គណបក្សសង្គ្រោះជាតិ ប្ដេជ្ញាការពារឯករាជ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យនៅគង់វង្ស និងរួមរស់ដោយសន្តិភាពជាមួយប្រទេសជិតខាង ជាពិសេសយកចិត្តទុកដាក់ជាចម្បងលើការពង្រឹងឯកភាពជាតិ និងការបង្រួបបង្រួមជាតិខ្មែរទាំងមូលតាមរយៈការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ។
ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការលើកស្ទួយជីវភាពរបស់នៅរបស់ពលរដ្ឋខ្មែរ ជាពិសេសកសិករ ស្ត្រី ពលរដ្ឋក្រីក្រគ្មានដីធ្លី រួមទាំងការផ្ដល់ការអប់រំ និងការងារត្រឹមត្រូវដល់យុវជន។
គណបក្សសង្គ្រោះជាតិមានគោលនយោបាយសំខាន់ៗ ចំនួន ៧ចំណុច។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក យន់ សាមៀន អំពីប្រវត្តិសង្ខេបរបស់គណបក្ស៖
ខាងក្រោមជាព័ត៌មានបន្ថែមអំពីគោលនយោបាយរបស់គណបក្ស៖
ចុចត្រង់នេះសម្រាប់ទូរស័ព្ទ ឬ ចុចត្រង់នេះដើម្បីអានព័ត៌មានគណបក្សបន្ថែម