កឹម សុស ៖ លោកគ្រូមានប្រសាសន៍អំពីរឿងខ្មែរចេះដឹង មានអ្នកចេះដឹង មានគ្រប់វិស័យ ដើម្បីនឹងជជែកតវ៉ាអីហ្នឹង។ សំណួរខ្ញុំយ៉ាងនេះ តើខ្មែរយើងនៅបរទេសហ្នឹង តើលោកគ្រូយល់ឃើញយ៉ាងម៉េចដែរ ជួយយ៉ាងម៉េចបាន ពីព្រោះអីលោកគ្រូមានប្រសាសន៍អំពីប្រទេសអ៊ីស្រាអ៊ែល?
កេង វ៉ាន់សាក់ ៖ វង់ក្រចកបន្តិច យើងមិនភ្ញាក់រឭករឿងហ្នឹង យើងបណ្ដែតបណ្ដោយដល់មានរឿងអ៊ីចឹងមក ឮសូរថារកតែផ្លូវទៅព្រះវិហារទៅជួយផ្ដល់អាហារ គ្រឿងអាវុធទៅដល់ទ័ពយើងហ្នឹង ពិបាកទៅទៀត ថាមានប្រហែល៣០គីឡូម៉ែត្រហ្នឹង។ ផ្លូវហ្នឹងខែវស្សាផង ទឹកភ្លៀងអីហ្នឹង ដាច់ដោចអស់ទៀតទៅហើយ រកតែប្រើមិនកើតទៅទៀត ហើយដល់អ៊ីចឹងវាដូចហួសចិត្តទៅទៀតដែរនៅក្នុងស្រុកយើងផង មិនមែនទៅធ្វើនៅក្នុងស្រុកសៀមទេ ប៉ុន្តែគ្រាន់តែថាឲ្យទៅដល់ជណ្ដើរឡើងលើព្រះវិហារហ្នឹង ហើយបើប៉ុណ្ណឹងយើងធ្វើមិនកើត។ អា៣០គីឡូម៉ែត្រហ្នឹងនៅស្រុកបារាំង គេធ្វើមួយខែរួចហើយ។ ជំនួយឯណាផ្អាកខ្លះទៅរឿងអភិវឌ្ឍត្រង់ណេះត្រង់ណោះអី ទុកអាហ្នឹងដូចថាប្រមាណ៥ខែហ្នឹងឲ្យបានរួចត្រង់ហ្នឹងមួយ។ ហើយមិនមែនតែមួយហ្នឹង ត្រូវរកផ្លូវច្រើនទៅទៀតពីព្រោះរឿងតទល់នឹងសៀម ផ្លូវទ័ព គឺយើងកុំចោលឲ្យសោះ។ ហើយផ្លូវនយោបាយបរទេសអន្តរជាតិ អាហ្នឹងខ្លាំងហើយ ប៉ុន្តែមិនគ្រប់គ្រាន់ទេ អាធំជាងគេ គឺកម្លាំងជនជាតិយើង ទ័ពយើង ហើយនិងធនធានយើង ស្បៀងអាហារយើង គ្រប់ទាំងអស់...។
កឹម សុស ៖ ឥឡូវងាកទៅសំណួរខ្ញុំមុននេះ ខ្ញុំជម្រាបសួរលោកគ្រូអំពីខ្មែរនៅបរទេសនេះពីព្រោះអីឥឡូវនេះខ្មែរនៅបរទេសច្រើន នៅបារាំង នៅអាមេរិក នៅកាណាដា នៅអូស្រ្ដាលី ហើយអ្នកចេះដឹងកាន់តែច្រើនឡើង?
កេង វ៉ាន់សាក់ ៖ ...គេផ្អើលប្រមូលគ្នាធ្វើពីរឿងគូសបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមអ៊ីចឹង? គេមានបោះសៀវភៅ បោះអី ហើយយើងមើលមកឃើញតែមកទិសខាងកើត ហើយយើងចោល ឬក៏យើងមិនយកចិត្តទុកដាក់ខាងទិសខាងលិច ខាងសៀមនេះ។ ពីខាងកើត លិច ហើយសៀម វៀតណាម វាមិនមែនមានតែឥឡូវឯណា មានតាំងតែជំនាន់ជ័យជេដ្ឋាទី២ម្ល៉េះ ពីសតវត្សរ៍ទី១៧ម្ល៉េះ។
អាហ្នឹងម៉េចក៏យើងមិនមើលឲ្យឃើញទាំងសងខាង? កាលណាមើលសងខាងពេលហ្នឹងយើងទាន់ពេលវេលាដើម្បីនឹងប្រមូលគ្នាសរសេរសៀវភៅនិយាយបង្ហាញពាក្យសម្ដីគ្រប់សព្វ រឿងដែលយើងត្រូវថ្កោលទោសថៃហ្នឹងឲ្យវាដល់គ្រប់កន្លែងទាំងអស់។ បើវាថាជនជាតិយើងសព្វថ្ងៃជាថៃ ឬមិនមែនខ្មែរទេហ្នឹង យើងត្រូវមានចំណេះវិជ្ជាផ្លូវវិទ្យាសាស្រ្ដដើម្បីនឹងឆ្លើយតបទៅវិញថាមិនមែនទេ ខ្មែរគឺខ្មែរ វាមានឈាម... អីក្នុងហ្នឹង ដែលពួកថៃហ្នឹងគ្មានទេ ក្នុងភាសាវិញក៏ខុសគ្នាទៀត។ ភាសាសៀម ភាសា... ដូចជាចិន ឡើងចុះ ខ្ពស់ទាបអីតាមហ្នឹង។
កឹម សុស ៖ ដូច្នេះត្រូវតែអត់ឱនឲ្យគ្នា កុំឈ្លោះគ្នា ហើយខំសិក្សា?
កេង វ៉ាន់សាក់ ៖ ហ្នឹងហើយ ហើយកុំមើលងាយ កុំមើលស្អី យើងនិយាយចេះតែជេរគេតែផ្ដេសតែផ្ដាស យើងត្រូវធ្វើ និយាយឲ្យសមហេតុសមផលតាមវិចារណញ្ញាណ តាមការចេះដឹង តាមវិជ្ជា អាហ្នឹងបានសៀមវាខ្លាច។ ខ្ញុំធ្លាប់ប៉ះសម្ដីជាមួយពួកវាហ្នឹង មិនបាច់ច្រើនទេ គ្រាន់តែយកអក្សរខ្មែរយើង អក្សរមូលយើងបង្ហាញវា ប៉ុណ្ណឹងវាញ័រសាច់បាត់ទៅហើយ ព្រោះវាដឹងថាយើងហ្នឹងខ្លាំងពូកែជាងវា។
កឹម សុស ៖ ដូច្នេះលោកគ្រូយល់ថា ខ្មែរជំនាន់ក្រោយហ្នឹងមានសង្ឃឹមច្រើនទេ ដើម្បីនឹងដោះស្រាយប្រទេសខ្មែរនោះ?
កេង វ៉ាន់សាក់ ៖ សង្ឃឹមគឺថា កុំខ្លាចគេចោទប្រកាន់ថា យើងប្រកាន់ជាតិនិយមនោះ យើងត្រូវនិយាយថាយើង ជាតិយើងវាចង់លិចលង់ស្លាប់បាត់អស់ហើយ ហើយគេកំហែងគំរាមបែបហ្នឹង អាហ្នឹងយើងត្រូវតែកាន់គ្នា បណ្ដុះបណ្ដាល យើងត្រូវតែកាន់ខ្មែរហ្នឹងឲ្យដាច់ខាត ឲ្យច្បាស់លាស់ជាគំរូ ឲ្យគ្រប់ជនជាតិយើង គ្រាប់ជាន់ថ្នាក់ហ្នឹងមានសេចក្ដីសង្ឃឹមដាក់មកលើយើងអ្នកដឹកនាំហ្នឹងឡើងវិញ ហើយកាន់ទង់មួយដូចគ្នាហ្នឹងក្នុងរឿងជាតិខ្មែរនិយមហ្នឹង។ អាហ្នឹងវាជាប់គ្នាទាំងអស់ ទាំងពាក្យសម្ដី ទាំងពីអក្សរសរសេរ ទាំងពីទស្សនៈយើងមើលឃើញ។ បើប្រាសាទអង្គរហ្នឹងរបស់យើងធ្វើសាង បាគាត់គូរ គាត់គិត គាត់កាឡៃគ្រប់ទាំងអស់ យើងមិនថាអ៊ីចឹង យើងថាសុទ្ធតែរបស់ឥណ្ឌា ថ្វាយទៅអាទិទេពឥណ្ឌា ស្អីក៏ឥណ្ឌា ស្អីក៏មិនមែនខ្មែរទេ អាហ្នឹងម៉េចនឹងដុះដាលជាតិនិយមហ្នឹងកើត។
កឹម សុស ៖ អាហ្នឹងជាតិនិយមមួយ ប៉ុន្តែចំណេះវិជ្ជាដើម្បីនឹងឲ្យចេះដឹង ឲ្យមានស្អីខាងវិទ្យាសាស្រ្ដ?
កេង វ៉ាន់សាក់ ៖ អាហ្នឹងខាងបច្ចេកទេសសម័យថ្មីហ្នឹង... ត្រូវតែយើងចេះដឹងឲ្យស្មើគេ យើងអាចធ្វើបាន ព្រោះមានអ្នកខ្លាំងពូកែ អ្នកចេះ អ្នកបញ្ញាអ៊ីចឹងដែរ ប៉ុន្តេវាខ្វះតែរឿងចិត្តជាតិនិយមអ៊ីចឹងទេ។
កឹម សុស ៖ ចិត្តជាតិនិយមដើម្បីនឹងចងក្រង ដើម្បីនឹងធ្វើឲ្យវា...?
កេង វ៉ាន់សាក់ ៖ សព្វថ្ងៃហ្នឹងគេធ្វើត្រឹមត្រូវណាស់ គេបង្កបង្កើតការរៀនសូត្រចេះដឹងខាងភាសាសំស្ក្រឹតអីហ្នឹងឡើងវិញ។ ល្អណាស់ ប៉ុន្តែអ្នកចេះដឹងខាងសំស្កឹ្រតហ្នឹងទៅ តើរួចទៅនិយមអី? ចង់ធ្វើឲ្យភាសាយើងទៅជាសំស្កឹ្រតឬមួយធ្វើឲ្យទៅជាខ្មែរវិញ? ចំណេះវិជ្ជាយើងមាន ប៉ុន្តែថាឲ្យត្រូវយើងមានចិត្តកាន់ជាតិរបស់យើងផង យើងនៅសល់ យើងពូកែ វាទាល់តែមានតពូជ ហើយពួកយើងមកបង្កើតកូនចៅនៅបរទេសទាំងអស់ហ្នឹង បើទាញទាក់បើបង្វិលកុំឲ្យគ្នាមើលទៅក្នុងស្រុកយើងវិញ ចេះដឹងពីរឿងស្រុកយើងឲ្យមានចិត្តចង់ត្រឡប់ទៅស្រុកវិញ យើងទៅប្ដូរផ្ដាច់នៅក្នុងទីកន្លែងជាតិរបស់យើងទេ អាហ្នឹងកូនចៅរបស់យើងហ្នឹង វាក្លាយទៅជាបរទេសអស់ទៅ វាខាត។
កឹម សុស ៖ បាទ គឺថាធ្វើមិនដូចអ៊ីស្រាអែល ព្រោះអីប្រទេសអ៊ីស្រាអែល គេប្រមូលគ្នាតាំងពីក្រៅ ជាពិសេសក្រៅៗ?
កេង វ៉ាន់សាក់ ៖ ហ្នឹងហើយ គេទៅរៀនឯណា គេចេះដឹងរកស៊ីមានបានឯណាក៏ដោយ ប៉ុន្តែគេគិតមកស្រុកគេហ្នឹងជាដរាបអ៊ីចឹង៕
