អ្នកជំនាញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោកបណ្ឌិត កង ច័ន្ទតារារ័ត្ន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាពុំទាន់មានការព្រួយបារម្ភពេកទេ ចំពោះបញ្ហាប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច បើទោះបីជាពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដោយ ពីព្រោះកម្ពុជាបានមើលឃើញកំណើនសេដ្ឋកិច្ចបន្តទៀតនៅឆ្នាំក្រោយ។ ប៉ុន្តែអ្វីដែលកម្ពុជាព្រួយបារម្ភ គឺខ្លាចការគោរពច្បាប់សេដ្ឋកិច្ចនៅប្រទេសកម្ពុជា មិនបានពិតប្រាកដប៉ុណ្ណោះ។
សូមអញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក សាវយុត អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំភាគឧត្តរនៃប្រទេសជាមួយលោកបណ្ឌិត កង ច័ន្ទតារារ័ត្ន នាយកវិទ្យាស្ថានកម្ពុជា ដើម្បីសិក្សាអភិវឌ្ឍ និងជាអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា។
