(បទពំនោល)
១មិថុនាទិវា កុមារគ្រប់គ្នា មានសិទ្ធិសេរីគ្រប់គ្រាន់។
គេចផុតពីការរេជិះជាន់ មិនមានគ្នេរគ្នាន់ រីករាយដូចផ្កាព្រហាម។
មានសិទ្ធិក្នុងការទារទាម គ្មានអ្នកគំរាម រំលោភបំពានបានឡើយ។
កុមារទាំងឡាយនេះហើយ មិនអាចកន្តើយ ត្រូវតែការពារដិតដល់។
រដ្ឋាភិបាលខ្វាយខ្វល់ ដោះស្រាយហើយផ្ដល់ សិទ្ធិឲ្យកុមារពេញលេញ។
ផ្ដន្ទាទោសអ្នកណាទិញ កិបកេងចំណេញ ពេស្យាចារលើកុមារ។
មិនប្រើអំពើហិង្សា បង្ខំធ្វើការ ជួញដូរគ្រឿងញៀនខុសច្បាប់។
ឃើញខុសនាំគ្នាជួយប្រាប់ ឲ្យកុមារឆាប់ កែខ្លួនធ្វើជាមនុស្សល្អ។
កុមារអ្នកជាសសរ ទ្រូងជាតិបន្ត វេនពីចាស់ៗទាំងឡាយ។
អនាគតផុតអន្តរាយ ស្រុកទេសសប្បាយ កុមារជាស្នងឫស្សី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។