បទសម្ភាសន៍​ជាមួយ​មន្ត្រី​ជំនាន់​សាធារណរដ្ឋ​ខ្មែរ

លោក​ឧត្តមសេនីយ៍ សូកាំ ខូយ អតីត​ប្រធានាធិបតី​ស្តីទី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ កាលពី​នៅ​រស់​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​លោក សំ បូរិន្ទ ទាក់ទង​នឹង​អាថ៌កំបាំង​នៃ​ប្រវត្តិសាស្រ្ត​ខ្មែរ។

នៅ​ថ្ងៃ​សៅរ៍​នេះ​ក្រុម​គ្រួសារ​និង​ញាតិ​មិត្ត​នៃ​សព​លោក​ឧត្តមសេនីយ៍ សូកាំ ខូយ អតីត​ប្រធានាធិបតី​ស្តីទី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ ទើប​បាន​បញ្ចប់​ពិធី​បុណ្យ​ទក្ខិណានុប្បទាន​ឧទ្ទិស​កុសល​ជូន​លោក។

អតីត​មន្រ្តី​ខ្មែរ​រូប​នេះ​បាន​បន្សល់​ទុក​រឿងរ៉ាវ​ខ្លះ​ដែល​មាន​រួម​ទាំង​អាថ៌កំបាំង​នៃ​ប្រវត្តិសាស្រ្ត​ខ្មែរ​ផងដែរ។

លំដាប់​ត​ទៅ​នេះ​គឺ​ជា​បទសម្ភាសន៍​វគ្គ​ថ្មី​មួយ​ដែល​លោក សូកាំ ខូយ បាន​ផ្តល់​ឲ្យ លោក សំ បូរិន្ទ កាលពី​លោក​នៅរស់​គឺ​កាលថ្ងៃ​ទី​១ ខែមករា ដើម​ឆ្នាំ​២០០៨ ស្តីពី​ចម្បាំង​ដណ្តើម​កាន់កាប់​មូលដ្ឋាន​មួយចំនួន​ពី​កងទ័ព​ក្រុង​ហាណូយ​នៅ​ខេត្ត​ភាគ​ឦសាន​ពីរ​នៃ​ប្រទេស​កម្ពុជា នៅ​ចំ​ពេល​ដែល​មាន​កិច្ចប្រជុំ​សន្និសីទ​សន្តិភាព​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៥៤។

សូម​អញ្ជើញ​ស្តាប់​ខ្លឹមសារ​ពិស្តារ​នៃ​បទសម្ភាសន៍​ដែល​មាន​សេចក្តី​ដូច​ត​ទៅ​នេះ៖

លោក​ឧត្តមសេនីយ៍ សូកាំ ខូយ អតីត​មេ​បញ្ជាការ​ដែល​បញ្ជា​ដោយ​អតីត​ព្រះ​ប្រមុខរដ្ឋ សម្តេច​ព្រះ​នរោត្តម សីហនុ កាលពី​ឆ្នាំ​១៩៥៤ ឲ្យ​វាយ​ប្រហារ​លើ​កងទ័ព​ឈ្លានពាន​ហាណូយ នៅ​ខេត្ត​ស្ទឹងត្រែង និង​ក្រចេះ​នោះ បាន​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​ក្រុង​ហាណូយ​នៅ​ប្រទេស​លាវ​ធ្វើ​ឲ្យ​លោក​បារម្ភ​ថា កម្ពុជា​នឹង​ត្រូវ​បែងចែក​ជា​ពុំ​ខាន។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ភាគ​បន្ត​ដែល​លោក​បាន​ផ្តល់​ដល់​លោក សំ បូរិន្ទ កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៨​កន្លង​ទៅ ជុំវិញ​ការសម្រេច​ចិត្ត​ហ្មត់ចត់​របស់​លោក​ក្នុង​ការវាយ​ដណ្តើម​មូលដ្ឋាន​ស្រែជេស​ក្នុង​ខែត្រ​ក្រចេះ និង​វ៉ឺនសៃ​ក្នុង​ខែត្រ​ស្ទឹងត្រែង ពី​ទ័ព​ឈ្លានពាន​វិញ ដូច​មាន​សេចក្តី​ត​ទៅ​នេះ៖

ទោះ​ជា​បាន​ប្រឹងប្រែង​ទប់ស្កាត់​ពី​ដំបូង​ដៃ​ដើម្បី​កុំ​ឲ្យ​នយោបាយ​ក្រុង​ហាណូយ​បាន​សម្រេច​ទិសដៅ​ត្រួតត្រា​ប្រទេស​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​ឥណ្ឌូចិន​នោះ​ក្តី ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ សូកាំ ខូយ បាន​ឃើញ​ថា ប្រទេស​កម្ពុជា​នៅតែ​បាន​ធ្លាក់​នៅ​ក្នុង​ការគ្រប់គ្រង​ដូច​សេចក្តី​ប្រាថ្នា​ដើម​របស់​ប្រទេស​វៀតណាម​តែ​ដដែល។

សូម​អញ្ជើញ​ស្តាប់​សម្ភាសន៍​ភាគ​បន្ត​ដែល​លោក​បាន​ផ្តល់​ដល់ លោក សំ បូរិន្ទ នៅ​មុន​ពេល​លោក​ទទួល​មរណភាព​ជុំវិញ​រឿង​នេះ​និង​ទស្សនៈ​របស់​លោក​ចំពោះ​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​មាន​សេចក្តី​ដូច​ត​ទៅ៖

អតីត​ប្រធានាធិបតី​ស្តីទី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនាប្រមុខ លន់ លន់ បាន​ស្តី​បន្ទោស​ការបន្ត​មាន​ឥទ្ធិពល​របស់​វៀតណាម​លើ​កម្ពុជា​ថា បណ្តាល​មក​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ នរោត្តម សីហនុ ចេញ​ពី​តំណែង​មួយ​អន្លើ និង​ការរិះគន់​ព្រះអង្គ​ថា គឺ​ជា​មេដឹកនាំ​ដែល​ទ្រង់​សព្វព្រះទ័យ​តែ​នឹង​ការបញ្ជោ​បញ្ចើច​បញ្ចើ​នឹង​ការប្រព្រឹត្ត​អំពើ​អបាយមុខ។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​ភាគ​បន្ត​របស់​លោក​ឧត្តមសេនីយ៍ សូកាំ ខូយ ដែល​លោក​បាន​ផ្តល់​ជូល លោក សំ បូរិន្ទ កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០០៦ ជុំវិញ​ចំណុច​ខាង​លើ​នេះ​មាន​សេចក្តី​ដូច​ត​ទៅ៖

លោក​ឧត្តមសេនីយ៍ សូកាំ ខូយ ដែល​ជា​មេ​បញ្ជាការ​ផ្នែក​អធិការកិច្ច​កង​យោធពល​ខេមរភូមិន្ទ​និង​ជា​មេ​ដឹកនាំ​គយ​និង​រដ្ឋាករ​ផង​ក្នុង​របប​សង្គម​រាស្រ្ត​និយម​មាន​ប្រសាសន៍​ថា សម្តេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះ​នរោត្តម សីហនុ មិនមែន​ត្រឹម​តែ​បាន​អនុញ្ញាត​ឲ្យ​កងទ័ព​យៀកកុង​តាំង​ទី​នៅ​លើ​ទឹក​ដី​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះអង្គ​នៅ​បាន​ប្រើប្រាស់​កងទ័ព​ជាតិ​ឲ្យ​ជួយ​ការពារ​បម្រើ ព្រមទាំង​ផ្តល់​ស្បៀង​អាហារ​ដល់​កងទ័ព​បរទេស​ទាំង​នោះ​យ៉ាង​ក្រាស់ក្រែល​ទៀត​ផង។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​បន្ត​ដែល​លោក​បាន​ផ្តល់​ដល់​លោក សំ បូរិន្ទ កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០០៦ ជុំវិញ​បញ្ហា​អធិបតេយ្យ​ជាតិ​ខ្មែរ​សម័យ​សង្គម​រាស្រ្ត​និយម ចុង​ទសវត្សរ៍​ឆ្នាំ​៦០ មាន​សេចក្តី​ដូច​ត​ទៅ៖

អតីត​មេ​ទ័ព​សំណប់​ព្រះទ័យ​អតីត​ព្រះ​មហាក្សត្រ ព្រះបាទ សម្តេច​ព្រះ​នរោត្តម សីហនុ បើ​ទោះ​បី​លោក​តែង​បាន​រិះគន់​ការធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះអង្គ​ចេញ​ពី​តំណែង​ជា​ព្រះ​ប្រមុខ​រដ្ឋ ថា​ជា​អំពើ​ខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​នោះ​ក្តី ក៏​លោក​បាន​មាន​ប្រសាសន៍​ថា ព្រះអង្គ​ក៏​មាន​កំហុស​ដែល​សម​ទៅ​នឹង​អំពើ​រដ្ឋប្រហារ​នោះ​ដែរ។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​បន្ត​ដែល​លោក​បាន​ផ្តល់​ដល់​លោក សំ បូរិន្ទ កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០០៦ ជុំវិញ​ទស្សនៈ​របស់​លោក និង​ទស្សនៈ​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ លើ​បញ្ហា​អធិបតេយ្យភាព​ទឹក​ដី​ខ្មែរ មុន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​នោះ មាន​សេចក្តី​ដូច​ត​ទៅ៖

លោក​អតីត​ប្រធានាធិបតី​ស្តីទី សូកាំ ខូយ ដែល​ទើប​នឹង​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី ឡុង បូរ៉េត នៃ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​ដេញ​ចេញ​ពី​តំណែង​ជា​ប្រធានាធិបតី​ស្តីទី នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​១៩៧៥ ពេល​លោក​ចេញ​ពី​ទីក្រុង​ភ្នំពេញ​ផុត​ភ្លាម។ តើ​រដ្ឋ​ប្រហារ​នោះ​មាន​ដំណើរ​ដើម​ទង​ពី​អ្វី?

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​បន្ត​ដែល​លោក​អតីត​ប្រធានាធិបតី​ស្តីទី សូកាំ ខូយ បាន​ផ្តល់​ជូន​លោក សំ បូរិន្ទ កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ ទាក់ទិន​នឹង​នាទី​ចុង​ក្រោយ​នៃ​ការដួល​រលំ​របប​សាធារណរដ្ឋ​ខ្មែរ នា​ខែ​មេសា ឆ្នាំ​១៩៧៥ មាន​សេចក្តី​ដូច​ត​ទៅ៖

នៅ​ចំ​ពេល​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​១៩៧៥ លោក​អតីត​ប្រធានាធិបតី​ស្តីទី សូកាំ ខូយ មាន​ប្រសាសន៍​ថា លោក​បាន​ត្រូវ​លោក​នាយក​រដ្ឋមន្រ្តី ឡុង បូរ៉េត ក្នុង​របប​ភ្នំពេញ​ធ្វើ​រដ្ឋប្រហារ​លែង​ទទួល​ស្គាល់​លោក​ជា​ប្រធានាធិបតី​ស្តីទី​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ។

លោក​ឲ្យ​ដឹង​ទៀត​ថា លោក​ក៏​ពុំ​បាន​ចាត់ការ​អ្វី​ដើម្បី​ស្រោចស្រង់​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​ដែរ ព្រោះ​លោក​មាន​ជំនឿ​មុតមាំ​ថា សម្តេច​ព្រះ​នរោត្តម សីហនុ ពិត​ជា​អាច​នាំ​សន្តិភាព ការរួបរួម​ជាតិ ជូន​មាតុភូមិ​របស់​លោក​វិញ​បាន​ជាក់​ជា​ពុំ​ខាន។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់​លោក​ឧត្តមសេនីយ៍ សូកាំ ខូយ ដែល​ទើប​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា​នេះ ហើយ​លោក​បាន​ផ្តល់​ជូន​ដល់​លោក សំ បូរិន្ទ កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៨ ជុំវិញ​រឿង​នេះ មាន​សេចក្តី​ដូច​ត​ទៅ៖