រំលងទៅមាតិកាចម្បងមន្ត្រីបក្សប្រឆាំងថា សមត្ថកិច្ច នៅតែតាមដាន និងយាយីសកម្មជនរបស់ខ្លួន
មន្ត្រីគណបក្សសង្គ្រោះជាតិអះអាងថា សមត្ថកិច្ចនៅតែតាមឃ្លាំមើលក្នុងបំណងយាយីលើសកម្មជន គណបក្សបក្សប្រឆាំងជាប់ជាប្រចាំ។ លោកថាករណីនេះស្តែងឱ្យឃើញច្បាស់តាមរយៈបទបញ្ជាថ្មី របស់អគ្គស្នងការនគរបាលជាតិ។ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ម៉ន ផល្លា ជឿថាបទបញ្ជាថ្មីនេះ អាចជាលេសដើម្បីធ្វើទុក្ខបុកម្នេញ លើសកម្មជនគណបក្ស សង្គ្រោះជាតិនៅក្នុងស្រុក។