រដ្ឋាភិបាលលុបចោលពិធីបុណ្យអុំទូកនៅភ្នំពេញ ដោយសារជាប់រវល់រឿងជម្លោះព្រំដែនជាមួយថៃ

រដ្ឋាភិបាលបានចេញសារាចរលុបចោលការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២៥ ដោយលើកហេតុផលថា ដោយសាររដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ បញ្ហាប្រឈមរបស់ពលរដ្ឋភៀសសឹក និងបញ្ហាទឹកជំនន់ជាដើម។

សាចាចរ​របស់​រដ្ឋាភិបាល​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី០៣ ខែកញ្ញា បាន​បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​នៅ​ដង​ទន្លេសាប​មុខ​ព្រះបមរ​រាជវាំង​ក្នុង​ទីក្រុង​ភ្នំពេញ​រយៈពេល​០៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី០៤ ដល់​ថ្ងៃ​ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវ​បាន​លុបចោល ប៉ុន្តែ​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត អាច​បន្ត​រៀបចំ​ពិធី​បុណ្យ​អុំទូក​នៅ​តាម​បណ្ដា​ខេត្ត​របស់​ខ្លួន​បាន​ទៅ​តាម​លទ្ធភាព។

សូមរង់ចាំអានព័ត៌មានពិស្ដារ!