តុលាការអនុញ្ញាតឱ្យលោក កឹម សុខា ចេញក្រៅផ្ទះទៅគោរពវិញ្ញាណក្ខន្ធទ័ពពលី

តុលាការបានអនុញ្ញាតឱ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ចេញក្រៅពីការឃុំខ្លូនក្នុងផ្ទះ ដើម្បីទៅគោរពវិញ្ញាណក្ខន្ធកងទ័ព ដែលបានស្លាប់ក្នុងសមរភូមិប្រយុទ្ធការពារទឹកដីពីកងទ័ពថៃ។ មេធាវីបានបញ្ជាក់ថា ការអនុញ្ញាតពីតុលាការនេះ ដោយសារមានការស្នើសុំពីលោក កឹម សុខា។

សហ​មេធាវី​របស់ លោក កឹម សុខា គឺ​លោក ផែង ហេង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី៣១ ខែកក្កដា​ថា លោក កឹម សុខា មិន​មាន​សិទ្ធិ​ដើរ​ហើរ​ឡើយ ពីព្រោះ​តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក ចេញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​ដែល​បាន​ស្លាប់​ដោយសារ​ការពារ​ទឹក​ដី​ប៉ុណ្ណោះ ហើយ​ត្រូវ​មាន​ព្រះរាជអាជ្ញា​និង​មន្ត្រី​នគរបាល​ទៅ​ជាមួយ។

លោក​បាន​បន្ត​ថា លោក កឹម សុខា បាន​ស្នើសុំ​តុលាការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​កងទ័ព​ពលី​នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​ខេត្តកំពង់ចាម​នៅ​ថ្ងៃ​ទី៣១ ខែកក្កដា និង​បាន​ស្នើសុំ​ចេញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​យោធិន​ពលី​នៅ​ខេត្ត​ចំនួន​ពីរ​ទៀត គឺ​ខេត្ត​តាកែវ និង​ខេត្តកណ្ដាល នៅ​ថ្ងៃ​ទី១ ខែសីហា។

សូមរង់ចាំអានព័ត៌មានពិស្ដារ!