កិច្ចសន្យាដែលចុះរវាងមន្រ្តីកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ប្រធានអាជ្ញាធរជាតិប្រេងឥន្ធនៈកម្ពុជា និងលោក ង្វៀង យឺទ្រឿងសឺង អគ្គនាយកក្រុមហ៊ុនប្រេងឥន្ធនៈយៀកណាម ឈ្មោះ PetroVietnam Exploration and Production Corporation (PVEP) នៅក្នុងប្លុកសម្បទានលេខ១៥ គឺ៣០ឆ្នាំសម្រាប់ធ្វើអាជីវកម្មរាវ បូមនិងចម្រាញ់ប្រេងកាត ហើយ៣៥ឆ្នាំសម្រាប់ធ្វើអាជីវកម្មផលិតឧស្ម័នធម្មជាតិ។
ពលរដ្ឋខ្មែរភាគច្រើនឥតបានដឹងថា តើចំណូលជាប្រាក់ចំនួនប៉ុន្មានបាន ឬនឹងចូលក្នុងថវិកាជាតិពីអាជីវកម្ម ឬវិនិយោគទុនរាវរ៉ែនេះ។
ក្នុងនាទីសេដ្ឋកិច្ចសប្តាហន៍នេះ លោក ហាស់ សាន បានសួរអ្នកឯកទេសរ៉ែ គឺលោក ស៊ាន ប៉េ ងសែ អតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ក្នុងកំឡុងទសវត្សរ៍១៩៦០ និង១៩៧០ ថា តើហេតុអ្វីរដ្ឋាភិបាលខ្មែរសម័យមុនមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មក្នុងបឹងទន្លេសាប?