ប័ណ្ណសារព័ត៌មាន
2016-12-31
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ពិភាក្សាអំពី៖ «ការវាយតម្លៃលើការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចិរភាពក្នុងឆ្នាំ២០១៦របស់រដ្ឋាភិបាល»។
2016-12-31
សំណុំរឿងស្ត្រីម្នាក់ស្លាប់ក្រោយពីការវះកាត់កែសុដន់ដោយក្រុមគ្រូពេទ្យនៅគ្លីនិក ឌឺ បូតេ (De Beaut Clinic) ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីខែវិច្ឆិកា រហូតមកទល់ពេលនេះ ប្តីស្ត្រីរងគ្រោះ អះអាងថា គ្រួសារគាត់មិនទាន់ទទួលបានយុត្តិធម៌ ឬសំណងពីម្ចាស់គ្លីនិកនៅឡើយទេ។
2016-12-31
ក្រសួងសុខាភិបាលជំរុញឱ្យពលរដ្ឋទូទៅប្រុងប្រយ័ត្នបន្ថែមចំពោះបញ្ហាសុខភាព ជាពិសេសទារក កុមារ និងមនុស្សមានវ័យចំណាស់ ហើយអ្នកដែលមានជំងឺទឹកនោមផ្អែម និងជំងឺបេះដួង ត្រូវអនុវត្តវិធីការពារសុខភាព ស្របពេលអាកាសធាតុបានប្រែប្រួលចុះត្រជាក់។ ក្រសួងសុខាភិបាល ក៏បានបង្ហាញវិធីសាស្ត្រមួយចំនួនដើម្បីការពារសុខភាពនៅក្នុងរដូវរងាដែរ។
2016-12-31
សមត្ថកិច្ចក្រសួងមហាផ្ទៃ កំណត់មុខសញ្ញាជនសង្ស័យសំណុំរឿងអ្នកកាត់តរូបភាពប្រមាថព្រះមហាក្សត្រ បានហើយ។
2016-12-31
ស្នងការនគរបាលជាតិ រៀបចំកងកម្លាំងដាក់តាមតំបន់កម្សាន្តនៅតាមបណ្ដារាជធានី ខេត្ត ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៧។
2016-12-31
អ្នកវិភាគថា នយោបាយមាត់អត់គម្របរបស់លោក សម រង្ស៊ី នៅរយៈពេលចុងក្រោយនេះ ធ្វើឲ្យបក្សទាំងពីរខកខានជួបចរចាជុំវិញការសន្យានិយាយរឿងដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគ.ជ.ប នៅចុងឆ្នាំ២០១៦ នេះ។
2016-12-31
អាស៊ីសេរី សូមជូនកម្រងរូបភាពខ្លះៗទាក់ទងនឹងព្រឹត្តិការណ៍ធំៗប្រចាំឆ្នាំ២០១៦។ នៅក្នុងឆ្នាំនេះ មានរឿងរ៉ាវជាច្រើនកើតឡើងក្នុងប្រទេសកម្ពុជា។ ក្នុងនោះរឿងរ៉ាវដ៏លេចធ្លោជាងគេ គឺការបាញ់សម្លាប់បណ្ឌិត កែម ឡី និងការចាប់ចងសកម្មជនសិទ្ធិមនុស្ស។
2016-12-31
សសរស្ដម្ភទាំង៥ ដែលជាគោលនយោបាយកំណែទម្រង់គុណភាពអប់រំ មានដូចជា ការអនុវត្តផែនការសកម្មភាពគោលនយោបាយគ្រូ ការធ្វើអធិការកិច្ច កម្មវិធីសិក្សា និងការកែលំអ បរិស្ថាន សិក្សា និងសង្គម ការវាយតម្លៃសិក្សា និងកំណែទម្រង់ឧត្ដមសិក្សានោះ ត្រូវបានសង្គមស៊ីវិលយល់ថា ជាចំណុចអាទិភាពល្អប្រសើរ។
2016-12-31
មេដឹកនាំសង្គមស៊ីវិលមួយចំនួនផ្ញើសារជូនពរដល់ពលរដ្ឋ និងបង្ហាញនូវក្ដីប្រាថ្នាមួយចំនួនក្នុងឆ្នាំថ្មី ឆ្នាំ២០១៧។ ឆ្នាំថ្មីនេះ ពួកគាត់ចង់ឲ្យប្រព័ន្ធផ្សព្វផ្សាយនានា ផ្ដល់នូវព័ត៌មានពិត កុំមានការរើសអើង និងផ្ដល់តម្លៃដល់សន្តិភាពក្នុងសង្គមជាតិជាចម្បង។
2016-12-30
សហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា (MOU) កាលពីឆ្នាំ២០០២ ក្នុងការបញ្ជូនពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ ពេលដែលបានប្រព្រឹត្តបទល្មើសនៅអាមេរិក។
2016-12-30
អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា នឹងប្រយុទ្ធប្រឆាំងជាមួយឈ្មួញជួញដូរគ្រឿងញៀនធំៗ ដែលនេះជាវិធានការដ៏ក្ដៅដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ ប៉ុន្តែសង្គមស៊ីវិល មិនសូវមានជំនឿលើការអះអាងនេះនៅឡើយទេ ខណៈប្រព័ន្ធយុត្តិធម៌នៅកម្ពុជា រងការរិះគន់ពីការអនុវត្តការងារមានស្តង់ដារពីរ។
2016-12-30
ព្រះមហាក្សត្រ និងសម្ដេចម៉ែ មុនីនាថ សីហនុ បានយាងតាមព្រះទីន័ងរថភ្លើងពីស្ថានីយរាជធានីភ្នំពេញ មកដល់ស្ថានីយខេត្តព្រះសីហនុ នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែធ្នូ។ ក្នុងដំណើរយាងទៅខេត្តព្រះសីហនុ នេះ ព្រះអង្គបានជួបសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្សតាមស្ថានីយរថភ្លើង ក្នុងខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ។
2016-12-30
សាសនិកឥស្លាមរាប់រយនាក់ ប្រមូលផ្ដុំគ្នាមុខវិហារនៅតំបន់បឹងកក់ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយធ្វើអន្តរាគមន៍ទប់ស្កាត់គម្រោងបើកផ្លូវកាត់ដីវិហារអាល់សាកាល់ ដែលជាទីកន្លែងសម្រាប់គោរពប្រណិប័តន៍របស់សាសនិកឥស្លាម។
2016-12-30
រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឡុង វិសាលោ ត្រូវតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសថៃ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះកាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៦។
2016-12-30
អង្គការក្រៅរដ្ឋាភិបាល និងបណ្ដាញសហគមន៍នេសាទនៅខេត្តកំពង់ឆ្នាំង គាំទ្ររដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលថា នឹងដកតំណែងអភិបាលខេត្តជាប់បឹងទន្លេសាបណាដែលនៅបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទក្នុងទឹកដីរបស់ខ្លួន។