ប័ណ្ណសារព័ត៌មាន
2021-12-31
ស្នងការនគរបាលរាជធានីភ្នំពេញតាមចាប់ខ្លួនថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពដែលជាបុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គា វើលដ៍(Naga World) ជាបន្តបន្ទាប់នៅយប់ឆ្លងឆ្នាំសាកល២០២១ -២០២២នេះ។
2021-12-31
ក្រុមកម្មករនិយោជិតណាហ្គាវើលដ៍ (Naga World) ជាង១ពាន់នាក់ ប្រកាន់ជំហររួមគ្នា ធ្វើកូដកម្មដោយសន្តិវិធី នៅខាងមុខក្រុមហ៊ុន រហូតដល់ពេលយប់ឆ្លងចូលឆ្នាំថ្មី ឆ្នាំ២០២២ បើទោះបីជាពួកគេរងការព្រមាន និងចាត់វិធានការពីអាជ្ញាធររាជធានីភ្នំពេញក៏ដោយ។ អង្គការសង្គមស៊ីវិលយល់ថា នេះជាសញ្ញាមិនល្អទេ ព្រោះវាអាចនាំឲ្យមានការប្រឈមមុខដាក់គ្នារវាងកម្លាំងសមត្ថកិច្ច និងក្រុមកូដករ ហើយឈានដល់ការចាប់ខ្លួនមនុស្ស ក្រោយពីអាជ្ញាធរចាត់ទុកការតវ៉ានេះថា ជាសកម្មភាពខុសច្បាប់។
2021-12-31
អ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា ការដែលប្រេសិតពិសេសនៃអង្គការសហប្រជាជាតិបង្ហាញពីបំណងសហការជាមួយកម្ពុជាក្នុងការគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិហិង្សានៅប្រទេសមីយ៉ាន់ម៉ា ឬភូមានោះ ពុំមែនមានន័យថាជាការគាំទ្រទៅលើដំណើរទស្សនកិច្ចរបស់ក្រុមមេដឹកនាំរដ្ឋាភិបាលកម្ពុជានៅពេលខាងមុខទេ។
2021-12-31
ក្រសួងសុខាភិបាលរកឃើញជំងឺកូវីដ-១៩ ចំនួន ៦ ករណីថ្មីទៀត ក្នុងនោះ ៤ ករណីជាករណីនាំចូល និងជាមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron)។ ចំពោះករណីស្លាប់វិញ ក្រសួងប្រកាសថា មិនមានអ្នកស្លាប់ថ្មីនោះទេ នៅថ្ងៃដដែលនេះ។
2021-12-30
មន្ត្រីសង្គមស៊ីវិលរិះគន់អាជ្ញាធរ និងតុលាការខេត្តបន្ទាយមានជ័យថា ព្យាយាមលាក់បាំងព័ត៌មាន ជុំវិញការឃាត់ខ្លួនមេទាហានពាក់ផ្កាយពីរម្នាក់ ទាក់ទិននឹងការកាប់ទន្ទ្រានដីព្រៃលិចទឹក ទំហំ ៦០០ហិកតារបំពានច្បាប់។ ពួកគេចាត់ទុកទង្វើនេះថា ជាចំណុចសង្ស័យមួយឆ្លុះបញ្ចាំងថា ចំណាត់ការរបស់គណៈកម្មការជំនាញគ្មានប្រសិទ្ធភាព និងខ្វះតម្លាភាព។
2021-12-30
សាលាដំបូងខេត្តត្បូងឃ្មុំសម្រេចដោះលែងតំណាងកសិករម្នាក់លោក ផុន សុផល ឲ្យមានសេរីភាពវិញ នៅថ្ងៃទី៣០ ខែធ្នូម្សិលមិញនេះ បន្ទាប់ពីលោកបានអនុវត្តទោសគ្រប់១ឆ្នាំនៅក្នុងពន្ធនាគារ។ លោក ផុន សុផល គឺជាតំណាងសហគមន៍កសិករនៅភូមិក្រវៀនជើង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ លោកជាសកម្មជនមួយរូបដែលតែងចេញមុខជួយរកដំណោះស្រាយជូនពលរដ្ឋ។
2021-12-30
គណបក្សនយោបាយពីរ រួមគ្នាជំទាស់រឿងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កែបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ គណបក្សទាំងពីរក៏បានព្រមានដែរថា បើ គ.ជ.ប. នៅតែមិនកែទម្រង់សមាសភាពឲ្យបាននៅមុនការបោះឆ្នោតខាងមុខនោះទេ ពួកគាត់នឹងធ្វើពហិការ ដោយមិនចូលរួមការបោះឆ្នោតនោះតែម្តង។
2021-12-30
មន្ត្រីឃ្លាំមើលការសិទ្ធិមនុស្សលើកឡើងថា ការធ្វើទារុណកម្មលើជនជាប់ឃុំក្នុងពេលសួរចម្លើយ និងក្នុងពន្ធនាគារនៅតែបន្តកើតមាន។ ប៉ុន្តែក្រសួងមហាផ្ទៃអះអាងថា កម្ពុជាបានលុបបំបាត់បញ្ហានេះទាំងស្រុងហើយ។
2021-12-30
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជនជនជាតិចិន ៩នាក់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជិត ៣៥០គីឡូក្រាម។ មន្ត្រីសង្គមស៊ីវិល ជំរុញដល់អាជ្ញាធរបើកការស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធមកដាក់ទោសឱ្យបានធ្ងន់ធ្ងរទៅតាមច្បាប់។
2021-12-30
ក្រុមយុវជនទទូចចង់ឱ្យមានការរួបរួមគ្នារវាងអ្នកនយោបាយគ្រប់ភាគី ដើម្បីចូលរួមកសាងជាតិ ក៏ដូចជាស្នើឱ្យរដ្ឋាភិបាលបច្ចុប្បន្នលើកស្ទួយដំណើរការលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទស្សនៈរបស់ក្រុមយុវជនទាំងនេះ គឺដោយសារតែវិបត្តិជាប់គាំងនយោបាយ និងការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ស្របពេលដែលកម្ពុជាបន្តធ្លាក់ចូលទៅក្នុងជម្លោះភូមិសាស្ត្រនយោបាយរបស់ពួកមហាអំណាច។
2021-12-30
អង្គការសង្គមស៊ីវិល ធ្វើយុទ្ធនាការបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក(Facebook)ទាមទារឲ្យក្រុមហ៊ុនណាហ្គាវើដល៍ បញ្ឈប់ការរើសអើងគ្រប់ទម្រង់ទៅលើសហជីព និងចូលតុចរចាដោះស្រាយបញ្ចប់វិវាទការងាររ៉ាំរ៉ៃមួយនេះ។ យុទ្ធនាការនេះ មានបំណងចង់ឲ្យសាធារណជនទូទៅ កម្មករ និងសហជីពគ្រប់វិស័យទាំងអស់ ចូលរួមគាំទ្រលើកទឹកចិត្តដល់កម្មករនិយោជិតណាហ្គាវើលដ៍ជាង១ពាន់នាក់ ដែលកំពុងធ្វើកូដកម្មទាមទារដំណោះស្រាយការងារពីក្រុមហ៊ុន។
2021-12-30
បេក្ខភាពនាយករដ្ឋមន្ត្រីបម្រុងរបស់គណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ាណែត ស្នើទៅមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ឱ្យដាក់បេក្ខភាពអ្នកបន្តវេនដើម្បីប្រកួតប្រជែងជាមួយលោក។ ទោះយ៉ាងណា យុវជនគាំទ្រគណបក្សប្រឆាំងឆ្លើយតបថា គណបក្សប្រឆាំងមិនខ្វះយុវជនបន្តវេនទេ ប៉ុន្តែទាមទារឲ្យបក្សកាន់អំណាចត្រូវក្លាហានបើកឲ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ និងរៀបចំការបោះឆ្នោតមួយដែលត្រឹមត្រូវជាមុនសិន។
2021-12-30
អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតបានស្លាប់ ដោយក្រសួងសុខាភិបាលបញ្ជាក់ថា គាត់មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នោះទេ។ ចំណែកករណីឆ្លងថ្មីវិញ ក្រសួងឱ្យដឹងថា មានចំនួន ១៤ នាក់ សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស និងជាប្រភេទមេរោគបំប្លែងថ្មីអូមីក្រុង (Omicron )ទាំងអស់។
2021-12-30
អាជ្ញាធរខេត្តមួយចំនួននៅជុំវិញបឹងទន្លេសាប ធ្វើយុទ្ធនាការដាំដើមត្នោត ដើម្បីស្ដារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប ឱ្យរួចផុតពីការទន្ទ្រានយកដី។
2021-12-30
សហភាពសហជីពកម្ពុជាចេញសេចក្ដីថ្លែងការណ៍អំពាវនាវដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដោះស្រាយបញ្ហាជម្លោះរវាងកម្មករ និយោជិត និងថៅកែក្រុមហ៊ុន ណាហ្គាវើលលិ៍ (Naga World) ឲ្យបានឆាប់ និងតម្លាភាព។