ប័ណ្ណសារព័ត៌មាន
2022-12-30
ប៉ូលិសថៃនៅតែមិនទាន់ចាប់បានជនបរទេសពីរនាក់ ដែលបានធ្វើទារុណកម្ម និងជះទឹកអាស៊ីតលើស្ត្រីវិចិត្រករខ្មែរ កាលពីដើមខែវិច្ឆិកា កន្លងទៅ នៅខេត្តឈុនបុរី (Chhun Buri)នៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលថា ស្ថានទូតខ្មែរនៅប្រទេសថៃ ត្រូវប្រឹងប្រែងសហការជាមួយប៉ូលិសថៃ ដើម្បីចាប់ជនដៃដល់រកយុត្តិធម៌ឲ្យស្ត្រីខ្មែររងគ្រោះនោះ។
2022-12-30
នគរបាលជាតិចាប់បានឧក្រិដ្ឋជនជួញដូរគ្រឿងញៀនចំនួន ៣នាក់ ខណៈខ្មាន់កាំភ្លើងម្នាក់ទៀតបានរត់គេចខ្លួនភ្លាមៗ ក្រោយដកកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ច បណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់បានស្លាប់ក្នុងហេតុការណ៍ចុះបង្ក្រាបគ្រឿងញៀននៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សសោកស្ដាយកម្លាំងសមត្ថកិច្ចដែលបានស្លាប់ និងព្រួយបារម្ភពីស្ថានភាពគ្រឿងញៀនដោយសារអ្នកជួញដូរមានទាំងកំាំភ្លើងប្រើប្រាស់។
2022-12-30
ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) នៅទីក្រុងប៉ោយប៉ែត បន្តកើនឡើងដល់ចំនួន២៥នាក់ និងជនរងគ្រោះជិត១រយ(១០០)នាក់ គិតត្រឹមរសៀលថ្ងៃទី៣០ ខែធ្នូ ខណៈក្រុមជួយសង្គ្រោះកម្ពុជា-ថៃ កំពុងបន្តរុករកជនរងគ្រោះ។
2022-12-30
មន្ត្រីសង្គមស៊ីវិល បារម្ភអំពីការអនុវត្តច្បាប់ចរាចរណ៍ ដោយពួកគាត់លើកឡើងថា ទោះមានសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ល្អយ៉ាងណាក៏ដោយ ក៏ការអនុវត្តហាក់គ្មានប្រសិទ្ធភាពឡើយ ដរាបណាមន្ត្រីជំនាញនៅតែអនុវត្តច្បាប់ប្រព្រឹត្តអំពើពុករលួយ និងស្តង់ដារពីររវាងអ្នកមាន និងអ្នកក្រ។ ពួកគាត់ថា បើការអនុវត្តច្បាប់នៅតែមិនស្មើភាពគ្នាបែបនេះ នឹងធ្វើអោយប្រជាពលរដ្ឋអស់ជំនឿលើអ្នកអនុវត្តច្បាប់ ហើយការបំពានច្បាប់កាន់តែកើនឡើង។
2022-12-29
មនុស្សយ៉ាងហោចណាស់ ១៩នាក់ស្លាប់ និងរបួសជាង ៦០នាក់ ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូមួយកន្លែងកម្ពស់ជាង ១០ជាន់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីសង្គមស៊ីវិល យល់ថា ការស្លាប់មនុស្សដ៏ច្រើនបែបនេះដោយសារការធ្វេសប្រហែសរបស់ម្ចាស់កាស៊ីណូ និងអាជ្ញាធរពាក់ព័ន្ធដែលគ្មានប្រព័ន្ធការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
2022-12-28
ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភអំពីឥទ្ធិពល នៃជនជាតិចិនមួយចំនួនបង្កអសន្តិសុខសង្គមនិងចូលមកដណ្ដើមទីផ្សារការងាររបស់ពលរដ្ឋខ្មែរ។ ពួកគាត់ស្នើដល់រដ្ឋាភិបាលរឹតបន្តឹងច្បាប់ចំពោះជនបរទេសណាដែលចូលមកធ្វើជំនួញដែលមិនគោរពច្បាប់កម្ពុជា។ ការស្នើនេះ ធ្វើឡើងក្រោយពីក្រសួងទេសចរណ៍ចេញរបាយការណ៍ថា រយៈពេល១១ខែសម្រាប់ឆ្នាំ២០២២កម្ពុជាបានទទួលភ្ញៀវទេសចរចិនជាង ៩ម៉ឺននាក់។
2022-12-26
មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ ហាក់គ្មានប្រសិទ្ធភាពឡើយ ដរាបណាមន្ត្រីជំនាញនៅតែអនុវត្តច្បាប់មានស្ដង់ដារពីរ រវាងអ្នកមាននិងអ្នកក្រ។ ពួកគាត់ថា បើការអនុវត្តច្បាប់នៅតែមិនស្មើភាពគ្នាបែបនេះ នោះប្រជាពលរដ្ឋនឹងអស់ជំនឿលើរដ្ឋាភិបាល និងធ្វើឱ្យការបំពានច្បាប់បង្កឡើងដោយអ្នកមានលុយ មានអំណាច មានចំនួនកាន់តែច្រើនឡើងជាមិនខាន។
2022-12-25
ប្រជាពលរដ្ឋ និងយុវជនសកម្មជិត៣០នាក់ បន្តទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនអន្តោប្រវេសន៍ខុសច្បាប់ និងមិនត្រូវបង្រៀនអក្សរសាស្ត្រវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ការទាមទាររបស់ក្រុមប្រជាពលរដ្ឋទាំងនេះ មិនមែនជាការរើសអើងជាតិសាសន៍នោះទេ ក៏ប៉ុន្តែជាការជំរុញឱ្យមានការអនុវត្តច្បាប់។
2022-12-25
ពលករនេសាទខ្មែរម្នាក់ ត្រូវបានទូកថៃជួយសង្គ្រោះជីវិត បន្ទាប់ពីទូករបស់គាត់ បានលិចនៅក្នុងឈូងសមុទ្រថៃភាគខាងត្បូង ក្នុងខេត្តសុងក្លា (Song Khla) ដោយសារខ្យល់ព្យុះ ហើយគាត់អណ្ដែតក្នុងសមុទ្រជាមួយនឹងសាកសពពលករនេសាទបីនាក់ទៀត ដែលគាត់បានចងភ្ជាប់នឹងខ្លួនដោយខ្សែពួរកុំឲ្យបែកគ្នា។ ហេតុការណ៍លិចទូកនេះ កើតឡើងកាលពីថ្ងៃទី១៨ ខែធ្នូ កាលពីចុងសប្ដាហ៍មុន។
2022-12-23
សាលាដំបូងព្រះសីហនុសម្រេចឃុំខ្លួនជនសង្ស័យជួយដូរគ្រឿងញៀន ១០នាក់ នៅខេត្តព្រះសីហនុ ក្នុងនោះមានជនជាតិចិន ចិនតៃវ៉ាន់ និងខ្មែរពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនប្រមាណ ១តោន ដែលសមត្ថកិច្ចរកឃើញក្នុងឃ្លាំងជួលនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែធ្នូ។
2022-12-20
អតីតបុគ្គលិកធ្វើការនៅក្នុងអគារ ៩ ជាប់នឹងសណ្ឋាគារឋានសួគ៌សុខា (Thansur Sokha Hotel) បូកគោអះអាងថា ជនបរទេសច្រើនជាតិសាសនា ត្រូវបានថៅកែជនជាតិចិនល្បួងពួកគេឱ្យមកធ្វើការងារជាអ្នកបោកប្រាស់ (Scammer) តាមប្រព័ន្ធអនឡាញ (Online) នៅអគារលើភ្នំបូកគោនោះ និងមិនអនុញ្ញាតឱ្យពួកគេមានសេរីភាពឡើយ។
2022-12-19
អាជីវករលក់ដូរមួយចំនួននៅផ្សារស្រុកកំរៀងខេត្តបាត់ដំបង រិះគន់អាជ្ញាធរ និង និងគណៈកម្មការផ្សារ ថាអសមត្ថភាព ក្នុងការដោះស្រាយបញ្ហាទឹកកខ្វក់ សំរាម និងសណ្ដាប់ធ្នាប់ផ្សារ ធ្វើអោយមិនសូវមានពលរដ្ឋចូលផ្សារដែលប៉ះពាល់ដល់ជីវភាពរបស់ពួកគេ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរពាក់ព័ន្ធគួរបង្កើតគណៈកម្មការដោះស្រាយ ចុះត្រួតពិនិត្យ វាយតម្លៃការខូចខាត និងផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។
2022-12-18
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) ប្រារព្ធទិវាអ្នកចំណាកស្រុកអន្តរជាតិ លើកទី២៣ នៅថ្ងៃទី១៨ ខែធ្នូ នៅទីតាំងចំនួន៩ផ្សេងគ្នា ដើម្បីជំរុញឱ្យរដ្ឋាភិបាលផ្ដល់ភាពស្របច្បាប់ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក។
2022-12-18
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនឱ្យដឹងថា សមត្ថកិច្ចមិនទាន់ចាប់បានមេខ្លោងដែលរក្សាទុកគ្រឿងញៀនជិត ១តោនក្នុងឃ្លាំងជួលនៅខេត្តព្រះសីហនុនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចកំពុងបន្តនីតិវិធីសួរដេញដោលជនសង្ស័យមួយចំនួន ដើម្បីមានតម្រុយតាមចាប់ក្រុមមេខ្លោងឧក្រិដ្ឋគ្រឿងញៀនទាំងនោះ។ មន្ត្រីសង្គមស៊ីវិល ជំរុញដល់អាជ្ញាធរឱ្យពន្លឿននីតិវិធីស៊ើបអង្កេតករណីនេះប្រកបដោយតម្លាភាព និងឯករាជ្យ ដើម្បីមហាជនមានទំនុកចិត្ត។
2022-12-16
អាជ្ញាធរមីននិងសង្គ្រោះជនរងគ្រោះ (CMAA) ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ មានស្ត្រីជាង៧រយនាក់ (៧២២) កំពុងបម្រើការងារជាអ្នកបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជានិងនៅប្រទេស។