សង្គម​ស៊ីវិល​សាទរ​នឹង​ក្រសួង​ដែល​បណ្ដុះបណ្ដាល​ពី​ការ​ផលិត​ស្រា​ស​ក្នុង​ខេត្ត​ក្រចេះ

0:00 / 0:00

ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc) លោក នី សុខា ស្វាគមន៍​វិធានការ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ការ​បង្រៀន ម្ចាស់​សិប្បកម្ម​ស្ដីពី​បទដ្ឋាន​បច្ចេកទេស ក្នុង​ការផលិត​ស្រា​ស ក្នុង​ខេត្ត​ក្រចេះ។ វគ្គ​បណ្ដុះបណ្ដាល​កើត​ឡើយ​ក្រោយពេល​អ្នកភូមិ ៧​នាក់​បាន​ស្លាប់​និង​មនុស្ស​ជិត ១​រយ​នាក់​ទៀត​បាន​ពុល​ស្រា​ស។

​លោក នី សុខា ចង់​ឲ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​កាន់តែ​ច្បាស់លាស់ ដើម្បី​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ដែល​បណ្ដាល ឲ្យ​ពលរដ្ឋ​ខេត្ត​ក្រចេះ​រងគ្រោះ​ដោយសារ​ស្រា​ស​នោះ៖ «អង្កេត និង​រក​ឲ្យ​ឃើញ​ពី​មូលហេតុ ឲ្យ​បាន​ត្រឹមត្រូវ ថា​តើ​ការ​ពុល​នេះ បណ្ដាលមកពី​ស្រា​ស​ដែល​គាត់​ផឹក​ហ្នឹង ឬក៏​មកពី​បញ្ហា​អ្វី​ផ្សេង ពីព្រោះ​ដូចជា​យើង​ឃើញ​ហើយ​ថា​មួយរយៈ​ចុងក្រោយ​នេះ ឃើញ​មាន​ការ​ប្រទាក់ប្រទង​គ្នា ពី​ការ​ផ្ដល់​ព័ត៌មាន​រវាង​ក្រសួង ដែល​ពាក់ព័ន្ធ​ទាំង​នោះ​ដែរ»។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦ រហូត​មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​ស្លាប់​ជាង ៤០​នាក់ និង​ជាង ៥០០​នាក់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ពលរដ្ឋ​ពិសា​ស្រា​ស សាច់​ឆ្កែ​ដែល​គេ​បំពុល ពុល​ត្រី​កំពត ពុល​ទឹកក្រូច និង​ករណី​ពុល​ទឹក​ព្រែកទេរ នៅ​ខេត្ត​ក្រចេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។