ទី២១ ខែ​មីនា រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ប្រាក់​ខែ​គោល​នឹង​ត្រូវ​ផ្ដល់​ឲ្យ​កម្មករ គឺ​មាន​ចំនួន ៨០​ដុល្លារ។

សូម​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក ឡេង ម៉ាលី ជាមួយ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។