ប័ណ្ណសារព័ត៌មាន
2013-03-17
បុគ្គលិកក្រុមហ៊ុនអឹមហ្វូន (Mfone) ជាង ២០០នាក់ ធ្វើកូដកម្មទាមទារប្រាក់បំណាច់ និងប្រាក់អតីតភាពការងារ។ កូដកម្មនេះផ្ទុះឡើងបន្ទាប់ពីក្រុមហ៊ុនទូរស័ព្ទអឹមហ្វូន សម្រេចប្រកាសក្ស័យធនកាលពីដើមខែមករា ហើយព្យួរការងារបុគ្គលិកទាំងអស់ ដោយផ្តល់ប្រាក់កម្រៃពី ១០% ទៅ ២០% ប្រចាំខែ ធ្វើឲ្យបុគ្គលិកទាំងអស់ខ្វះខាតលុយកាក់ដើម្បីផ្គត់ផ្គង់ជីវភាព ដើម្បីមានពេលវេលាស្វែងរកការងារផ្សេងធ្វើទៀត។
2013-03-17
ពលរដ្ឋខ្មែរដែលធ្វើចំណាកស្រុកទៅរកការងារនៅប្រទេសថៃ បានកើនឡើងកាន់តែខ្ពស់ នៅតាមច្រកប៉ោយប៉ែត និងច្រករបៀងតូចៗ ដូចជាច្រកបឹងត្រកួន ទំនប់ក៥ និងច្រកព្រៃគប់ ជាដើម ក្នុងខេត្តបន្ទាយមានជ័យ ក្នុងមួយថ្ងៃមានពលរដ្ឋខ្មែរត្រូវតម្រងជាជួរៗរាប់ពាន់នាក់ ឆ្លងចូលទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។ ក៏ប៉ុន្តែ បញ្ហានេះត្រូវបានប្រធានច្រកព្រំដែនជោគជ័យ ឲ្យដឹងផ្សេងទៅវិញថា បច្ចុប្បន្ននេះពុំមានពលករចំណាកស្រុកទៀតទេ។
2013-03-16
អាជ្ញាធរកម្ពុជា និងថៃ សហការគ្នាព័ទ្ធចាប់ខ្លួនជនភៀសខ្លួន ៦នាក់ ភាគច្រើនជាខ្មែរកម្ពុជាក្រោម ដែលទៅរស់នៅក្នុងប្រទេសថៃ ហើយបញ្ជូនមកស្រុកខ្មែរភ្លាមៗក្នុងបទចោទបង្កើតក្រុមភេរវកម្ម និងរៀបចំកម្លាំងប្រដាប់អាវុធខុសច្បាប់ប្រឆាំងរដ្ឋាភិបាលកម្ពុជា។
2013-03-16
បុគ្គលិកសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជា ចំនួន ២រូប ត្រូវសន្តិសុខរោងចក្រកាត់ដេរអីនឌូឈីនហ្កាវ័ន (Indochingawon) របស់ឧកញ៉ា ស្រី សុធា ម្ចាស់ក្រុមហ៊ុនសែវិនអិនជី (7NG) ចាប់ឃុំរយៈពេល ៤ម៉ោង នៅថ្ងៃត្រង់ ទី១៦ ខែមីនា ឆ្នាំ២០១៣។
2013-03-16
ក្ដីកង្វល់ជាច្រើនត្រូវបានប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់រវាងប្រជាពលរដ្ឋសង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលរៀបចំឡើងដោយអង្គការអនាគតកុមារ ដោយមានកិច្ចសហការជាមួយអាជ្ញាធរដែនដីសង្កាត់ និងក្រុងនៃខេត្តពោធិ៍សាត់។
2013-03-15
មេឃភ្លៀង និងខ្យល់ បានបំផ្លាញលំនៅឋានប្រជាពលរដ្ឋជិត ៤០០ខ្នង នៅស្រុកចំនួនពីរក្នុងខេត្តបន្ទាយមានជ័យ។ នេះជាគ្រោះធម្មជាតិដំបូងគេនៅដើមឆ្នាំ២០១៣។ ក្រុមអាជ្ញាធរមូលដ្ឋាន កំពុងចុះជួយសាងសង់ទីជម្រកបណ្ដោះអាសន្នជូនក្រុមអ្នកភូមិ។
2013-03-15
រដ្ឋាភិបាលចាប់ផ្ដើមចាត់វិធានការត្រួតពិនិត្យអ្នកបើកបរ និងបច្ចេកទេសរថយន្តដឹកទំនិញធន់ធ្ងន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ បង្កឡើងដោយរថយន្តសណ្ដោងកុងតឺន័រ បណ្ដាលឲ្យមនុស្ស ៧នាក់ស្លាប់រួចមក។
2013-03-13
ប្រេងដែលចម្រាញ់ចេញពីដើមម្រះព្រៅភ្នំ ជាវត្ថុធាតុដើមមួយប្រភេទដែលអាចយកទៅលាយជាមួយសារធាតុដទៃទៀត បង្កើតជាថ្នាំញៀនឈ្មោះ អ៊ិចស្តាស៊ី។
2013-03-13
កិច្ចប្រជុំក្រុមការងារទី៨ ឬក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ដែលគេស្គាល់ជាទូទៅថា កិច្ចប្រជុំត្រីភាគី ចរចារឿងដំឡើងប្រាក់ខែគោលដល់កម្មករនៅតែបន្តជាប់គាំង បើទោះបីជាកិច្ចប្រជុំនេះបានប្រព្រឹត្តទៅចំនួន ៣លើករួចមកហើយ។
2013-03-13
ពលករខ្មែរចំនួន ៣នាក់ នៅប្រទេសថៃ អំពាវនាវសុំឲ្យរដ្ឋាភិបាលខ្មែរជួយសង្គ្រោះបន្ទាន់ ដោយសារពួកគេត្រូវថៅកែសញ្ជាតិថៃ ធ្វើបាប។ កន្លងមក មានពលករខ្មែរ ៧នាក់ ដែលនៅក្នុងក្រុមជាមួយគ្នា បានលួចរត់រួចចេញពីកន្លែងធ្វើការ មិនដឹងជាទៅទីណា។
2013-03-12
ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រមាណជិត ៤០០នាក់ បាននាំគ្នាមកឈរបិទផ្លូវនៅកណ្ដាលទីរួមខេត្ត ទាមទារបញ្ចុះតម្លៃប្រើប្រាស់ថាមពលអគ្គិសនីនៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣។
2013-03-12
កម្មករកម្មការិនីនៅរោងចក្រចំនួន ៣ នាខេត្តផ្សេងគ្នា បានផ្ទុះបាតុកម្ម កូដកម្មព្រមៗគ្នា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ដើម្បីឲ្យថៅកែគោរពលក្ខខណ្ឌការងារ និងដំឡើងប្រាក់ខែគោល រួមទាំងផ្ដល់ប្រាក់អត្ថប្រយោជន៍ដល់ពួកគេ។
2013-03-12
ឈ្មួញគ្រឿងញៀនអន្តរជាតិ បានចាត់ទុកប្រទេសកម្ពុជា ជាកន្លែងផលិតគ្រឿងញៀនមួយងាយស្រួលជាងកន្លែងដទៃ ដោយសារប្រទេសនេះមានទីតាំងនៅក្បែរតំបន់ត្រីកោណមាស ជាទីកន្លែងផលិតគ្រឿងញៀនចំនួនច្រើន។
2013-03-12
ប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រមាណជិត ៤០០នាក់ បាននាំគ្នាមកឈរបិទផ្លូវនៅកណ្ដាលទីរួមខេត្ត ទាមទារបញ្ចុះតម្លៃប្រើប្រាស់ថាមពលអគ្គិសនី នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣។
2013-03-12
ប៉ូលិសនៃការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប បានចាប់ខ្លួនបុរសជនជាតិបរទេស ៣នាក់ និងជនជាតិខ្មែរ ៤នាក់ទៀត ពាក់ព័ន្ធការប្រើប្រាស់ ព្រមទាំងលក់ដូរកញ្ឆា កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា។