ប័ណ្ណសារព័ត៌មាន
2013-04-03
សាលារាជធានីភ្នំពេញ បានប្រកាសហាមឃាត់មិនឲ្យរថយន្តធុនធំនានា ដូចជារថយន្តដឹកដី និងរថយន្តដឹកខ្សាច់គ្រប់ប្រភេទ ធ្វើចរាចរតាមបណ្តោយមហាវិថីហាណូយ និងផ្លូវលេខ៥៩៨ នៅជាយទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២០ ខែមេសា ដើម្បីសម្រួលមិនឲ្យកកស្ទះចរាចរណ៍នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
2013-04-03
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ដើម្បីជួយដល់វិស័យព្រះពុទ្ធសាសនា និងសាងកុសលផលបុណ្យតាមជំនឿផងនោះ ពលរដ្ឋភាគច្រើនទាំងស្រីទាំងប្រុស បានស្ម័គ្រចិត្តគោរពប្រតិបត្តិ និងបម្រើព្រះសង្ឃដែលជាសាវ័កព្រះពុទ្ធ។
2013-04-03
បើទោះបីប្រជាពលរដ្ឋដែលរស់នៅលើផ្លូវរថភ្លើងក្បែរវត្តទួលសង្កែ ក្នុងទីក្រុងភ្នំពេញ មានផ្ទះខ្ទមតោកយ៉ាកយ៉ាងណាក្ដី ក៏ជីវភាពក្រលំបាកពួកគាត់មិនជំពាក់បំណុលគេធ្ងន់ធ្ងរ ដូចប្រជាពលរដ្ឋដែលគេបង្ខំឲ្យរើផ្ទះចេញពីផ្លូវរទេះភ្លើង ទៅនៅត្រពាំងអញ្ចាញ ជាយក្រុងភ្នំពេញ កាលពីពេលកន្លងទៅនោះទេ។
2013-04-02
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អះអាងថា នៅឆ្នាំ២០១៥ ខាងមុខ ប្រទេសកម្ពុជា អាចនឹងទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា ពីជាង ៣លាននាក់ ទៅ ៧លាននាក់ក្នុងមួយឆ្នាំៗ។
2013-04-02
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមានយន្តការដំឡើងប្រាក់ខែឲ្យកម្មករ គឺត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។ ការធ្វើដូច្នេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពកំណើនសេដ្ឋកិច្ចជាក់ស្ដែងរបស់ប្រទេស។
2013-04-02
បុគ្គលិកក្រុមហ៊ុន អឹមហ្វូន (Mfone) ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃអង្គារ ទី២ ខែមេសា បានបន្តធ្វើបាតុកម្មអហិង្សានៅពីមុខក្រុមហ៊ុន ដែលមានទីតាំងផ្ទះលេខ ៧២១ តាមមហាវិថីព្រះមុនីវង្ស ក្នុងខណ្ឌចំការមន បន្តទៀត ដើម្បីទាមទារឲ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយវិវាទការងារ។
2013-04-01
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ នៅថ្ងៃទី១ ខែមេសា បានបញ្ជាឲ្យនគរបាលនៅគ្រប់ខណ្ឌទាំង ៩ នារាជធានីភ្នំពេញ បង្កើនការបង្ក្រាបបទល្មើសនានានៅខែមេសា នេះ។ បទបញ្ជានេះធ្វើឡើងនៅគ្រាដែលបទល្មើសព្រហ្មទណ្ឌនៅខែមីនា កន្លងមកនេះបានកើនឡើងជាងខែកុម្ភៈ កន្លងទៅ។
2013-03-30
គណបក្សសង្គ្រោះជាតិ ដែលកើតឡើងដោយការរួបរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើពិធីរំលឹកខួបលើកទី១៦ នៃការគប់គ្រាប់បែកមុខអតីតអគាររដ្ឋសភា ព្រឹកថ្ងៃទី៣០ ខែមីនា ដោយមានការចូលរួមពីជនរងគ្រោះ និងសមាជិកគណបក្សនេះសរុបចំនួនប្រមាណ ៣០០នាក់។
2013-03-30
ជនសង្ស័យពាក់ព័ន្ធក្នុងករណីជួញដូរឈើគ្រញូង ឆ្លងកាត់ព្រំដែនពីទឹកដីថៃ ចូលមកប្រទេសកម្ពុជា កំពុងរត់គេចខ្លួនពីការតាមចាប់របស់កងកម្លាំងមានសមត្ថកិច្ច។ អ្នករកស៊ីជួញដូរឈើប្រណិតទាំងនោះ ត្រូវគេសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងសមត្ថកិច្ចការពារព្រំដែន និងក្រុមមន្ត្រីយោធា។
2013-03-30
វិវាទរវាងក្រុមបុគ្គលិក កម្មករ ជាមួយថៅកែសណ្ឋាគារអង្គរវិលេក បូតានិកខល រីសត (Angkor Village Botanical Resort) ក្នុងខេត្តសៀមរាប បានអូសបន្លាយពេលជិត ២ឆ្នាំហើយ នៅតែមិនអាចដោះស្រាយទេ។
2013-03-30
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី២៩ ខែមីនា បានសុំឲ្យប្រទេសចិន បង្កើនវិនិយោគទុននៅកម្ពុជា ជាពិសេសលើការសាងសង់រោងម៉ាស៊ីនកិនស្រូវខ្នាតធំទំនើបៗ អាកាសយានដ្ឋានអន្តរជាតិ និងសណ្ឋាគារសម្រាប់អ្នកទេសចរចិន មកទស្សនាកម្ពុជា។
2013-03-30
ប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តពោធិ៍សាត់ ដែលជាខេត្តមួយមានព្រំដែនជាប់នឹងប្រទេសថៃ នោះ ពួកគាត់បានបញ្ជាក់ថា ពុំមានបញ្ហារំកិលបង្គោលព្រំដែនកើតឡើងនោះទេ។
2013-03-30
ស្នងការនគរបាលខេត្តក្រចេះ បានចោទអ្នកយកព័ត៌មានមួយចំនួន ដែលប្រចាំការនៅមូលដ្ឋាននេះថា បានបង្កភាពអនាធិបតេយ្យ ប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
2013-03-28
អង្គការមិនមែនរដ្ឋាភិបាលបានរកឃើញថា ការបង្កើតក្រុមសន្សំប្រាក់នៅក្នុងសហគមន៍ជាយន្តការសមស្របមួយ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាជននៅជនបទ និងកាត់បន្ថយភាពក្រីក្រ។
2013-03-27
គណៈកម្មការត្រីភាគី រួមមានតំណាងក្រុមសហជីព តំណាងនិយោជករោងចក្រ និងភាគីរាជរដ្ឋាភិបាល គ្រោងនឹងកោះប្រជុំជាថ្មីម្តងទៀត នៅថ្ងៃទី២៩ ខែមីនា ស្ដីពីការដំឡើងប្រាក់បៀវត្សអប្បបរមាដល់កម្មករ។