គោលបំណងសំខាន់ក្នុងសន្និសីទកំពូលមួយនេះ គឺចង់ចែករំលែកបទពិសោធន៍និងស្នាដៃរបស់ស្ត្រីដឹកនាំជាច្រើនក្នុងពិភពលោកដែលរួមគ្នាតស៊ូមតិដើម្បីធ្វើការផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស និងជាពិសេសគឺទាមទារអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបាននូវភាពរស់នៅសមរម្យរបស់ស្ត្រីគ្រប់ៗគ្នា។
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោកស្រី មូរ សុខហួរ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី ដែលបានមានប្រសាសន៍រៀបរាប់អំពីខ្លឹមសារនៃសន្និសីទកំពូលមួយនេះ តាមរយៈការសាកសួររបស់អ្នកស្រី ម៉ៅ សុធានី។
