តើ​បក្ស​ប្រជាជន​អាច​ទទួល​យក​លក្ខខណ្ឌ​របស់​បក្ស​ប្រឆាំង​មុន​ការ​ចរចា​ឬ​ទេ?

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មាន​ជំហរ​​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្រោយ​ការ​បោះឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ ថា​បើ​បន្ត​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លុះ​ណា​តែ​គណបក្ស​នេះ ទទួល​យក​លក្ខខណ្ឌ​​មួយ​ចំនួន​ជា​មុន​សិន។

0:00 / 0:00

តើ​លក្ខខណ្ឌ​ទាំង​នោះ​មាន​អ្វី​ខ្លះ ហើយ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា អាច ឬ​មិន​អាច​ទទួល​យក​លក្ខខណ្ឌ​របស់​គណបក្ស​ប្រឆាំង​មុន​ការ​ចរចា?

សូម​ស្ដាប់​ការ​ឆ្លើយ​តប​របស់​លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ជុន ច័ន្ទបុត្រ ជា​អ្នក​សម្របសម្រួល៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕