ប័ណ្ណសារព័ត៌មាន
2009-12-31
អ្នកនេសាទត្រី អ្នកលក់ត្រីប្រហុក អ្នកផលិតប្រហុក និងអ្នកទិញត្រីប្រហុក បានត្អូញត្អែរថា ផលត្រីនៅរដូវបើកការនេសាទឆ្នាំ២០០៩ មានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលជលផលបានអះអាងថា ទិន្នផលត្រីប្រចាំឆ្នាំ២០០៩ អាចកើនឡើងជាងឆ្នាំមុន។
2009-12-31
មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានអះអាងនៅថ្ងៃទី៣១ ធ្នូ ថា ការលុបចោលសេចក្តីប្រកាសរួមកម្ពុជាថៃរបស់តុលាការរដ្ឋបាលប្រទេសថៃមិនមានផលប៉ះពាល់ដល់ការដាក់ប្រាសាទព្រះវិហាររបស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកន្លងមកនោះឡើយ។
2009-12-31
ប្រភពពីគ្រូបង្រៀនបានឲ្យដឹងថា នៅខេត្តបាត់ដំបងមានបុគ្គលិកសិក្សាជាច្រើននាក់បានព្យួរឈ្មោះនៅតាមសាលា ការិយាល័យអប់រំស្រុក និងមន្ទីរអប់រំខេត្ត ផ្ទុយពីការកំណត់ក្រសួងដោយសារតែប្រាក់បៀវត្សរ៍តិចមិនអាចទ្រទ្រង់ការធ្វើដំណើរទៅបង្រៀននៅទីឆ្ងាយបាន។
2009-12-31
មន្ត្រីអង្គការអាហ្វេស៊ីបបានឲ្យដឹងថា ដោយសារបញ្ហាទីទ័លក្រនិងការហូរចូលនៃវប្បធម៌ពាលាអាវាសែបច្ចុប្បន្ននេះ នៅក្នុងសង្គមកម្ពុជា ស្ត្រីរកស៊ីផ្លូវភេទខ្លះមានផ្ទៃពោះពី៦ខែដល់៨ខែហើយនៅតែបម្រើផ្លូវភេទដល់អតិថិជនជាបុរសទៀត ហើយខ្លះត្រូវបានគេបង្ខំនិងមានខ្លះទៀតគឺស្ម័គ្រចិត្តដោយខ្លួនឯង។
2009-12-31
នៅឆ្នាំថ្មី២០១០ ប្រទេសកម្ពុជាមានប្រទេសចំនួន៥ក្នុងសហគមន៍អាស៊ាន អនុញ្ញាតឲ្យមានការឆ្លងដែនដោយមិនចាំបាច់បង់ថ្លៃទិដ្ឋាការឡើយ។
2009-12-31
វិទ្យាសាស្ត្រជឿនលឿនបានធ្វើឲ្យជំនឿនិងប្រពៃណីរបស់សហគមន៍ជនជាតិដើមដែលគោរពមេកន្ទ្រាញពីអតីតកាលរហូតមកទល់នឹងសម័យនេះវិវត្តន៍តាមសម័យកាល។
2009-12-31
តុលាការខេត្តស្វាយរៀងបានចេញដីកាជាផ្លូវការហើយដើម្បីចាប់ខ្លួនលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងស្ថិតនៅក្រៅប្រទេស ក្រោមបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ កាលពីខែតុលាកន្លងទៅនេះ។
2009-12-31
មានព័ត៌មានថា នៅកម្ពុជាមនុស្សច្រើនណាស់មិនបានដឹង មិនបានឮ ឬស្គាល់អំពីសរីរាង្គសំខាន់មួយរបស់បុរស គឺប្រស្តេតឬប្រស្តាត ដែលបានត្រូវគ្រូពេទ្យមានប្រសាសន៍ថា ក្នុងមួយជីវិតខ្លួន បុរសសឹងតែមិនអាចចៀសផុតពីជំងឺទាក់ទងនឹងប្រស្តេតនេះឡើយ។
2009-12-31
បុរសជនជាតិខ្មែរម្នាក់ដែលកំពុងរស់នៅប្រទេសប៊ែលហ្ស៊ិក ទើបនឹងបានជួបម្ដាយរបស់ខ្លួនកាលពីពេលថ្មីៗនេះ បន្ទាប់ពីបានបែកបាក់គ្នាអស់រយៈពេល៣៥ឆ្នាំមកហើយនោះ។
2009-12-31
មន្ត្រីរដ្ឋបាលព្រៃឈើនិងក្រុមសមត្ថកិច្ចចម្រុះនៅខេត្តស្ទឹងត្រែងបានប៉ះទង្គិចគ្នាស្ទើរតែផ្ទុះអាវុធក្នុងមូលហេតុចង់ដណ្តើមយកឈើប្រណីតប្រភេទឈើធ្នង់មួយចំនួនដែលចាប់រឹបអូសបានយកទៅរក្សាទុករៀងៗខ្លួន។
2009-12-31
តំណាងរាស្រ្តគណបក្សសមរង្ស៊ីបានថ្លែងឲ្យដឹងនៅថ្ងៃទី៣០ ធ្នូនេះ ថា ប្រទេសជប៉ុនបានផ្អាកជំនួយឥតសំណងចំនួន ៧៤លានដុលា្លរអាមេរិកដល់រដ្ឋាភិបាលកម្ពុជាក្នុងគម្រោងសាងសង់ស្ពានអ្នកលឿង។
2009-12-30
អង្គការសមាគមដែលធ្វើការទាក់ទងនឹងសិទ្ធិមនុស្សនិងសិទ្ធិលំនៅបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ៣០ ធ្នូ ២០០៩នេះ ដោយសម្តែងការព្រួយបារម្ភទាក់ទងនឹងការបណ្តេញប្រជាពលរដ្ឋចេញពីសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញនាពេលខាងមុខ។
2009-12-30
ប្រធានរដ្ឋសភាខ្មែរចុះហត្ថលេខាលើលិខិតសុំអន្តរាគមន៍របស់តំណាងរាស្រ្ដគណបក្សសមរង្ស៊ី ផ្ញើជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីសុំឲ្យតុលាការដោះលែងអ្នកកាសែតពីររូបដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
2009-12-30
ឯកសារសិក្សាស្តីពីកម្មវិធីឡជីវស្ម័នថ្នាក់ជាតិនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញថា បណ្តាញភ្លើងអគ្គិសនីមានតែនៅក្នុងរង្វង់រាជធានីភ្នំពេញ និងនៅតាមទីរួមខេត្តខ្លះតែប៉ុណ្ណោះ។
2009-12-30
ប្រភពព័ត៌មានពីខេត្តឧត្តរមានជ័យ ឲ្យដឹងថា ទាហានម្នាក់និងប្រជាពលរដ្ឋខ្មែរ៣នាក់ទៀតនៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង កំពុងបាត់ខ្លួននៅក្នុងព្រៃជាប់ព្រំដែនស្រុកកាប់ជើង ខេត្តសុរិន្ទរបស់ថៃ ខណៈដែលអ្នកភូមិខ្មែរទាំងនោះបានលួចចូលទៅកាប់ឈើគ្រញូងមកលក់ដូរហើយត្រូវគេសង្ស័យថា អាចត្រូវទាហានថៃចាប់ខ្លួន។