ប័ណ្ណសារព័ត៌មាន
2023-03-27
សង្គមស៊ីវិល និងអ្នកជំនាញជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន សែន ពង្រឹងគុណភាពអប់រំ ទើបកម្ពុជា មានធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបាន។ សំណើនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា ការបណ្តុះបណ្តាលសម្រាប់ធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើន។
2023-03-27
ប្រជាពលរដ្ឋអះអាងថា បទល្មើសនេសាទកំពុងកើនឡើងខ្លាំងនៅតំបន់ទន្លេសាបខេត្តសៀមរាប ដោយពុំមានអាជ្ញាធរណាចុះបង្ក្រាបនៅឡើយ។ ពលរដ្ឋទទូចឱ្យអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបបទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព។ សកម្មជនបរិស្ថានថា អាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យឡើងវិញក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះជនល្មើសប្រកបដោយតម្លាភាព។
2023-03-26
ពលករខ្មែរធ្វើការងារជាកម្មករនេសាទនៅប្រទេសថៃ ប្រឹងលក់កម្លាំងដើម្បីបានកម្រៃផ្ញើប្រាក់ឱ្យសាច់ញាតិនៅស្រុកកំណើត។ យ៉ាងហោចណាស់ពលករខ្មែរជិត ៧.០០០នាក់ បានរងគ្រោះនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងរងការជួញដូរជាដើម។
2023-03-25
មន្ត្រីសង្គមស៊ីវិល និងសិស្សនិស្សិតមួយចំនួនលើកឡើងថា ការផ្លាស់ប្ដូរថ្ងៃឈប់សម្រាករបស់សិស្សានុសិស្សដើម្បីឱ្យចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) និងអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) អាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។ ជាមួយគ្នានេះ មន្ត្រីសង្គមស៊ីវិលស្នើឱ្យអ្នកនយោបាយកុំឆ្លៀតយកឱកាសនេះដើម្បីកេងចំណេញផ្នែកនយោបាយពីព្រឹត្តិការណ៍កីឡាមួយនេះ។
2023-03-23
គោអ្នកភូមិជាច្រើនក្បាល ងាប់ជាបន្តបន្ទាប់ក្នុងព្រៃ បានក្លាយជាក្តីកង្វល់មួយ ដែលពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺជាច្រើនគ្រួសារកំពុងពិភាក្សាគ្នារកដំណោះស្រាយ។
2023-03-22
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចង់ឱ្យមានការធ្វើតេស្ដរកសារធាតុញៀនលើក្រុមពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៣ឆ្នាំ ទៅដល់អាយុក្រោម ៤៥ឆ្នាំ។ លោកលើកឡើងថា វិធានការថ្មីនេះកំពុងស្ថិតក្នុងការសិក្សា ប៉ុន្តែអាចដាក់ជាកាតព្វកិច្ចសម្រាប់អនុវត្ត។ សង្គមស៊ីវិលគាំទ្រវិធានការនេះ ប៉ុន្តែព្រួយបារម្ភថា ខ្លាចមានការអនុវត្តមិនបានត្រឹមត្រូវ។
2023-03-21
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី២១ ខែមីនា បានយាងប្រទានភ្លើងជ័យកីឡា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
2023-03-20
មួយរយៈពេលចុងក្រោយនេះ បុគ្គលមានឥទ្ធិពល រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ាមានទ្រព្យសម្បត្តិច្រើនមួយចំនួន បានស្វែងរកអន្តរាគមន៍រកយុត្តិធម៌ពីលោក ហ៊ុន សែន ជាបន្តបន្ទាប់។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងអ្នកច្បាប់យល់ឃើញថា ប្រព័ន្ធតុលាការ ឬយន្តការច្បាប់ផ្សេងៗ ត្រូវធ្វើកំណែទម្រង់ ព្រោះទាំងពលរដ្ឋសាមញ្ញ និងបុគ្គលមានឥទ្ធិពលមិនជឿលើស្ថាប័ននេះដែរ។
2023-03-18
ក្រុមគ្រួសារសកម្មជនគណបក្សភ្លើងទៀនរិះគន់អាជ្ញាធរពន្ធនាគារខេត្តពោធិ៍សាត់ថា ប្រព្រឹត្តអំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំ និងជីវភាពគ្រួសារពួកគេជាខ្លាំង។ មន្ត្រីសិទ្ធិមនុស្សជំរុញអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវដោយតម្លាភាព និងយុត្តិធម៌ ដើម្បីទប់ស្កាត់អំពើពុករលួយ និងការគាបសង្កត់លើសេដ្ឋកិច្ចរបស់គ្រួសារជនជាប់ឃុំដែលមានជីវភាពក្រីក្រស្រាប់នោះ។
2023-03-17
សហរដ្ឋអាមេរិក សូមចូលរួមអបអរជាមួយប្រជាជនកម្ពុជា ក្នុងការទទួលបានវត្ថុបុរាណខ្មែរ ដែលត្រូវបានគេលួច និងដឹកត្រឡប់មកទុកនៅកម្ពុជាវិញ។
2023-03-09
ការលើកឡើងរបស់លោក ហ៊ុន សែន ដែលថា កម្ពុជាអាចរស់បាន ទោះបីគ្មានប្រព័ន្ធអនុគ្រោះពន្ធ ពេលនេះកំពុងទទួលបានលទ្ធផលបណ្ដើរៗហើយ បន្ទាប់ពីរោងចក្រសហគ្រាសមួយចំនួនបិទទ្វារនិងកាត់បន្ថយម៉ោងការងារជាបន្តបន្ទាប់ ធ្វើឱ្យកម្មករប្រឈមនឹងបញ្ហាជីវភាពខ្វះខាត ព្រមទាំងទទួលរងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែរោងចក្រថែមទៀត។ សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលដាក់ចេញនៅគោលនយោបាយបង្កើតការងារបន្ថែមទៀត ដើម្បីជួយដល់កម្មករដែលបាត់បង់ការងារ។
2023-03-09
គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ កំពុងប្រមូលស្នាមមេដៃគ្នាដាក់ទៅអង្គភាព ប្រឆាំងអំពើពុករលួយ(ACU) ដើម្បីសុំដកតំណែងនាយកសាលា ដោយចោទថា ជាអ្នកដឹកនាំបែបផ្ដាច់ការ ប្រព្រឹត្តអំពើពុករលួយ និងប្រើប្រាស់ពាក្យអសុរោះជេរប្រមាថសិស្ស អាណាព្យាបាល និងគ្រូបង្រៀនថ្នាក់ក្រោម។
2023-03-08
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតាំងខ្លួនជាមេដឹកនាំចិត្តល្អ បានប្រកាសផ្ដល់សាច់ប្រាក់ដល់កម្មកររោងចក្រដែលកំពុងព្យួរការងារ។ មន្ត្រីអង្គការសង្គមស៊ីវិលមើលឃើញថា វិធីសាស្ត្រនេះអាចដោះស្រាយបញ្ហាបានតែមួយគ្រាប៉ុណ្ណោះ ស្របពេលដែលក្រុមហ៊ុនមួយចំនួនឆ្លៀតយកឱកាសនេះរំលោភសិទ្ធិការងារកម្មករ និងច្បាប់។
2023-03-07
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការរំលោភសិទ្ធិសេរីភាព និងការជួញដូរមនុស្សនៅបណ្ដាលប្រទេសមួយចំនួនពិតជាមានចំនួនច្រើនដូចការលើកឡើងរបស់ក្រសួងការបរទេសប្រាកដមែន។ ពួកគេស្នើដល់រដ្ឋាភិបាលគួរតែមានគោលនយោបាយការពារសិទ្ធិសេរីភាពពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស។
2023-03-06
បច្ចុប្បន្នការផ្សព្វផ្សាយគ្រឿងស្រវឹងមានគ្រប់រូបភាព ហើយធ្វើឡើង ជាប្រចាំពិសេសនៅអំឡុងពេលបុណ្យជាតិធំៗ មានទាំងបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យអុំទូកជាដើមនោះ សកម្មភាពផ្សព្វផ្សាយកាន់តែកើនឡើងខ្លាំងដោយមើលឃើញពីផលប៉ះពាល់ច្រើនពីការទទួលទានគ្រឿងស្រវឹងនេះយុវជនមួយចំនួនអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធមានវិធានការបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹង។