ការភៀសខ្លួនរបស់លោក ទឹម សាខន ព្រោះតែលោករងការចាប់ផ្សឹកនិងចាប់ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ នៅឯដែនដីកម្ពុជាក្រោម ពីបទចោទប្រកាន់ថា លោកបានបំបែកបំបាក់មិត្តភាព នៃរដ្ឋាភិបាលវៀតណាមនិងកម្ពុជាបច្ចុប្បន្ន។
កាលពីពេលថ្មីៗនេះ លោក ទឹម សាខន ត្រូវបានរដ្ឋាភិបាលប្រទេសស៊ុយអែត ជួយសង្គ្រោះជាផ្លូវការ។
ជាលំដាប់លំដោយនេះ គឺជាបទសម្ភាសន៍ថ្មីមួយដែលលោក ទឹម សាខន បានផ្តល់ឲ្យវិទ្យុអាស៊ីសេរី តាមរយៈការសាកសួររបស់អ្នកស្រី មឿង ទុម ផ្តោតអំពីដំណើរជីវិតរបស់លោក ដែលបានភៀសខ្លួនជាបន្តបន្ទាប់មកនេះ។
