ប័ណ្ណសារព័ត៌មាន
2022-10-24
ជនភៀសខ្លួនខ្មែរក្រោមមួយចំនួននៅប្រទេសថៃ មានជីវភាពកាន់តែដុនដាប ខណៈពួកគាត់ជាប់ផុងនៅទីនោះអស់ជាច្រើនឆ្នាំ ព្រោះអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅបាងកក មិនទាន់មានប្រទេសទីបីទទួលយកពួកគាត់។ សង្គមស៊ីវិលថា រដ្ឋាភិបាលវៀតណាម នៅតែធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ធ្វើឲ្យខ្មែរក្រោមបង្ខំចិត្តភៀសខ្លួនចេញពីស្រុកកំណើតរបស់ខ្លួន។
2022-06-01
សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតវិទ្យុ និងសារព័ត៌មាន តាមបណ្ដាញអ៊ិនធឹណិត ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត។ ក្រៅពីផ្តល់ព័ត៌មានពិតដល់ពលរដ្ឋខ្មែរក្រោម សារព័ត៌មានតាមបណ្ដាញអ៊ិនធឹណិតនេះ ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ ជម្រាបព័ត៌មានជូនសហគមន៍អន្តរជាតិឲ្យដឹងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម។
2022-05-24
អង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាង ហៅកាត់ថា យូ.អិន.ភី.អូ (UNPO) ប្ដេជ្ញាសហការនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីធ្វើការតស៊ូមតិនៅអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីទាមទាររដ្ឋាភិបាលវៀតណាមឲ្យទទួលស្គាល់ ខ្មែរក្រោម ជាជនជាតិដើម និងផ្តល់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនៅថ្ងៃអនាគត។
2022-03-29
ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមបានលើកគ្នាតវ៉ាប្រឆាំងអាជ្ញាធរវៀតណាម ដែលប៉ុនប៉ង កាប់យកដើមគគីរ ដែលមានអាយុកាលជាង ៧០០ឆ្នាំ ជាកេរ្តិ៍ដំណែលរបស់វត្តមង្គលបុរីទ្រនុំសេក ខេត្តលង់ហោរ។ សហព័ន្ធខ្មែរក្រោម ចោទវៀតណាមថា មានបំណងចង់បំបាត់ពូជសាសន៍ខ្មែរក្រោម តាមរយៈការបំផ្លាញសម្បត្តិវប្បធម៌ខ្មែរក្រោម។
2022-02-15
យុវជនខ្មែរក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមបន្តពាក់អាវយឺត ដែលមានពាក្យថា អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ឆ្នាំ ដើម្បីលើកស្ទួយសិទ្ធិជនជាតិដើម។ ការអំពាវនាវនេះ ធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាម បានចោទប្រកាន់យុវជនខ្មែរក្រោម ពីបទក្បត់ជាតិ ដោយសារតែពួកគេ ពាក់អាវយឺតនេះ។
2022-02-09
អាជ្ញាធរវៀតណាមនៅខេត្តឃ្លាំង បានឃាត់ខ្លួនយុវជនខ្មែរក្រោមម្នាក់ទៀត ដើម្បីគំរាមកំហែងមិនឲ្យរិះគន់ អាជ្ញាធរវៀតណាម រឿងធ្វើទុក្ខបុកម្នេញ និងរំលោភសិទ្ធិមនុស្សខ្មែរក្រោម តាមបណ្ដេញសង្គម។
2022-02-01
សហព័ន្ធ និងយុវជនខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ដែលបានគំរាមកំហែងមិនឲ្យយុវជនខ្មែរក្រោម ធ្វើសកម្មភាពប្រមូលផ្ដុំថវិកា និងគាំទ្រ ការសាងសង់សាលាឆទានមួយ ដើម្បីឲ្យខ្មែរក្រោមអាចប្រតិបត្តិព្រះពុទ្ធសាសនាបាន។
2022-01-18
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានចាប់ខ្លួនកសិករខ្មែរក្រោមពីរនាក់ ដាក់ពន្ធនាគារ និងហាមឃាត់មិនឲ្យកសិករផ្សេងទៀតធ្វើស្រែលើដីកេរដូនតារបស់ពួកគេ។
2022-01-10
សហព័ន្ធខ្មែរកម្ពុជាក្រោមបន្តធ្វើយុទ្ធនាការទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯង និងប្រឆាំងការរំលោភសិទ្ធិជនជាតិដើម ដែលបង្កឡើងដោយរដ្ឋាភិបាលវៀតណាម នៅឆ្នាំ២០២២ នេះ។ សហព័ន្ធសង្កេតឃើញថា កាលពីឆ្នាំ២០២១ កន្លងទៅ ករណីរំលោភសិទ្ធិ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ នៅពេលពិភពលោក កំពុងជាប់រវល់ដោះស្រាយវិបត្តិជំងឺកូវីដ (Covid-19)។
2021-11-16
សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើសហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យបញ្ឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលកំពុងទាមទារសិទ្ធិជាជនជាតិដើម។
2021-09-01
ពលរដ្ឋខ្មែរក្រោមរស់នៅស្ទើរទូទាំង ២១ខេត្តនៅលើទឹកដីកំណើត កំពុងដង្ហោយហៅឲ្យសប្បុរសជនផ្តល់ជំនួយ ក្នុងរយៈពេលនៃការបិទខ្ទប់របស់រដ្ឋាភិបាលអាជ្ញាធរវៀតណាមដើម្បីការពារជំងឺកូវីដ១៩។ មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា ស្របពេលដែលអាជ្ញាធរអនុវត្តវិធានការប្រឆាំងនឹងជំងឺឆ្លងនេះ មន្ត្រីវៀតណាមខ្លះបានឆ្លៀតពេលធ្វើទុក្ខបុកម្នេញនិងកេងប្រវ័ញ្ចខ្មែរក្រោមបន្ថែមទៀត។
2021-08-17
សហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើវៀតណាមឱ្យជួយខ្មែរក្រោមដោយឥតរើសអើងពូជសាសន៍ក្រោយមានពលរដ្ឋខ្មែរក្រោមមួយចំនួនបានស្លាប់ និងឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។ បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម ក៏កំពុងប្រឈមមុខនឹងបញ្ហាជីវភាព និងខ្វះខាតស្បៀងអាហារដោយសារតែវៀតណាម បានដាក់វិធានការរាំងខ្ទប់ភូមិឃុំ មិនឲ្យពួកគេឲ្យចេញក្រៅផ្ទះ។
2021-07-27
តំណាងព្រះសង្ឃខ្មែរកម្ពុជាក្រោម ស្នើសុំឱ្យអាជ្ញាធរវៀតណាមអនុញ្ញាតឲ្យពលរដ្ឋខ្មែរក្រោមកសាងសាលាឆទាន ដើម្បីទុកជាកន្លែងប្រតិបត្តិសាសនា។ សំណើនេះធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាមបានហាមឃាត់ពលរដ្ឋខ្មែរក្រោមនៅខេត្ត លង់ហោរ មិនឲ្យកសាងសាលាឆទាន ដែលពលរដ្ឋបានសាងសង់ជិតរួចរាល់ទៅហើយនោះ។
2021-07-21
សហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិកថ្កោលទោសអាជ្ញាធរវៀតណាម ដែលឃាត់ខ្លួនពលរដ្ឋខ្មែរក្រោម ដែលហ៊ានសំដែងមតិទាមទារសិទ្ធិជាជនជាតិដើម។ ការថ្កោលទោសជាថ្មីនេះ ក្រោយពេលអាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំងឃាត់ខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ ដែលហ៊ានអានសៀវភៅសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង នៅតាមបណ្ដាញសង្គម និងករណីរឹបអូសយកសៀវភៅស្ដីពីសិទ្ធិជនជាតិដើម និងសិទ្ធិមនុស្សជាច្រើនក្បាល។
2021-03-30
ម្ចាស់អាជីវកម្មខ្មែរក្រោមបោះពុម្ពអាវយឺត អះអាងថា អាជ្ញាធរវៀតណាម រើសអើង និងបង្កការរំខានដល់អាជីវកម្មខ្មែរក្រោម។ ការលើកឡើងនេះ ដោយសារតែអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង បានបង្ខំឲ្យម្ចាស់អាជីវកម្មខ្មែរក្រោមម្នាក់ ចុះហត្ថលេខាលើឯកសារមួយ ប៉ុន្តែមិនឲ្យលោកអាន ក្រោយពេលលោកបានបោះពុម្ពអាវយឺត ដែលដាក់អក្សរថា “ខ្មែរក្រោម សាទរទិវា សិទ្ធិនារីអន្តរជាតិ ៨មីនា”។