ប័ណ្ណសារព័ត៌មាន
2013-04-09
ពលករស្របច្បាប់ជាង ៣០នាក់ ដែលចេញទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុននាំពលករឈ្មោះ ទូច ម៉ាណាក់ មេនផៅវ័រ សឹបផ្លាយ (TOUCH MANAK MANPOWER SUPPLY Co., Ltd.) បានចោទថា ក្រុមហ៊ុននោះលក់ពួកគាត់ជាទាសករដំឡើងឆាកតន្ត្រីនៅស្រុកមួយនៃប្រទេសថៃ។
2013-04-09
ធនាគារអភិវឌ្ឍន៍អាស៊ី (អេ.ឌី.ប៊ី = ADB) នៅប្រទេសកម្ពុជា នៅថ្ងៃទី៩ ខែមេសា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា នៅរក្សាភាពរឹងមាំនៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ នៅគ្រាដែលទីផ្សារធំរបស់កម្ពុជា នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងតែល្អប្រសើរឡើង ប៉ុន្តែអត្រាកុមារខ្វះជីវជាតិ នៅតែជាការគំរាមសំខាន់ក្នុងរយៈពេលវែង ដែលត្រូវការអភិវឌ្ឍបន្ថែម។
2013-04-08
ការសាកល្បងអាវុធនុយក្លេអ៊ែរ (Nuclear) របស់កូរ៉េខាងជើង ថ្មីៗនេះបានបង្កឲ្យមានភាពតានតឹងយ៉ាងខ្លាំងជាមួយប្រទេសកូរ៉េខាងត្បូង ជាពិសេសជាមួយសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង ដែលនឹងអាចបង្កឲ្យមានសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េ។
2013-04-07
នៅមុនរដូវបុណ្យជាតិសំខាន់ៗចាប់ផ្ដើម ដូចជាបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌជាដើម សាលារាជធានីភ្នំពេញ តែងអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញ ទៅកាន់ខេត្តនានា កុំឲ្យដំឡើងថ្លៃឈ្នួលរថយន្ត។
2013-04-07
យោធិនចូលនិវត្តន៍ជិត ១០០គ្រួសារដែលកំពុងរស់នៅលើដីនៃកងពលតូចអន្តរាគមន៍លេខ ១១ ក្នុងឃុំជ្រេស ស្រុកជុំគីរី ខេត្តកំពត អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ និងលោកនាយករដ្ឋមន្ត្រីឲ្យចាត់វិធានការផ្ដល់ដីធ្លីដល់ពួកគាត់ឲ្យដូចការសន្យាកាលពីឆ្នាំ២០០៩ គឺនៅពេលពួកគាត់ដល់អាយុចូលនិវត្តន៍។
2013-04-06
បុរសម្នាក់នៅស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវជនមិនស្គាល់មុខវាយសម្លាប់ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។
2013-04-06
កងកម្លាំងរក្សាសន្តិភាពកម្ពុជា ក្នុងនាមអង្គការសហប្រជាជាតិ បានរិលត្រឡប់មកដល់កម្ពុជា វិញនៅថ្ងៃទី៦ មេសា បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល ១ឆ្នាំលើការចូលរួមការពារសន្តិសុខនៅប្រទេសស៊ូដង់ខាងត្បូង។
2013-04-06
រដ្ឋាភិបាលកម្ពុជា សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) កាលពីឆ្នាំ២០១១ បានបញ្ជូនប្រជាពលរដ្ឋជាង ១៥០គ្រួសារ រស់នៅសំណង់អានាធិបតេយ្យលើផ្លូវរទេះភ្លើង ក្នុងទីក្រុងភ្នំពេញ ឲ្យទៅរស់នៅតំបន់ថ្មីមួយឈ្មោះថា "ភូមិត្រពាំងអញ្ចាញ" ចម្ងាយប្រមាណ ២០គីឡូម៉ែត្រខាងលិចក្រុងភ្នំពេញ។
2013-04-06
វិស័យសំណង់នៅកម្ពុជា ត្រូវបានក្រុមអ្នកវាយតម្លៃអចលនទ្រព្យ កំពុងចាប់អារម្មណ៍ថា មានការរីកចម្រើនកាន់តែខ្លាំងនៅគ្រាដែលសេដ្ឋកិច្ចកម្ពុជា កំពុងមានការកើនឡើង។
2013-04-05
ប្រជាពលរដ្ឋជាជនជាតិចាម រាប់រយនាក់ បានលើកគ្នាមកជួយរំដោះអ្នកនេសាទជនជាតិចាម ចំនួន ១២នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់យកមកទីស្នាក់ការសន្តិសុខបេ០៧ (B07) ក្នុងខេត្តកំពង់ឆ្នាំង ចោទពីបទប្រើឧបករណ៍នេសាទខុសច្បាប់ តែប្រជានេសាទចាម ទាំងនោះបដិសេធ។
2013-04-05
មេការផ្នែកបេតុងជាជនជាតិចិន ពីរនាក់ ដែលសាងសង់ទំនប់វារីអគ្គិសនីតាតៃក្រោម ខេត្តកោះកុង បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍វាយតប់ជាមួយកម្មករខ្មែរ កាលពីយប់ថ្ងៃទី៣ ខែមេសា។
2013-04-05
ប្រជាពលរដ្ឋរស់នៅជាយដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ចោទប្រកាន់មន្ត្រីយោធាការពារវរព្រំដែន៨២១ ថា គឺជាអ្នកស្ថិតនៅពីក្រោយទាហានឈុតខ្មៅថៃ ដែលបណ្ដេញពលរដ្ឋខ្មែរមិនឲ្យដាំដុះ ឬធ្វើកសិកម្មក្នុងអធិបតីភាពរបស់កម្ពុជា។
2013-04-04
អង្គការសេដាក (CEDAC) បង្រៀនកសិករចំនួន ១០ខេត្ត ឲ្យធ្វើស្រែខ្លឹម ដោយមិនប្រើជីគីមី និងថ្នាំពុលកសិកម្ម ហើយប្រើតែជីធម្មជាតិ និងលាមកសត្វ តែបានទទួលផលច្រើនរហូតក្លាយជាពាណិជ្ជករ។
2013-04-03
សេចក្ដីស្នើច្បាប់របស់គណបក្សប្រឆាំង សម រង្ស៊ី ដែលសុំឲ្យរដ្ឋសភាដំឡើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិលយ៉ាងតិច ១លានរៀល និងប្រាក់ឈ្នួលកម្មករនិយោជិតអប្បបរមាយ៉ាងទាបបំផុត ១៥០ដុល្លារ ក្នុង១ខែនោះ ត្រូវបានគណៈកម្មការនៃរដ្ឋសភាច្រានចោល។
2013-04-03
គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាចោទ ដែលទាមទារឲ្យស្ថាប័នពាក់ព័ន្ធ ឬប្រជាពលរដ្ឋចូលរួមទប់ស្កាត់ ព្រោះថា គ្រោះថ្នាក់នេះបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ប៉ូលិស អះអាងថា គ្រោះថ្នាក់ចរាចរណ៍ដែលបន្តកើតមានសព្វថ្ងៃនេះ ភាគច្រើនដោយសារកត្តាមនុស្ស។