Valentine ពាក្យ​គេ

ដោយ យី ឆេងអ៊ួ (ប៉េង)

១.Valentine Day ពាក្យ​បរទេស​ទេ មិន​មែន​ពាក្យ​ខ្មែរ ប្រែ​ថ្ងៃ​រំឭក ក្តី​ស្រលាញ់​ទ្វេ ស្រលាញ់​ពុក​ម៉ែ ស្នេហ៍​បង​ស្នេហ៍​ប្អូន។

២.Valentine Day យើង​ចម្លង​គេ ក្នុង​គ្រា​នេះ​ម្តង អស់​ពេល​ដប់​ឆ្នាំ នាំ​ទុក្ខ​សៅហ្មង ដល់​អ្នក​ចម្លង យល់​ខុស​អត្ថន័យ។

៣.Valentine Day មិន​ស្នេហ៍​មាសមេ ខុស​ប្រវេណី មិន​ភ្លើតភ្លើន​ត្រាប់ ដូច​ជន​ប្រុស​ស្រី វង្វេង​អត្ថន័យ នាំ​ខូច​វប្បធម៌។

៤.Valentine Day យើង​ជា​កូន​ខ្មែរ យល់​ដោយ​អំណរ ថ្ងៃ​ក្តី​ស្រលាញ់ យើង​មិន​ឈូឆរ ក្តី​ស្នេហ៍​ដែល​ល្អ ចូល​ដល់​មេបា។

៥.Valentine Day យុវជន​ខ្មែរ ត្រូវ​តែ​រក្សា សេចក្តី​ថ្លៃថ្នូរ នៃ​ជាតិ​ខេមរា មិន​ត្រូវ​ចូល​បា ផ្ទះ​បន​សំណាក់។

៦.Valentine Day យើង​មាន​ក្តី​ស្នេហ៍ មិន​ចេះ​អន់​អាក់ យើង​ស្នេហ៍​វិជ្ជា ការងារ​គ្រប់​ថ្នាក់ និពន្ធ​ចម្លាក់ វប្បធម៌​សេដ្ឋកិច្ច។

៧.Valentine Day យើង​ជា​កូន​ខ្មែរ ឈប់​វេច​បង្វេច ឈប់​ភ្លើន​ភ្លេច​ខ្លួន ឈប់​ពួន​រត់​គេច ឈប់​វេច​បង្វេច ភ្លើត​ភ្លើន​ក្នុង​បន។

៨.Valentine Day អ្នក​ក្រុង​អ្នក​ស្រែ គួរ​តែ​បំប៉ន វិជ្ជា​ការងារ ជាមួយ​ភឿន​បន ស្នេហ៍​ដូច​ជ័យ​អន គន្លង​ខេមរា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។