ប័ណ្ណសារព័ត៌មាន
2020-12-30
ក្រុមមគ្គុទ្ទេសក៍អង្គរ និងពលរដ្ឋរស់នៅខេត្តសៀមរាប បានស្រែកទ្រហោយំ អាណិតអាសូរ សត្វស្វាជាច្រើនក្បាល រស់នៅតំបន់អង្គរ ត្រូវបានអាជ្ញាធរបាញ់ខុសបច្ចេកទេសបណ្ដាលរងរបួស។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរអប្សរា បានជម្លៀសសត្វស្វាកាចៗមួយចំនួន ចេញពីពីតំបន់ឧទ្យានអង្គរក្រោមហេតុផលដើម្បីការពារ សុវត្ថិភាពមនុស្ស និងប្រាសាទ។
2020-12-30
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្គាប់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ឱ្យបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីមូលដ្ឋានទាំងឡាយដែលលួចចេញប័ណ្ណក្រីក្រឱ្យសាច់ញាតិ ក្រុមគ្រួសារ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ សង្គមស៊ីវិល រំពឹងថាអាជ្ញាធរមូលដ្ឋាន នឹងផ្ដល់ប័ត្រសមធម៌ដល់ពលរដ្ឋក្រីក្រដោយស្មើភាព និងគ្មានការរើសអើងបក្សពួក ឬនិន្នាការនយោបាយ ដើម្បីជួយសម្រាលជីវភាពរស់នៅរបស់ពលរដ្ឋឱ្យបានល្អប្រសើរ។
2020-12-29
ពលករខ្មែរជាច្រើននាក់ប្រឈមនឹងដាច់ស្បៀងអាហារ បន្ទាប់ពីពួកគេលាក់ខ្លួននៅក្នុងបន្ទប់ ជាច្រើនថ្ងៃ អំឡុងពេលផ្ទុះជំងឺកូវីដ១៩ លើកទី២នៅប្រទេសថៃ។ ពួកករទាំងនេះព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់ពួកគេដាក់គុក និងបញ្ជូនត្រឡប់ទៅកម្ពុជាអំឡុងពេលនេះ។ មន្ត្រីសង្គមស៊ីវិល យល់ថា រឿងនេះ ពលករដែលអត់ការងារធ្វើគួរតែត្រឡប់ទៅកម្ពុជាមួយរយៈប្រសើរជាងនៅប្រទេសថៃ។
2020-12-28
ពលករខ្មែរម្នាក់ធ្លាក់ខ្លួនជាជនពិការទាំងវ័យក្មេង បន្ទាប់ពីរូបគេជួបគ្រោះថ្នាក់ក្នុងពេលធ្វើការងារនៅប្រទេសថៃ កាលពីថ្ងៃទី២៣ ធ្នូ។ ពលកររូបនេះកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្បែរទីក្រុងបាងកកដោយគ្មានសាច់ញាតិនៅមើលថែឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះពលករមានសិទ្ធិបានទទួលការព្យាបាលរបួសដោយឥតគិតថ្លៃ និងបានប្រាក់សំណងពីថៅកែ។
2020-12-26
ម្តាយទារក និងកុមាររងគ្រោះដោយសារទទួលទានម្សៅទឹកដោះគោ នូទ្រីលែត (Nutrilatt) ស្នើសុំឲ្យតុលាការដំណើរការបណ្តឹងរបស់ពួកគាត់ជាមួយក្រុមហ៊ុននេះឲ្យបានឆាប់រហ័ស។ ពួកគេក៏ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធផ្សេងទៀត ឲ្យជួយជំរុញទៅតុលាការ ក្នុងការរកយុត្តិធម៌ជូនពួកគាត់។ មន្ត្រីសិទ្ធិមនុស្សយល់ថា ក្រសួងពាក់ព័ន្ធទាំងអស់គួរពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត និងត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវការនាំចូលផលិតផលទាំងឡាយដែលគ្មានគុណភាព នាំឲ្យប៉ះពាល់សុខភាពរបស់ពលរដ្ឋ។
2020-12-26
អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋចំនួន ៥២ នាក់មកប្រទេសកម្ពុជាវិញបន្ទាប់ពីពួកគេលួចឆ្លងដែនដោយខុសច្បាប់ដើម្បីទៅរកការងារ ចំពេលដែលប្រទេសថៃកំពុងរឹតបណ្ដឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅលើពលករបរទេស។
2020-12-26
កសិករចិញ្ចឹមទា យកស៊ុត ត្រៀមលក់មេទា ដើម្បីយកលុយ ទៅសងបំណុលធនាគារវិញ។ ពួកគេ ប្រាប់ថា តម្លៃស៊ុតទា ធ្លាក់ចុះខ្លាំង មិនធ្លាប់មាន ដែលបណ្ដាល ឲ្យខាតបង់ច្រើន។ អ្នកជំនាញកសិកម្ម ជំរុញឲ្យអាជ្ញាធរ ធានាកុំឲ្យមានការនាំចូលស៊ុត ពីប្រទេសជិតខាង មកលក់នៅក្នុងស្រុក និង ត្រូវរកយន្តការ ជួយឲ្យស៊ុតទា មានតម្លៃ គ្រាន់បើ ឡើងវិញ។
2020-12-26
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េ លោក យឹម សុវណន ឱ្យដឹងនៅថ្ងៃទី២៤ ធ្នូថា លទ្ធផលកោសល្យវិច័យលើសាកសពពលការិនីខ្មែរដេកស្លាប់នៅក្នុងកសិដ្ឋានមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូង (South Korea) មានការសង្ស័យច្រើន។
2020-12-25
នៅក្នុងនោះ វិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធត្រូវបានលើកយកមកជាអាទិភាពសម្រាប់ជួយដល់កម្មករនិយោជិក និងរោងចក្រ សហគ្រាស អាជីវកម្មជាដើម។ សហជីពមួយចំនួន យល់ថា វិធានការខ្លះ ហាក់ផ្ដល់ផលប្រយោជន៍ឱ្យនិយោជក និងប៉ះពាល់ដល់អត្ថប្រយោជន៍កម្មករជាខ្លាំង ហើយរដ្ឋាភិបាលគួរពិនិត្យមើលចំណុចទាំងនោះឡើងវិញ។
2020-12-24
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ មានប្រសាសន៍ថា សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ខ្លួន លោក ប៉ែន ច័ន្ទសង្គ្រាម សកម្មជនគណបក្សនៅខណ្ឌដូនពេញ ក្រុងភ្នំពេញ ដោយគ្មានដីកា។
2020-12-24
ស្នងការប៉ូលិសខេត្តព្រះសីហនុប្រាប់អាស៊ីសេរីកាលពីថ្ងៃទី ២៤ ធ្នូ ថា សមត្ថកិច្ចបានចាប់ខ្លួនជនជាតិចិនម្នាក់ពីបទប្រើប្រាស់អាវុធខុសច្បាប់។ លោកបញ្ជាក់ទៀតថា សមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធ ដែលបានផ្ដល់អាវុធឱ្យជនជាតិចិនប្រើប្រាស់។
2020-12-23
ពលករខ្មែរដែលធ្វើការងារដោយខុសច្បាប់នៅប្រទេសថៃ កំពុងព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់ពួកគេដាក់គុក និងបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ក្រោយប្រទេសថៃផ្ទុះជំងឺកូវីដ-១៩ ជាលើកទីពីរ។ នៅពេលនេះ មានពលករខ្លះបានផ្អាកធ្វើការជាបណ្ដោះអាសន្ន រួចលាក់ខ្លួនរកកន្លែងមានសុវត្ថិភាព និងខ្លះទៀតបន្តធ្វើការទាំងភិតភ័យ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ អ្នកធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិពលករយល់ថា អំឡុងពេលនេះពលករគួរតែនៅមួយកន្លែងដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន។
2020-12-22
មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លើកឡើងថា រដ្ឋាភិបាលកម្ពុជា នៅតែរណបប្រទេសវៀតណាម រឿងព្រំដែន។ការលើកឡើងនេះ បានកើតមានឡើងក្រោយពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានជួបប្រជុំគ្នាលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ ដោយសន្យាថា ភាគីទាំងពីរនឹងបង្កើនកិច្ចខិតខំប្រឹងប្រែង រួមគ្នារក្សាមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ប៉ុន្តែមិនបានលើកឡើងពីបញ្ហាព្រំដែនដែលមានការចោទប្រកាន់ថា ភាគីវៀតណាមបានរំលោភ។
2020-12-22
ក្រុមយុវជន និងពលរដ្ឋរស់នៅខេត្តតាកែវ ស្នើឱ្យអាជ្ញាធរខេត្តនេះ ទប់ស្កាត់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ដែលលួចចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-វៀតណាម ឋិតក្នុងភូមិសាស្ត្រខេត្តនេះ។ ការលើកឡើងនេះ គឺបន្ទាប់ពីអាជ្ញាធរស្រុកចំនួនពីរថ្មីៗនេះ បានស្នើឱ្យអភិបាលខេត្តតាកែវ លោក អ៊ួច ភា ចាត់វិធានការលើមន្ត្រីយោធាព្រំដែនដែលលួចនាំជនជាតិវៀតណាមចូលមកកម្ពុជាដោយខុសច្បាប់។
2020-12-22
អាជ្ញាធរថៃចាប់បញ្ជូនពលករខ្មែរជាច្រើននាក់ ត្រឡប់ទៅស្រុកកំណើតវិញតាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ចូលក្នុងសហគមន៍នៅប្រទេសថៃ។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ថា រឿងនេះប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ចូលមកកម្ពុជា ប្រសិនបើអាជ្ញាធរមិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។