ប័ណ្ណសារព័ត៌មាន
2023-03-20
ពលករធ្វើការនៅប្រទេសថៃជាង១០ឆ្នាំមកហើយ លោក ប្រាក់ ឡូញ បានក្លាយជាកូនកំលោះក្នុងរោងជ័យ ដោយមានលោកមេបា ចៅមហា និងមិត្តភ័ក្ត្រប្រុសស្រីចូលរួមអបអរ។លោក ប្រាក់ ឡូញ លោករៀបរាប់ទាំងរីករាយ និងអឹមអៀនផងថា បើទោះជាលោកមិនសូវមានសាច់ញាតិពីស្រុកខ្មែរមកចូលរួមច្រើនក្ដី តែលោករីករាយនៅពេលឃើញមិត្តភ័ក្ដិ និងអ្នកធ្វើការងារជាមួយគ្នា មកចូលរួមពិធីមង្គលរបស់លោកផង។
2023-03-20
របាយការណ៍របស់អគ្គនាយកដ្ឋានគយកម្ពុជាឆ្នាំ២០២២ ក៏បានបង្ហាញដែរថា ចិនគឺពុំមែនជាទីផ្សារដ៏ធំសម្រាប់កម្ពុជានាំចេញទំនិញទៅលក់នោះទេ ប៉ុន្តែកម្ពុជាទៅវិញទេដែលខាតបង់ក្នុងការធ្វើពាណិជ្ជកម្មជាមួយចិន ដោយសារតែចិននាំចូលទំនិញមកលក់នៅកម្ពុជាកាន់តែកើនឡើងតែកម្ពុជានាំទៅចិនតិច។
2023-03-19
រូបត្លុកនយោបាយ៖ នាយករដ្ឋមន្ត្រីខាងចែកសញ្ញាប័ត្រ៖ វេទិកាសាបព្រួសអំពើហិង្សា និងរក្សាអំណាចតពូជត្រកូល«ហ៊ុន»?
2023-03-19
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនមានអំណាចគ្រប់គ្រាន់ក្នុងការចាប់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ប្រសិនបើប្រទេសសាមីមិនសហការ ខណៈលោកហាក់មិនគាំទ្រការចេញដីការបស់តុលាការនេះ ដើម្បីចាប់ខ្លួនមេដឹកនាំរុស្ស៊ី។ អ្នកវិភាគយល់ឃើញថា តុលាការនេះ នៅតែមានសិទ្ធិអំណាចកាត់ទោសជនណាដែលអនុវត្តខុសច្បាប់អន្តរជាតិ និងជាកិច្ចការមួយល្អសម្រាប់មនុស្សជាតិ រួមទាំងពលរដ្ឋកម្ពុជា។
2023-03-19
មន្ត្រីសង្គមស៊ីវិល និងអ្នកសិក្សាផ្នែកច្បាប់ រិះគន់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ លោក សេង ស៊ីវុត្ថា ដែលពន្យារពេលអាយុចូលនិវត្តន៍មួយឆ្នាំទៀត។ ពួកគាត់បារម្ភថា ការមិនព្រមចូលនិវត្តន៍តាមច្បាប់កំណត់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់ បាត់ឱកាសសម្រាប់អ្នកជំនាន់ក្រោយ និងមានទំនាស់ផលប្រយោជន៍ជាដើម។
2023-03-19
ចិនបានបញ្ជូនកងទ័ពជាង២០០នាក់ រួមទាំងសព្វាវុធធុនធ្ងន់ មកចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៣ ជាមួយកងទ័ពកម្ពុជា ដែលនឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយនេះ។ អ្នកវិភាគព្រួយបារម្ភថា កម្ពុជានឹងពិបាករក្សាបានអព្យាក្រឹតភាពរបស់ខ្លួន ប្រសិនធ្វើសមយុទ្ធយោធាតែជាមួយចិន ហើយបដិសេធសមយុទ្ធយោធាជាប្រទេសលោកខាងលិច។
2023-03-18
កម្ពុជារកបានប្រាក់ចំណូលប្រមាណ១ពាន់ ៤រយលានដុល្លារ (១.៤ ពាន់លាន) ពីកំណើនភ្ញៀវទេសចរបរទេសចំនួនជិត ២លាន ៣សែននាក់ (២,២៨ លាន) ក្នុងឆ្នាំ២០២២។ ហើយបើប្រៀបធៀបទៅនឹងឆ្នាំ២០២១ គឺកើនឡើងជាង ៦៦០ភាគរយ (៦៦៧%)។
2023-03-18
ក្រុមគ្រួសារសកម្មជនគណបក្សភ្លើងទៀនរិះគន់អាជ្ញាធរពន្ធនាគារខេត្តពោធិ៍សាត់ថា ប្រព្រឹត្តអំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំ និងជីវភាពគ្រួសារពួកគេជាខ្លាំង។ មន្ត្រីសិទ្ធិមនុស្សជំរុញអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវដោយតម្លាភាព និងយុត្តិធម៌ ដើម្បីទប់ស្កាត់អំពើពុករលួយ និងការគាបសង្កត់លើសេដ្ឋកិច្ចរបស់គ្រួសារជនជាប់ឃុំដែលមានជីវភាពក្រីក្រស្រាប់នោះ។
2023-03-18
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដោយសារតែមានការចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធក្នុងការចាប់ពង្រត់កុមារពីអ៊ុយក្រែន។
2023-03-18
សកម្មជនសង្គម កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃ ជាមួយប្អូនស្រីពីរនាក់ ដើម្បីគេចពីការតាមធ្វើទុក្ខបុកម្នេញ ពីសំណាកអាជ្ញាធរក្រុងភ្នំពេញនោះ កំពុងប្រឈមនឹងការលំបាកជាច្រើនក្នុងជីវភាពរស់នៅ។ ទោះជាយ៉ាងណា កញ្ញានៅតែចេញមុខតវ៉ាតាមបណ្ដាញសង្គម ដើម្បីប្រឆាំងនឹងទង្វើរបស់រដ្ឋាភិបាលដែលរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
2023-03-18
ប្រធានសហជីពកម្មករណាហ្គាវើល អិល.អរ.អេស.យូ (LRSU) កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ត្រូវបានវេទិកាប្រវត្តិសាស្ត្ររស់ (The Living History Forum) នៅប្រទេសស៊ុយអែត ចេញលិខិតជ្រើសតាំងជាបេក្ខជនសម្រាប់ទទួលពានរង្វាន់អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) របស់រដ្ឋាភិបាលស៊ុយអែត (Sweden)។ កូដករណាហ្គាវើលដ៍ និងមន្ត្រីសង្គមស៊ីវិល លើកឡើងថា នេះគឺជាការទទួលស្គាល់ការលះបង់របស់កញ្ញា ឈឹម ស៊ីថរ និងជាការផ្ដល់ក្ដីសង្ឃឹមដល់ក្រុមកូដករ។
2023-03-18
មន្ត្រីរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលខ្មែរមិនខ្វល់ចំពោះសភាអឺរ៉ុបដែលព្រមានដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) បន្ថែមពីកម្ពុជានោះឡើយ។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុបអំពាវនាវដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ ពីកម្ពុជា ប្រសិនបើការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ ប្រព្រឹត្តទៅមិនស្របតាមស្តង់ដារអន្តរជាតិ ឬប្រសិនបើនៅតែមានការរំលោភសិទ្ធិមនុស្ស។
2023-03-18
សភាកម្ពុជាសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប កាលពីថ្ងៃទី ១៦ ខែមិនា ជំរុញឲ្យកម្ពុជាដោះលែងលោក កឹម សុខា សកម្មជនបក្សភ្លើងទៀន ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត និងជំរុញឲ្យកម្ពុជារៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ព្រមទាំងអនុញ្ញាត ឱ្យគ្រប់គណបក្សនយោបាយ អាចធ្វើយុទ្ធនាការដោយស្មើភាពគ្នា។
2023-03-17
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឱ្យបោះជំហានទៅមុខមួយជំហានទៀតហើយ ក្នុងផែនការផ្ទេរអំណាចតវង្សត្រកូល។ នោះគឺការដំឡើងសក្ដិឱ្យលោក ហ៊ុន ម៉ាណែត។ អ្នកវិភាគថា នេះជាការផ្ដល់អំណាចបន្ថែមដល់លោក ហ៊ុន ម៉ាណែត និងជាត្រៀមប្រគល់ការងារសំខាន់ៗក្នុងវិស័យការពារជាតិដល់រូបលោកនៅពេលអនាគត។
2023-03-17
ក្រុមសហជីព និងកម្មករអំពាវនាវដល់រដ្ឋាភិបាលឱ្យបើកលំហសិទ្ធិសេរីបញ្ចេញមតិ និងគោរពសិទ្ធិមនុស្សឡើងវិញ ខណៈសហភាពអឺរ៉ុបព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» (EBA) ពីកម្ពុជា ប្រសិនបើការបោះឆ្នោតខាងមុខនៅសេរីនិងយុត្តិធម៌។