សង្គមស៊ីវិលដាក់ញត្តិតាមបណ្ដាស្ថានទូតបរទេសឱ្យជួយអន្តរាគមន៍បន្ទាន់លើជម្លោះកម្ពុជា-ថៃ

ក្រុមអង្គការសង្គមស៊ីវិលបាននាំគ្នាដាក់ញត្តិនៅតាមស្ថានទូតនៃក្រុមប្រទេសម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីសកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ឱ្យបន្តរក្សាការប្ដេជ្ញាចិត្ត និងចាត់វិធានការសម្របសម្រួលជាបន្ទាន់ ដើម្បីទប់ស្កាត់ការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ដែលកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

នៅ​ក្នុង​ញត្តិ​ដែល​បាន​ដាក់​នៅ​ថ្ងៃ​ទី២០ ខែសីហា ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​ព្រួយបារម្ភ​ពី​ការ​រំលោភ​សិទ្ធិមនុស្ស បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ដោយ​យោធា ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះសម្បែង និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទីតាំង​វប្បធម៌​ជាដើម៕

សូមរង់ចាំអានព័ត៌មានពិស្ដារ៖