លោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ធ្លាប់ជាទាហានសឹករងខេត្តកំពង់ស្ពឺ និងធ្លាប់មានតួនាទីជានាយរងសេនាធិការ និងបានចូលនិវត្តន៍នៅឆ្នាំ២០២២។ លោកត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តចាប់ខ្លួន នៅពេលមេបញ្ជាការយោធាភូមិភាគ៣ បានហៅលោកទៅជួប ហើយត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារ តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
សាច់ញាតិបានលើកឡើងថា លោក សុខ ស៊ុនណារ៉េត ដែលធ្លាប់កាន់អាវុធចេញច្បាំង យកជីវិតទៅប្ដូរដើម្បីការពារជាតិដោយស្មោះត្រង់ រហូតកម្ពុជាបញ្ចប់សង្គ្រោមប្រដាប់អាវុធ ប៉ុន្តែបែរជាត្រូវគេចោទប្រកាន់យ៉ាងអយុត្តិធម៌ ហើយឃុំខ្លួននៅពន្ធនាគារយ៉ាងខ្លោចផ្សារទៅវិញ។
មន្ត្រីសិទ្ធិមនុស្សជាតិនិងអន្តរជាតិបានមើលឃើញថា ការចាប់ខ្លួនលោក សុខ ស៊ុនណារ៉េត ដើម្បីធ្វើជាចំណាប់ខ្មាំង ក្នុងគោលដៅដាក់សម្ពាធលើអ្នកអត្ថាធិប្បាយបញ្ហានយោបាយលោក ស៊ន តារា ត្រូវជាកូន ពីព្រោះកន្លងមកលោក ហ៊ុន សែន បានអូសទាញលោក ស៊ន តារា ឱ្យផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមិនបានជោគជ័យ៕
សូមរង់ចាំអានព័ត៌មានពិស្ដារ!