ប័ណ្ណសារព័ត៌មាន
2013-03-12
ប៉ូលិសនៃការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប បានចាប់ខ្លួនបុរសជនជាតិបរទេស ៣នាក់ និងជនជាតិខ្មែរ ៤នាក់ទៀត ពាក់ព័ន្ធការប្រើប្រាស់ ព្រមទាំងលក់ដូរកញ្ឆា កាលពីព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា។
2013-03-12
មន្ត្រីរាជការនៅខេត្តពោធិ៍សាត់ បានរអ៊ូរទាំអំពីការបើកបៀវត្សយឺតយ៉ាវ ដែលជាកត្តាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារពួកគេ។ មន្ត្រីអនុរក្សពន្ធនាគារ បានឲ្យដឹងថា រហូតដល់ថ្ងៃនេះហើយ ប្រាក់ខែសម្រាប់ខែមករា ឆ្នាំ២០១៣ របស់ពួកគាត់ នៅមិនទាន់បានបើកនៅឡើយ។
2013-03-12
នៅក្នុងព្រៃព្រំប្រទល់ខេត្តរតនគិរី ជាប់នឹងខេត្តស្ទឹងត្រែង មានសេចក្តីរាយការណ៍ថា មានក្រុមទាហាន កងរាជអាវុធហត្ថ និងប៉ូលិស មកពីខេត្តស្ទឹងត្រែង បានចាប់យកកាំបិត ពូថៅ រទេះ ប្រជាពលរដ្ឋអ្នកចូលព្រៃស្វែងរកអនុផលព្រៃឈើចិញ្ចឹមជីវិត។ ករណីនេះធ្វើឲ្យអ្នកភូមិភ័យខ្លាចមិនហ៊ានចូលព្រៃ និងធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់អ្នកភូមិ។
2013-03-12
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានចុះស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីនៃការកាត់ប្រាក់ខែ និងលុយចុះបេសកកម្មរបស់បុគ្គលិកនៅមន្ទីរសុខាភិបាលខេត្តក្រចេះ។ ក្នុងពេលមានការស៊ើបអង្កេតនោះ ស្រាប់តែប្រធានមន្ទីរសុខាភិបាលបានបង្ខិតបង្ខំឲ្យមន្ត្រីក្រោមបង្គាប់ផ្ដិតមេដៃនៅលើក្រដាស បញ្ជាក់ពីសុចរិតភាពរបស់គាត់ ថាមិនបានប្រព្រឹត្តអំពើពុករលួយដូចការចោទប្រកាន់នោះទេ។
2013-03-11
សាច់ញាតិអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ មួយចំនួន បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងភាគីបង្កហើយ ក៏ប៉ុន្តែមួយចំនួនមិនទាន់មកប្ដឹងនៅឡើយទេ។
2013-03-11
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ មីនា បានស្នើសុំឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអាជ្ញាធរធ្វើការងារបង្ការគ្រោះថ្នាក់ចរាចរណ៍ កុំចាំតែបញ្ជារបស់នាយករដ្ឋមន្ត្រី។
2013-03-11
កុមារ ២នាក់ ដែលរស់នៅភូមិព្រៃវែង ឃុំគោកមន បានរងរបួសរលាកស្បែកនៅលើខ្លួន និងមុខជាច្រើនកន្លែង កាលពីថ្ងៃទី៩ ខែមីនា កន្លងទៅ។
2013-03-11
នគរបាលរាជធានីភ្នំពេញ ជាច្រើនរយនាក់បានជួបជុំគ្នានៅថ្ងៃទី១១ មីនា ដើម្បីប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១២ កន្លងទៅនេះ និងលើកទិសដៅការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងឆ្នាំ២០១៣។
2013-03-11
មន្ត្រីចុះត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់នៅផ្លូវជាតិលេខ៦ នាខែត្រកំពង់ធំ បានយល់ព្រមសម្របសម្រួលជាមួយម្ចាស់ឡានធំដឹកទំនិញ ដោយបញ្ចុះតម្លៃផាកពិន័យចំនួន ៥០% នៃតំលៃត្រូវបង់ផាកពិន័យសរុបនោះហើយ។
2013-03-10
ប្រភពពីសមត្ថកិច្ច និងក្រុមមន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ទាហានការពារព្រំដែនថៃ នៃខេត្តស៊ីសាកេត បានបាញ់រះបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់ ម្នាក់រងរបួស និងចាប់ខ្លួន ៣នាក់ផ្សេងទៀត កាលពីពេលថ្មីៗ។
2013-03-10
ធនាគារក្នុងស្រុកអះអាងថា ប្រាក់ដុល្លារអាមេរិកក្រដាស ៥០ និង ១០០ ផលិតក្នុងឆ្នាំ២០០៩ នៅតែធ្វើចរាចរណ៍ជាធម្មតានៅក្នុងស្រុក មិនដូចពាក្យចចាមអារ៉ាមដែលលេចឮពីមួយទៅមួយនៅតាមទីផ្សារ និងកន្លែងដូរប្រាក់មួយចំនួនដែលផ្អើលថា លុយទាំងនោះផ្អាកការចាយវាយនោះទេ។
2013-03-09
ពលរដ្ឋនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ រិះគន់ប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិខេត្តមួយនេះ ថាបានបង្ខំឲ្យពលករចំណាកស្រុកដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ត្រូវបង់លុយប្រមាណ ១ម៉ឺនរៀលក្នុងម្នាក់ មុននឹងចេញផុតពីប៉ុស្តិ៍ត្រួតពិនិត្យមកដល់ដីខ្មែរវិញ។
2013-03-09
ក្រុមអ្នកបើកឡានដឹកទំនិញជាច្រើនគ្រឿង បានតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៦ ត្រង់ស្រុកសន្ទុក ខេត្តកំពង់ធំ អស់ជាច្រើនម៉ោងនៅថ្ងៃទីសៅរ៍ ទី៩ ខែមីនា។ ការតវ៉ាដោយបិទផ្លូវនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលដែលពិនិត្យការផ្ទុកទំនិញលើផ្លូវនេះ បានឃាត់ឡានដឹកទំនិញចំនួន ៣គ្រឿង ដែលផ្ទុកលើសចំណុះអោយបង់ប្រាក់ផាកពិន័យ។
2013-03-09
ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តសៀមរាប ដែលកាន់សំណុំរឿងបទល្មើសនេសាទ កំពុងស៊ើបអង្កេតទៅលើមន្ត្រីរដ្ឋបាលជលផលខ្លះ ដែលគេសង្ស័យថា អាចនឹងមានជាប់ពាក់ព័ន្ធដល់ការបើកដៃឱ្យមានអំពើនេសាទខុសច្បាប់នៅក្នុងបឹងទន្លេសាប។
2013-03-09
លោក គង់ វុទ្ធី ហៅនាយ ក្វាន់ ទុង ជាសិល្បករចម្រៀងកំប្លែងដ៏ល្បីមួយរូប កាលពីអំឡុងទសវត្សរ៍៨០ ហើយនិងភរិយារបស់លោក គឺអ្នកស្រី ជុំ ណារី ដែលជាអតីតតារាវីដេអូកាលពីទសវត្សរ៍៩០។ សព្វថ្ងៃនេះ អ្នកទាំងពីរបានជួយចិញ្ចឹមបីបាច់រក្សាកុមារកំព្រា និងកុមារទីទ័លក្រប្រមាណជាង ៣០នាក់។