តើ​ជំងឺ​ស្រែង​ជា​អ្វី និង​កើត​លើ​មនុស្ស​វ័យ​ណា​ខ្លះ?

0:00 / 0:00

ស្រែង​ជា​ជំងឺ​សើ​ស្បែក​មួយ​ប្រភេទ​ងាយ​ឆ្លង ពិសេស​នៅ​ប្រទេស​ក្តៅ​ហើយ​សើម។ ទោះ​បី​ជំងឺ​ស្រែង​ងាយ​ឆ្លង និង​កើត​ក៏ដោយ ប៉ុន្តែ​ជំងឺ​នេះ​មិន​សូវ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប៉ុន្មាន​ទេ។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​កើត​ជំងឺ​ស្រែង លោក​អ្នក​មិន​ចាំបាច់​តម​អាហារ ត្រី សាច់​មាន់ សាច់​ទា​នោះ​ទេ។

តើ​ជំងឺ​ស្រែង​ជា​អ្វី? តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​នេះ?

ប្រជាពលរដ្ឋ​ខ្មែរ​មិន​ថា​អ្នក​ទីក្រុង ឬ​អ្នក​ជនបទ​នោះ​ឡើយ សុទ្ធតែ​ធ្លាប់​ឆ្លង​កាត់​កើត​ជំងឺ​ស្រែង។ ការ​រស់នៅ​មិន​មាន​អនាម័យ​ល្អ ភាព​សើម​ជាប់​ជានិច្ច​នៅ​នឹង​ស្បែក និង​ការ​រង​ផល​ប៉ះពាល់​ពី​ទឹក​កខ្វក់​ជា​ប្រចាំ មាន​ជាអាទិ៍ ទឹក​លូ ទឹក​ដក់​នៅ​តាម​ដង​ផ្លូវ ជាដើម។ ជំងឺ​ស្រែង​ជាទូទៅ​កើត​នៅ​លើ​ស្បែក​ក្រចក និង​ក្បាល​របស់​មនុស្ស មិន​ថា​ជា​កុមារ ឬ​មនុស្ស​ធំ​ឡើយ។

ប្រធាន​គ្លីនិក​សើ​ស្បែក​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លោក​វេជ្ជបណ្ឌិត ថៃ គា ពន្យល់​ថា៖ «»។

បុរស​វ័យ​ចំណាស់​ម្នាក់ លោក សូ សុផាន់ និយាយ​ថា លោក​ធ្លាប់​កើត​ជំងឺ​ស្រែង​នេះ​ដែរ គឺ​កើត​នៅ​លើ​ភ្លៅ។ ការ​កើត​ជំងឺ​ស្រែង​នេះ ដោយសារ​ជា​រឿយៗ លោក​ស្លៀក​ខោ​សើម​ញឹកញាប់។ ម្យ៉ាង​វិញ​ទៀត ដោយសារ​នៅ​បន្ទប់​ជួល​របស់​លោក​មិន​មាន​ខ្យល់​ចេញ​ចូល​ត្រឹមត្រូវ ហើយ​ពេល​មាន​ភ្លៀង​ម្តងៗ​ទឹក​លិច​ចូល​ក្នុង​បន្ទប់​មាន​ក្លិន​ស្អុយ​ចេញ​ពី​លូ ហើយ​លោក​តែង​ដើរ​កាត់​ទឹក​កខ្វក់​ទាំង​នោះ​ស្ទើរ​រាល់​ថ្ងៃ។ កត្តា​ទាំង​នេះ ជា​ហេតុផល​ចម្បង​ដែល​ជំរុញ​ឲ្យ​ស្បែក​របស់​លោក​រមាស់​រាល់​ថ្ងៃ អេះ​រាល់​ថ្ងៃ ឬ​អាច​និយាយ​បាន​ថា ការ​កើត​ជំងឺ​ស្រែង​នេះ​ក្លាយ​ជា​រឿង​ធម្មតា​របស់​លោក​ទៅ​ហើយ៖ «»។

ទស្សនាវដី្ត​សុខភាព​នៃ​ក្រសួង​សុខាភិបាល បញ្ជាក់​ថា ការ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​មិន​មាន​ផល​វិបាក​អ្វី​ចំពោះ​អ្នក​កើត​ជំងឺ​ស្រែង​នោះ​ទេ។ ប្រការ​នេះ ហាក់​ផ្ទុយ​ស្រឡះ​ពី​ពាក្យ​ចចាមអារ៉ាម​មួយ​ដែល​និយាយ​ថា កាល​ណា​កើត​ជំងឺ​ស្រែង​ហើយ មិន​តម្រូវ​ឲ្យ​ញ៉ាំ​សាច់​ទា​សាច់​មាន់ ឬ​សាច់​កង្កែប​ជាដើម។ល។៖ «»។

ជំងឺ​ស្រែង​មិន​ឆ្លង​តាម​រយៈ​ការ​ដើរ​ជិត​គ្នា ឬ​មើល​មុខ​គ្នា​ដូច​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន ពោល​នោះ​ទេ៖ «»។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ជំងឺ​នេះ​ច្រើន​តែ​កើត​លើ​អ្នក​ដែល​ប្រើប្រាស់​ពពួក​ថ្នាំ​ដែល​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ខ្លួន​ចុះ​ខ្សោយ មាន​ជាអាទិ៍ ថ្នាំ​គ័រទីកូអ៊ីត ថ្នាំ​កក់តេយ៉ង់ ជាដើម។ អ្នក​កើត​ជំងឺ​អេដស៍ ជំងឺ​របេង អ្នក​មាន​ជំងឺ​តម្រង​នោម និង​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​កាម​រោគ​ផ្សេងៗ លោក​អ្នក​អាច​ងាយ​ប្រឈម​មុខ​នឹង​កើត​ជំងឺ​ស្រែង ព្រោះ​ថា ជំងឺ​ទាំង​នេះ​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ខ្សោយ ជា​ហេតុ​ជំរុញ​ឲ្យ​លោក​អ្នក​ងាយ​រងគ្រោះ ដោយសារ​ជំងឺ​ដែល​កើត​ដោយ​មេរោគ​ផ្សិត៖ «»។

តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា ជំងឺ​ស្រែង​ច្រើន​កើត​នៅ​ត្រង់​កន្លែង​គន្លាក់​ដែល​ស្បែក​ផ្អឹប​គ្នា ហើយ​សើម ជាអាទិ៍​នៅ​ក្រលៀន ក្លៀក ចង្វែក​គូថ ឬ​ចន្លោះ​ម្រាម​ដៃ​ម្រាម​ជើង។ ចំពោះ​មនុស្ស​ស្រី​វិញ គេ​ឃើញ​កើត​មាន​នៅ​ក្រោម​សុដន់ និង​កន្លែង​ផ្អឹប​ដទៃ​ផ្សេង​ទៀត៖ «»។

ជំងឺ​ស្រែង​មិន​មែន​ជា​ជំងឺ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ទេ។ នៅ​ពេល​កើត​ស្រែង អ្នក​ជំងឺ​ច្រើន​តែ​អេះ ហើយ​មេរោគ​នោះ​នឹង​តោង​ជាប់​នៅ​ក្រចក ពេល​យក​ដៃ​ទៅ​អេះ​នៅ​កន្លែង​ផ្សេង​ទៀត វា​អាច​ឆ្លង​បាន។

តើ​ជំងឺ​ស្រែង​នេះ ត្រូវ​ព្យាបាល​ដូចម្តេច​ទើប​អាច​ជា​សះ​ស្បើយ​បាន? តើ​លោក​អ្នក​គួរ​ប្រើ​ថ្នាំ​បុរាណ​ខ្មែរ​ដើម្បី​ព្យាបាល ឬ​យ៉ាង​ណា?៖ «»។

ដើម្បី​អាច​ការពារ​មិន​ឲ្យ​កើត​ជំងឺ​ស្រែង លោក​អ្នក​ត្រូវ​អនាម័យ​ខ្លួន​ប្រាណ​ជា​ប្រចាំ ដោយ​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន​ជាមួយ​សាប៊ូ។ ក្រោយ​ពេល​ងូត​ទឹក លោក​អ្នក​ត្រូវ​ជូត​សម្អាត​ខ្លួន​ឲ្យ​ស្ងួត។ ចំពោះ​លោក​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​អេដស៍ ជំងឺ​របេង និង​ជំងឺ​រ៉ាំរ៉ៃ​ដទៃ​ទៀត លោក​អ្នក​ត្រូវ​ធ្វើ​អនាម័យ​ខ្លួន​ជា​ការ​ចាំបាច់ និង​ត្រូវ​ប្រយ័ត្ន​លើ​ការ​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​កើត​ជំងឺ​ស្រែង ព្រោះ​វា​នឹង​ឆ្លង។ បន្ថែម​ពី​លើ​នេះ លោក​អ្នក​ត្រូវ​ជៀសវាង​ការ​ប្រើប្រាស់​សម្ភារៈ​រួម​គ្នា ដូចជា សារុង កន្សែង សាប៊ូ​ដុំ សាប៊ូ​ទឹក និង​ក្រមា ជាដើម។

ឯកសារ​វេជ្ជសាស្ត្រ​បញ្ជាក់​ថា លោក​អ្នក​មិន​ត្រូវ​សាកល្បង​ព្យាបាល​ជំងឺ​នេះ​ដោយ​ខ្លួន​ឯង​ទេ ព្រោះ​វា​អាច​មាន​ជំងឺ​ផ្សេង​ទៀត​មក​ចូលរួម​ផ្សំ នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ស្បែក​បាន។ ជា​មធ្យោបាយ​ល្អ លោក​អ្នក​ដែល​កើត​ជំងឺ​ស្រែង​នេះ ទោះ​បី​ជា​តិចតួច​ក្ដី លោក​អ្នក​មិន​ត្រូវ​ព្រងើយ​កន្តើយ​នោះ​ឡើយ។ លោក​អ្នក​គួរ​ប្រញាប់​អញ្ជើញ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើ​ការ​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ច្បាស់លាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។