ប័ណ្ណសារព័ត៌មាន
2023-03-22
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចង់ឱ្យមានការធ្វើតេស្ដរកសារធាតុញៀនលើក្រុមពលរដ្ឋទូទៅដែលមានអាយុចាប់ពី១៣ឆ្នាំ ទៅដល់អាយុក្រោម៤៥ឆ្នាំ។ លោកលើកឡើងថា វិធានការថ្មីនេះកំពុងស្ថិតក្នុងការសិក្សា ប៉ុន្តែអាចដាក់ជាកាតព្វកិច្ចសម្រាប់អនុវត្ត។ សង្គមស៊ីវិលគាំទ្រវិធានការនេះ ប៉ុន្តែព្រួយបារម្ភថា ខ្លាចមានការអនុវត្តមិនបានត្រឹមត្រូវ។
2023-03-22
មន្ត្រីជាន់ខ្ពស់យោធាប្រកាសថា កម្ពុជាមិនមែនស្វាគមន៍តែប្រទេសចិនក្នុងការធ្វើសមយុទ្ធយោធានោះទេ ពោលគឺកម្ពុជាស្វាគមន៍បណ្ដាប្រទេសនានាដែលមានបំណងធ្វើសមយុទ្ធយោធាជាមួយកម្ពុជាក្នុងក្របខ័ណ្ឌផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក និងគ្មានការគំរាមកំហែងដល់ប្រទេសទីបី។
2023-03-22
ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២២ ខែមីនា បានសម្រេចឃុំខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
2023-03-22
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ដែលវិទ្យុអាស៊ីសេរីទួលបាននៅមុននេះបន្តិចថា ការអនុញ្ញាតឲ្យសហមេធាវីជួបលោក កឹម សុខា នេះ ទៅតាមលិខិតសំណើសុំរបស់លោក កឹម សុខា ដែលបានលោកបានដាក់លិខិតជូនតុលាការនៅថ្ងៃទី២២ មីនាដដែលនេះ។
2023-03-22
គណបក្សភ្លើងទៀនអះអាងថា អាជ្ញាធរមូលដ្ឋានមួយចំនួនតាមគាបសង្កត់សិទ្ធិសេរីភាពនៃការជួបប្រជុំរបស់ពួកគេ ដែលធ្វើប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកគាំទ្រជាខ្លាំង។ មន្ត្រីគណបក្សភ្លើងទៀន និងមន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើទាំងនេះថា ជាការរឹតត្បិតសិទ្ធិនយោបាយ ហើយទាមទារឱ្យក្រសួងមហាផ្ទៃទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
2023-03-22
ក្រសួងការបរទេសអាមេរិកថា ពលរដ្ឋកម្ពុជាពុំមានលទ្ធភាពអាចជ្រើសរើសរដ្ឋាភិបាលដែលពួកគេចង់បានតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ។ ក្រសួងការបរទេសអាមេរិក លើកឡើងយ៉ាងដូច្នេះនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការអនុវត្តសិទ្ធិមនុស្សរបស់កម្ពុជា ទើបនឹងចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា។
2023-03-21
អ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការចាប់ខ្លួនអ្នកគាំទ្រគណបក្សសង្គ្រោះជាតិពីរនាក់ គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល គឺជារូបភាពនៃការបំបិទសិទ្ធិបញ្ចេញមតិ។
2023-03-21
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងលើកឡើងថា លោកនាយករដ្ឋមន្ត្រី ទំនងលែងទុកចិត្តមនុស្សក្បែរខ្លួនក្រៅតែពីកូនៗ របស់គាត់ហើយ ទើបមេដឹកនាំរូបនេះ តែងតាំងកូនៗ របស់ខ្លួនឱ្យកាន់ការងារកំពូលៗ ក្នុងជួរកងទ័ព។
2023-03-21
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី២១ ខែមីនា បានយាងប្រទានភ្លើងជ័យកីឡា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
2023-03-21
សាច់ញាតិពលរដ្ឋមានទំនាស់ដីធ្លីម្នាក់ ដែលស្លាប់ដោយសារតវ៉ារកដំណោះស្រាយបញ្ហាដីធ្លីនៅខេត្តកោះកុង ត្អូញត្អែរ ពីជីវភាពកាន់តែក្រីក្រលំបាក និងគ្មានទីពឹងព្រោះបាត់បង់មនុស្សបង្គោលក្នុងគ្រួសារ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរគួរតែរកយុត្តិធម៌ជូនដល់គ្រួសារអ្នកស្លាប់ ហើយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឱ្យបានឆាប់។
2023-03-20
សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំស្នើសុំលោក ហ៊ុន សែន ដោះស្រាយបញ្ចប់វិបត្តិនយោបាយ ដើម្បីឆ្លើយតបអនុសាសន៍របស់សហគមន៍អន្តរជាតិ និងការពារផលប្រយោជន៍ជាតិ។
2023-03-20
មួយរយៈពេលចុងក្រោយនេះ បុគ្គលមានឥទ្ធិពល រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ាមានទ្រព្យសម្បត្តិច្រើនមួយចំនួន បានស្វែងរកអន្តរាគមន៍រកយុត្តិធម៌ពីលោក ហ៊ុន សែន ជាបន្តបន្ទាប់។ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងអ្នកច្បាប់យល់ឃើញថា ប្រព័ន្ធតុលាការ ឬយន្តការច្បាប់ផ្សេងៗ ត្រូវធ្វើកំណែទម្រង់ ព្រោះទាំងពលរដ្ឋសាមញ្ញ និងបុគ្គលមានឥទ្ធិពលមិនជឿលើស្ថាប័ននេះដែរ។
2023-03-20
មេធាវី និងមន្ត្រីសង្គមស៊ីវិល ស្នើដល់សាលាឧទ្ធរណ៍ភ្នំពេញឱ្យពន្លឿនសំណុំរឿងរបស់ សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ដែលតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៦ឆ្នាំពីបទរួមគំនិតក្បត់។ សំណើនេះធ្វើឡើងបន្ទាប់ពីមេធាវីបានប្តឹងជំទាស់សាលក្រមសាលាដំបូងអស់រយៈពេលជាង៨ខែមកហើយ ប៉ុន្តែសាលាឧទ្ធរណ៍នៅមិនទាន់កំណត់ពេលសវនាការនៅឡើយ។
2023-03-20
នៅពេលដែលសហភាពអឺរ៉ុបព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធEBAបន្ថែមទៀត រដ្ឋាភិបាលកម្ពុជាមិនត្រឹមតែមិនបង្ហាញជំហរស្វែងរកការចរចាទេ គឺថែមទាំងវាយបកខ្លាំងៗទៅវិញ។ ករណីនេះនាំឱ្យអ្នកធ្វើការងារពាក់ព័ន្ធព្រួយបារម្ភថា ការកាត់ប្រព័ន្ធអនុគ្រោះពន្ធបន្ថែមនេះនឹងកើតឡើង ហើយធ្វើឱ្យប៉ះពាល់ខ្លាំងដល់ពលរដ្ឋនិងជាតិបន្ថែមទៀត។
2023-03-20
ពលករធ្វើការនៅប្រទេសថៃជាង១០ឆ្នាំមកហើយ លោក ប្រាក់ ឡូញ បានក្លាយជាកូនកំលោះក្នុងរោងជ័យ ដោយមានលោកមេបា ចៅមហា និងមិត្តភ័ក្ត្រប្រុសស្រីចូលរួមអបអរ។លោក ប្រាក់ ឡូញ លោករៀបរាប់ទាំងរីករាយ និងអឹមអៀនផងថា បើទោះជាលោកមិនសូវមានសាច់ញាតិពីស្រុកខ្មែរមកចូលរួមច្រើនក្ដី តែលោករីករាយនៅពេលឃើញមិត្តភ័ក្ដិ និងអ្នកធ្វើការងារជាមួយគ្នា មកចូលរួមពិធីមង្គលរបស់លោកផង។