ប័ណ្ណសារព័ត៌មាន
2021-12-31
ស្នងការនគរបាលរាជធានីភ្នំពេញតាមចាប់ខ្លួនថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពដែលជាបុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គា វើលដ៍(Naga World) ជាបន្តបន្ទាប់នៅយប់ឆ្លងឆ្នាំសាកល២០២១ -២០២២នេះ។
2021-12-31
ក្រុមកម្មករនិយោជិតណាហ្គាវើលដ៍ (Naga World) ជាង១ពាន់នាក់ ប្រកាន់ជំហររួមគ្នា ធ្វើកូដកម្មដោយសន្តិវិធី នៅខាងមុខក្រុមហ៊ុន រហូតដល់ពេលយប់ឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០២២ បើទោះបីជាពួកគេរងការព្រមាន និងចាត់វិធានការពីអាជ្ញាធររាជធានីភ្នំពេញក៏ដោយ។ អង្គការសង្គមស៊ីវិលយល់ថា នេះជាសញ្ញាមិនល្អទេ ព្រោះវាអាចនាំឲ្យមានការប្រឈមមុខដាក់គ្នារវាងកម្លាំងសមត្ថកិច្ច និងក្រុមកូដករ ហើយឈានដល់ការចាប់ខ្លួនមនុស្ស ក្រោយពីអាជ្ញាធរចាត់ទុកការតវ៉ានេះថា ជាសកម្មភាពខុសច្បាប់។
2021-12-30
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជនជនជាតិចិន ៩នាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ៣៥០គីឡូក្រាម។ មន្ត្រីសង្គមស៊ីវិល ជំរុញដល់អាជ្ញាធរបើកការស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធមកដាក់ទោសឱ្យបានធ្ងន់ធ្ងរទៅតាមច្បាប់។
2021-12-29
យុទ្ធនាការ «១ដុល្លារដើម្បីស្នាមញញឹមដំរី» មានអ្នកចូលរួមបរិច្ចាគថវិកាប្រមាណ ១ ពាន់នាក់ហើយ និងទទួលបានថវិកាជាង ពីរពាន់ដុល្លារ គិតមកត្រឹមថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១។ យុទ្ធនាការនេះ បង្កើតឡើងដោយក្រុមនិស្សិតឆ្នាំទី៤ ចំនួន ៧ នាក់ ដើម្បីប្រមូលថវិកាជួយដល់អ្នកភូមិ និងសត្វដំរីចំនួន ១៣ ក្បាលនៅតំបន់អភិរក្សសត្វដំរីនៅភ្នំគូលែន ដែលប្រឈមបញ្ហាខ្វះខាតស្បៀងអាហារ ដោយសារវិបត្តិកូវីដ-១៩។
2021-12-27
ការចរចារវាងបុគ្គលិកកម្មករ និងភាគីក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏នៅតែមិនត្រូវរ៉ូវគ្នា។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថា ភាគីបុគ្គលិក និយោជិត និងភាគីក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៏ នៅតែមិនអាចចរចាត្រូវរ៉ូវគ្នាបាននៅឡើយនៅក្នុងការចរចាមួយទៀត កាលពីថ្ងៃម្សិលមិញ។
2021-12-27
ពលករខ្មែរចំនួន ៨នាក់របួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍ភ្លើងឆេះរោងចក្រកែច្នៃក្រដាសមួយកន្លែងនៅខេត្តឈុនបូរី (Chunbori) ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៦ ធ្នូ។
2021-12-27
ក្រសួងអប់រំថា ការប្រឡងបាក់ឌុបឆ្នាំនេះ ដំណើរការដោយរលូន ទោះបីរកឃើញបេក្ខជនឆ្លងជំងឺកូវីដ១៩ ពីររូបក៏ពិតមែន។ ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែបារម្ភអំពីបញ្ហាកូវីដនេះ និងរិះគន់បញ្ហាសមាសភាពលើសលប់នៃស្ថាប័នសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក ចូលរួមពិនិត្យដំណើរការប្រឡង។
2021-12-27
អាជ្ញាធររាជធានីភ្នំពេញ ដាក់ពង្រាយកងកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ដើម្បីរាំងខ្ទប់សកម្មភាពរបស់ក្រុមកម្មករណាហ្គាវើលដ៍ (Naga World) មិនឱ្យចេញពីទីតាំងធ្វើកូដកម្មនៅម្ដុំសួនច្បារទៅតវ៉ាខាងមុខក្រុមហ៊ុនបានឡើយ។ ហេតុការណ៍នេះ នាំឱ្យមានការរុញច្រានគ្នា កើតឡើងក្រោយពេលក្រុមកូដករជាង ១ ពាន់នាក់នាំគ្នាប្ដូរទីតាំងឈរធ្វើបាតុកម្ម ពីទីធ្លានៅកណ្ដាលសួនច្បារ ទៅឈរក្បែរអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី១ ដើម្បីបង្ខំឲ្យថៅកែពន្លឿនដំណោះស្រាយបញ្ចប់វិវាទការងារមួយនេះ។
2021-12-26
អាជ្ញាធរថៃចាប់ពលករខ្មែរជាច្រើននាក់ដែលបានឆ្លងដែនទៅប្រទេសថៃខុសច្បាប់បញ្ជូនត្រឡប់មកកម្ពុជាវិញតាមព្រំដែនខេត្តបាត់ដំបង និងបន្ទាយមានជ័យ ស្របពេលដែលកំពុងរាតត្បាតមេរោគកូវីដ-១៩បំប្លែងថ្មីអូមីក្រុង(Omigron)។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា មូលហេតុដែលពលករខ្មែរឆ្លងដែនទាំងប្រថុយប្រថានក្នុងពេលនេះ ដោយសារពួកគាត់ក្រីក្រនិងអត់ការងារធ្វើនៅក្នុងស្រុក ប៉ុន្តែការឆ្លងដែននេះប្រឈមនឹងគ្រោះថ្នាក់ជាច្រើន។
2021-12-26
ក្រុមយុវជននិងសកម្មជនសង្គម ប្ដេជ្ញាធ្វើយុទ្ធនាការលើកបដាទាមទារតាមហ្វេសប៊ុក (facebook) ឲ្យមន្រី្តជាន់ខ្ពស់ក្រសួងការងារលោក ហេង សួរ លុបសារគំរាមកំហែងនិងបញ្ឈប់ការលាបពណ៌កម្មករ។ សហជីព ថាសារគំរាមរបស់លោកហេង សួរ មានចរិតជាការលាបពណ៌ និងគាបសង្កត់ធ្ងន់ធ្ងរដល់សិទ្ធិធ្វើបាតុកម្ម។
2021-12-26
កងកម្លាំងអាជ្ញាធរស្លៀកពាក់ស៊ីវិលច្រើននាក់ រារាំងក្រុមកូដករមិនឲ្យដឹកបាស និងមេក្រូ ទៅដាក់ស្រែកតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ទេ ដោយលើកហេតុផលថា ការស្រែកតវ៉ាតាមឧបករណ៍បំពងសំឡេងខ្លាំងៗ គឺធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ ក្រោយមានការពិភាក្សាគ្នាមួយសន្ទុះ អាជ្ញាធរសម្រេចបើកផ្លូវឲ្យកម្មករដឹកឧបករណ៍ទាំងនោះចូលតែកន្លែងតវ៉ា ប៉ុន្តែអាជ្ញាធរនៅតែបន្តឃ្លាំមើលសកម្មភាពរបស់ក្រុមកូដករដដែល។
2021-12-25
អ្នកធ្វើការងារផ្នែកបរិស្ថាន និងមន្ត្រីសង្គមស៊ីវិលជំរុញទៅរដ្ឋាភិបាលពន្លឿនការចរចានាំយកប្រេងឆៅមកកម្ពុជាវិញ ខណៈសំណុំរឿងបានអូសបន្លាយជិត៣ខែមកហើយ ។ ឆ្លើយតបការលើកឡើងនេះ មន្ត្រីរដ្ឋាភិបាលនិយាយថា សំណុំរឿងនេះមានភាពស្មុគស្មាញដែលអាចប្រើពេលយូរដើម្បីអាចយកប្រេងនោះមកកម្ពុជាវិញបាន។
2021-12-24
សហជីពលើកឡើងថា ការដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គា វើលដ៍ (Naga World) នៅក្រសួងការងារ កាលពីពេលថ្មីៗ នេះ គឺមិនទទួលបានលទ្ធផលផ្លែផ្កាណាមួយឡើយ ព្រោះភាគីក្រុមហ៊ុនមិនបានចូលរួមដោះស្រាយទេ។ សង្គមស៊ីវិលយល់ថា ក្រសួងការងារមានសមត្ថកិច្ចគ្រប់គ្រាន់ ដើម្បីបង្ខំឲ្យភាគីក្រុមហ៊ុនដោះស្រាយបញ្ចប់វិវាទការងារនេះ ស្របតាមច្បាប់ស្ដីការងាររបស់កម្ពុជា។
2021-12-21
កម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញ អះអាងថា ប្រធានបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម ហ្គ័ង (William Guang) សារភាពថា ខ្លួនជាមេក្លោងប្លន់អ្នកលក់ឡេអនឡាញ ឈ្មោះ អ៊ាន សៀវម៉ី។ ភ្លាមនោះ ពួកគេធ្វើសកម្មភាពប្លន់តែម្តង។
2021-12-19
ពលករខ្មែរធ្វើការនៅប្រទេសថៃ អះអាងថា ថៅកែជនជាតិថៃព្រួតវាយពលករខ្មែរបេះផ្លែមៀនម្នាក់បណ្ដាលឱ្យរបួសធ្ងន់នៅប្រទេសថៃ។ ជនរងគ្រោះត្រូវបានពលករខ្មែរដូចគ្នាបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តចាន់បូរី អស់ជាច្រើនថ្ងៃមកហើយ ដោយអាជ្ញាធរមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា មន្ត្រីអគ្គកុងស៊ុលខ្មែរគួរតែអន្តរាគមន៍ទៅអាជ្ញាធរថៃ ដើម្បីជួយដល់ជនរងគ្រោះជាបន្ទាន់។