នាទីអត្ថាធិប្បាយច្បាប់ ៖ ការឃុំខ្លួនបណ្ដោះអាសន្ន
2010.11.08
ក្រោយពេលមន្ត្រីនគរបាលយុត្តិធម៌បានឃាត់ខ្លួនគ្រប់ពេលវេលាកំណត់តាមច្បាប់អនុញ្ញាតហើយ បើសិនជាមនុស្សដែលរងការចោទពីបទមានទោសមជ្ឈិម ឬឧក្រិដ្ឋ មិនមានរកឃើញថាមានបទល្មើស នគរបាលត្រូវសុំព្រះរាជអាជ្ញាដោះលែងមនុស្សនោះឲ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែបើសិនជាគេរកឃើញថាមនុស្សនោះមានពិរុទ្ធភាព គេត្រូវបញ្ជូនខ្លួនមនុស្សនោះទៅឲ្យតុលាការ។
នៅពេលទៅដល់តុលាការ ព្រះរាជអាជ្ញាជាអ្នកចោទប្រកាន់ទោស បន្ទាប់មកមានចៅក្រមស៊ើបអង្កេតបើកការស៊ើបអង្កេត។ នៅក្នុងពេលស៊ើបអង្កេត តើចៅក្រមស៊ើបអង្កេតមានសិទ្ធិឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទរយៈពេលប៉ុន្មាន?
លោក កែវ និមល សូមជម្រាបជូនលោកអ្នកស្ដាប់ដូចតទៅ ៖