ប័ណ្ណសារព័ត៌មាន
2010-12-31
ប្រធានវិទ្យុអាស៊ីសេរី លោកស្រី លីប៊ី លូ (Libby Liu) ផ្ញើសារជូនពរដល់លោកអ្នកនាងមិត្តអ្នកស្ដាប់ទាំងអស់ក្នុងឱកាសឆ្នាំថ្មី ២០១១។
2010-12-31
អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកម្ពុជា បានបង្ក្រាប ចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ និងបានរឹបអូសបានវត្ថុតាងយ៉ាងច្រើននៅពេលថ្មីៗនេះ ប៉ុន្តែវិធានការដែលអាជ្ញាធរគ្រឿងញៀនហៅថា វិធានការសម្ងាត់នោះនៅតែបន្ត ដើម្បីជីកឫសគល់នៃបណ្ដាញនេះតទៅទៀត។
2010-12-31
បន្ទាប់ពីតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ បានចោទប្រកាន់ជនជាតិថៃ ៧នាក់ដែលលួចឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា ដោយខុសច្បាប់រួចមក ឥស្សរជននយោបាយ និងមន្ត្រីសង្គមស៊ីវិល បានបញ្ចេញទស្សនៈយល់ឃើញជុំវិញវិធានការតាមផ្លូវច្បាប់ទៅលើជនជាតិថៃ ទាំងនោះ និងបានស្នើទៅរដ្ឋាភិបាលកម្ពុជា ត្រូវតែមានវិធានដូចគ្នានេះ ជាមួយជនជាតិវៀតណាម និងលាវ ផងដែរ។
2010-12-31
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានថ្លែងឲ្យដឹងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ថា ក្រុមជ្រុលនិយមអាវលឿងប្រមាណ ៤០នាក់ បាននាំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងជនជាតិថៃ ៧នាក់ ដែលអាជ្ញាធរកម្ពុជា បានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ កន្លងមកនេះ ពីបទចូលដីខ្មែរដោយខុសច្បាប់នោះ។
2010-12-31
កងទ័ពរដ្ឋាភិបាលកម្ពុជា និងកងទ័ពរដ្ឋាភិបាលប្រទេសថៃ បានបន្តពង្រឹងការការពារសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត បន្ទាប់ពីពួកគេទទួលដំណឹងថា ក្រុមបាតុករអាវលឿងថៃ គ្រោងលើកគ្នាមកធ្វើការតវ៉ាទាមទារឲ្យមានការដោះលែងជនជាតិថៃ ៧នាក់ ដែលកម្ពុជា បានចាប់ខ្លួនកាលពីពេលថ្មីៗនេះ។
2010-12-31
ប្រជាពលរដ្ឋក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន ៣នាក់ បានចោទប្រកាន់បុគ្គលិកក្រុមហ៊ុនភាពីម៉ិចថា បានចាប់ចង និងធ្វើការវាយដំលើរាងកាយពួកគាត់យ៉ាងដំណំ ដោយចោទប្រកាន់ថា ប្រជាពលរដ្ឋទាំង ៣រូបនេះ បានបំពានលើកម្មសិទ្ធិរបស់ក្រុមហ៊ុន។
2010-12-31
ក្រុមហ៊ុនឧស្សាហកម្មទូរស័ព្ទដៃពិភពលោក (GSMA) ដែលតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទដៃប្រមាណជិត ១ពាន់ក្រុមហ៊ុន នៅក្នុងបណ្ដាប្រទេសជាង ២១៩ ក្នុងពិភពលោក បានឲ្យដឹងថា ស្ត្រីជាង ៣០០លាននាក់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មិនមានទូរស័ព្ទដៃប្រើប្រាស់ទេ។
2010-12-31
គណបក្ស នរោត្តម រណឫទ្ធិ ផ្ញើលិខិតផ្លូវការលើកទី២ សុំគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យចូលរួមជាមួយខ្លួន ដើម្បីបង្កើតគណបក្សរាជានិយមថ្មីមួយ ឈ្មោះ ហ៊្វុនស៊ិនប៉ិច៨១។
2010-12-31
សាលាក្ដីខ្មែរក្រហមបានទទួលក្រុមប្រជាពលរដ្ឋជាក្រុមចុងក្រោយ នៅឆ្នាំ២០១០នេះ ក្នុងការចូលរួមស្វែងយល់អំពីអំពើប្រល័យពូជសាសន៍របស់ក្រុមខ្មែរក្រហម និងការស្វែងយល់អំពីការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
2010-12-30
តុលាការក្រុងភ្នំពេញ បានចោទប្រកាន់ជនជាតិថៃ ៧នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងមក។
2010-12-30
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ បានអះអាងថា ជនជាតិថៃចំនួន ៧រូប ដែលអាជ្ញាធរខ្មែរចាប់ខ្លួនបាន កាលពីថ្ងៃទី២៩ ខែធ្នូ កន្លងទៅនេះ មានចេតនាចូលមកក្នុងទឹកដីខ្មែរទាំងបំពានយ៉ាងពិតប្រាកដ មិនមែនជាការវង្វេងផ្លូវនោះទេ។
2010-12-30
សហគ្រាសធុនតូច និងមធ្យមជាច្រើន នៅក្នុងប្រទេសកម្ពុជា មិនទាន់ត្រូវបានរដ្ឋាភិបាលជួយគាំទ្រលើផ្នែកមូលនិធិនៅឡើយទេ។
2010-12-30
ប្រវត្តិវិទូខ្មែរមួយចំនួនអះអាងថា បុព្វបុរសខ្មែរមិនត្រឹមតែបានបន្សល់ទុកសិលាចារិកជាច្រើន នៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នប៉ុណ្ណោះទេ នៅឯដែនដីកម្ពុជាក្រោមឯណោះវិញ ក៏មានស្លាកស្នាមប្រវត្តិសាស្ត្រខ្មែរជាច្រើនដែរ។
2010-12-30
ប្រជាពលរដ្ឋនៅស្រុកពាមជរ បានអះអាងថា សមត្ថកិច្ចប៉ូលិស និងមន្ត្រីជលផលខេត្តព្រៃវែង ដែលម្ចាស់ឡូត៍នេសាទលេខ១៣ ជួលឲ្យទៅយាមឡូត៍នេសាទរបស់គេ ស្ថិតនៅក្នុងតំបន់នោះ បានបាញ់ប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ និងបានចាប់ខ្លួនពលរដ្ឋម្នាក់បញ្ជូនទៅតុលាការ ដោយចោទថា បានចូលនេសាទក្នុងឡូត៍នេសាទរបស់ឈ្មួញ និងប្រើហិង្សាទៅលើសមត្ថកិច្ច។
2010-12-30
ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយ នៅស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋចោទថា បានបោះបង្គោលវាតទីប៉ះលើដីប្រជាពលរដ្ឋដោយមិនប្រាប់ជាមុន។