ថៃ​គ្រោង​ពង្រីក​សេវា​រថយន្ត​ក្រុង​មក​កម្ពុជា

ដោយ វោហារ ជាតិ
2014-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៥-កុម្ភៈ-២០១៤៖ អ្នក​ដំណើរ​ដើរ​ឆ្លង​កាត់​រថយន្ត​ក្រុង។
៥-កុម្ភៈ-២០១៤៖ អ្នក​ដំណើរ​ដើរ​ឆ្លង​កាត់​រថយន្ត​ក្រុង។
Photo: RFA

ក្រុមហ៊ុន​រថយន្ត​ក្រុង​ថៃ​ឈ្មោះ ណាក់ឃនឆៃ​អ៊ែ (Nakhonchai Air) គ្រោង​បើក​សេវា​រថយន្ត​ក្រុង​ពីរ​ខ្សែ​ ពី​ថៃ​មក​កម្ពុជា គឺ​ពី​ក្រុង​បាងកក​មក​សៀមរាប បាងកក​មក​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅ​ក្រុង ហូរ ជីមិញ ប្រទេស​វៀតណាម នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។

តំណាង​ក្រុមហ៊ុន​នេះ គ្រោង​មក​ពិភាក្សា​ជា​មួយ​ភាគី​កម្ពុជា នៅ​ខែ​កញ្ញា​ ខាង​មុខ​នេះ ក្នុង​នោះ​​បាន​ត្រៀម​រថយន្ត​ចំនួន ១០​គ្រឿង​ជាស្រេច​សម្រាប់​រត់​លើ​ផ្លូវ​ទាំង​បី​ខ្សែ នេះ​បើ​តាម​កាសែត​បាង​កកប៉ុស្តិ៍ (Bangkok Post) ចុះ​ផ្សាយ​ថ្ងៃ​ទី​៣១ កក្កដា។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល ក្រុមហ៊ុន​​ណាក់ឃនឆៃអ៊ែ រៀបចំ​បើក​ផ្លូវ​រថយន្ត​ក្រុង​រត់​មក​កម្ពុជា។ កាសែត​ថៃ​ដដែល​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ណាក់ឃនឆៃ​អ៊ែ មិន​ត្រឹមតែ​មាន​គម្រោង​បើក​ផ្លូវ​រត់​មក​កម្ពុជា និង​វៀតណាម​ទេ តែ​នឹង​បើក​ផ្លូវ​រត់​ទៅ​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ឬ​ភូមា ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

reduce traffic.

Jul 31, 2014 11:24 PM

អ្នក​អាន​អនាមិក

សេវានេះមានតម្លៃ និង សេវាកម្មដូច រថយន្តក្រុងសាធារណះក្នុងក្រុងភ្នំពេញសព្វថ្ងៃនេះទេ?

Jul 31, 2014 05:13 AM

គេហទំព័រ​ទាំងមូល