សម្ភាស​អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំ​ដិន ទឹម សាខន

អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំ​ដិន ខេត្ត​តាកែវ លោក ទឹម សាខន កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​ចូល​កម្ពុជា និង​ចេញ​ពី​កម្ពុជា ឆ្លង​ទៅ​ដល់​ប្រទេស​ថៃ ដើម្បី​សុវត្ថិភាព សន្តិសុខ ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន​នយោបាយ។

ការ​ភៀស​ខ្លួន​របស់​លោក ទឹម សាខន ព្រោះ​តែ​លោក​រង​ការ​ចាប់​ផ្សឹក​និង​ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល​១ឆ្នាំ នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម ពី​បទ​ចោទ​ប្រកាន់​ថា លោក​បាន​បំបែក​បំបាក់​មិត្តភាព នៃ​រដ្ឋាភិបាល​វៀតណាម​និង​កម្ពុជា​បច្ចុប្បន្ន។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក ទឹម សាខន ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត ជួយ​សង្គ្រោះ​ជា​ផ្លូវការ។

ជា​លំដាប់​លំដោយ​នេះ គឺ​ជា​បទ​សម្ភាសន៍​ថ្មី​មួយ​ដែល​លោក ទឹម សាខន បាន​ផ្តល់​ឲ្យ​វិទ្យុ​អាស៊ី​សេរី តាម​រយៈ​ការ​សាកសួរ​របស់​អ្នកស្រី មឿង ទុម ផ្តោត​អំពី​ដំណើរ​ជីវិត​របស់​លោក ដែល​បាន​ភៀស​ខ្លួន​ជា​បន្ត​បន្ទាប់​មក​នេះ។