ប័ណ្ណសារព័ត៌មាន
2024-10-03
សហគមន៍ជាតិ និងអន្តរជាតិបន្តថ្កោលទោសរដ្ឋាភិបាល ករណីចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដោយចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ពួកគេចាត់ទុករឿងនេះថាជាការបង្ក្រាបទៅលើអ្នកសារព័ត៌មានឯករាជ្យ និងគំរាមកំហែងអ្នកសារព័ត៌មានដទៃទៀត។
2024-10-02
បណ្ដាញអង្គការអន្តរជាតិឃ្លាំមើលសិទ្ធិពលរដ្ឋ (CIVICUS) និងអង្គការវេទិកាអាស៊ី ដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍ (FORUM-ASIA) នៅថ្ងៃទី២ ខែតុលា បានដាក់របាយការណ៍ទៅកិច្ចប្រជុំដំណើរការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អង្គការសហប្រជាជាតិលើកទី៤៦។
2024-10-02
អគារបនល្បែងកាស៊ីណូរបស់អ្នកជំនួញដែលស្និទ្ធនឹងរដ្ឋាភិបាលត្រកូល ហ៊ុន មានងារជាឧកញ៉ាពីររូបគឺលោក លី យ៉ុងផាត់ និងលោក លឹម ហេង ស្ថិតនៅច្រកព្រំដែនអន្តរជាតិអូស្មាច់ក្នុងខេត្តឧត្តរមានជ័យរងការចោទប្រកាន់ថា ជាសំបុកក្រុមឧក្រិដ្ឋជនចិនចាប់បង្ខាំងជនបរទេសជាច្រើននាក់ ដើម្បីបង្ខំឱ្យបម្រើការងារឆបោកតាមអនឡាញ (Online)។
2024-10-02
កសិករមួយចំនួនថា ដំណាំស្រូវរបស់ពួកគាត់ប្រឈមនឹងការខាតបង់ ខណៈរោងម៉ាស៊ីនផ្អាកឈប់ទិញស្រូវក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ពលរដ្ឋឲ្យផ្អាកការប្រមូលផលស្រូវ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
2024-10-02
ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនបានវេចនំអន្សមតាមផ្ទះ មុនថ្ងៃបុណ្យភ្ជុំធំ ដើម្បីធ្វើចង្ហាន់ប្រគេនព្រះសង្ឃ រក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ បង្ហាញពីវប្បធម៌សាមគ្គីគ្នាដែលបន្សល់តាំងពីបុរាណមក។ រីឯពលរដ្ឋខ្លះទៀត ខកខានវេចនំអន្សម ដោយសារពួកគាត់រវល់ការងារស្រែចម្ការ និងមានជីវភាពខ្វះខាត។
2024-10-02
ពលករខ្មែរធ្វើការសំណង់នៅប្រទេសថៃភាគច្រើន ខកខានទៅលេងស្រុកកំណើត នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយសារតែគ្មានលុយកាក់ ខណៈពលករខ្មែរខ្លះទៀតត្រូវប៉ូលិសថៃចាប់ដាក់គុក ដោយសារ តែគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ពួកគាត់ថា នៅពេលបុណ្យទានម្ដងៗ មានតែខាំធ្មេញសង្កត់ចិត្ត ហើយរហូតពេលខ្លះដេកយំ តូចចិត្តនឹងខ្លួនឯង មិនដឹងពេលណាបានអាចមានជីវភាពសមរម្យ បានជួបជុំគ្រួសារពេលបុណ្យទានម្ដងៗ។
2024-10-01
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងក្រុមអង្គការផ្នែកសិទ្ធិមនុស្ស និងសារព័ត៌មាន ជិត ៥០ស្ថាប័នផ្សេងទៀត ទាមទារឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដោយគ្មានលក្ខខណ្ឌ។
2024-10-01
ពលករខ្មែរម្នាក់ដែលសមត្ថកិច្ចម៉ាឡេស៊ីចាប់បញ្ជូនឱ្យអាជ្ញាធរកម្ពុជាដោយសាររិះគន់រដ្ឋាភិបាលក្រុងភ្នំពេញនៅលើបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារម២ រាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី១ ខែតុលា។
2024-10-01
ប្រជាពលរដ្ឋ និងព្រះសង្ឃ ស្នើអ្នកនយោបាយ ឱ្យងាកមកផ្សះផ្សាជាតិតាមរយៈការដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាព និងស្ដារប្រព័ន្ធប្រជាធិបតេយ្យឱ្យល្អប្រសើរឡើងវិញ នៅរដូវបុណ្យភ្ជុំបិណ្ឌ ព្រោះថា ការណ៍ ដែលអ្នកនយោបាយ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំង បន្តខាំធ្មេញដាក់គ្នា ចាត់ទុកគ្នាជាសត្រូវ ជាច្រើនទសវត្សរ៍មកនេះ ពុំមែនជាការដឹកនាំប្រទេស ទៅរកការរីកចម្រើននោះឡើយ។
2024-10-01
គណបក្សជំនាន់ថ្មីបានចេញសេចក្ដីថ្លែងការណ៍មួយស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យដោះលែងសកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស ៤រូប ក្នុងពេលបុណ្យកាន់បិណ្ឌ ដើម្បីឱ្យពួកគាត់អាចបន្តការងារសង្គម និងផ្សព្វផ្សាយ ពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ក្នុងបំណងបម្រើឧត្ដមប្រយោជន៍ជាតិ។
2024-10-01
ពលករខ្មែរមួយចំនួនដែលប្រកបរបរលក់ដូរតូចតាចតាមដងផ្លូវនៅប្រទេសថៃ ព្រួយបារម្ភខ្លាចអាជ្ញាធរថៃចាប់ដាក់ពន្ធនាគារ ហើយបញ្ជូនពួកគេត្រឡប់ទៅកម្ពុជាវិញ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។ ក្ដីបារម្ភនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃបានប្រកាសនឹងចាត់វិធានការតឹងរ៉ឹងលើពលករបរទេសទាំងឡាយ ដែលលក់ដូរតាមដងផ្លូវនៅទីក្រុងបាងកក ដោយមិនមានការលើកលែងឡើយ។៣
2024-10-01
មេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ រីករាយជួបជុំគ្រួសារ និងធ្វើបុណ្យ ក្រោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំ តែទោះជាយ៉ាងណាកញ្ញាថា នឹងដឹកនាំកូដករណាហ្គាវើលដ៍បន្តទាមទារសិទ្ធិការងារនាពេលឆាប់ៗ។ មន្ត្រីសង្គមស៊ីវិលស្នើក្រសួងការងារចេញមុខដោះស្រាយលើវិវាទការងារនេះឱ្យបានឆាប់ដើម្បីយុត្តិធម៌សង្គម។
2024-10-01
សមត្ថកិច្ចចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ ដែលធ្លាប់ទទួលពានរង្វាន់ពីរដ្ឋាភិបាលអាមេរិកគឺលោក ម៉ិច ដារ៉ា នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ មកដល់ពេលនេះ គ្រួសាររបស់លោកមិនទាន់ដឹងថា លោក ម៉ិច ដារ៉ា ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំនៅកន្លែងណានៅឡើយទេ។
2024-09-30
គណបក្សប្រឆាំង និងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីបានចេញធ្វើបាតុកម្មនៅមុខស្ថានទូតខ្មែរដើម្បីទាមទារឲ្យលោក ហ៊ុន សែន លុបគម្រោងទាំងអស់ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយឡាវ និងវៀតណាម (CLV-DTA) ដោះលែងអ្នកទោសមនសិការ ព្រមទាំងស្តារប្រជាធិបតេយ្យឡើងវិញ។ ពួកគាត់យល់ថា ការដកគម្រោង CLV កន្លងមក គឺរដ្ឋាភិបាលត្រកូលហ៊ុនធ្វើឡើងមិនស្មោះត្រង់។
2024-09-30
សកម្មជនបក្សប្រឆាំងឱ្យដឹងថា សមត្ថកិច្ចម៉ាឡេស៊ីបានចាប់បញ្ជូនពលករខ្មែរម្នាក់ដែលរិះគន់រដ្ឋាភិបាលនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត មកកម្ពុជាវិញទាំងបង្ខំ តាមសំណើរបស់អាជ្ញាធរកម្ពុជានៅល្ងាចថ្ងៃទី៣០ ខែកញ្ញា។