កិច្ចសម្ភាសន៍​ជាមួយ​សេងធារី​អំពី​នីតិរដ្ឋ

កញ្ញា សេង ធារី ស្ថាបនិក​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​និង​ការ​បង្រួប​បង្រួម ហៅ​កាត់​ថា CJR (Center for Justice and Reconciliation) បាន​មាន​ប្រសាសន៍​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​អនុវត្ត​លិទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក។

តើ​ការ​អះអាង​នេះ​សំអាង​លើ​អ្វី ហើយ​តើ​ប្រជាពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​អាច​មាន​វិធី​ណា​ដើម្បី​ជំរុញ​ឲ្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​ទទួល​ស្គាល់​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​មាន​សភាព​ល្អ​ប្រសើរ​ជាង​មុន?

សូម​អញ្ជើញ​ស្តាប់​ការ​បក​ស្រាយ​របស់​កញ្ញា សេង ធារី ស្តីពី​បញ្ហា​ខាង​លើ​នេះ​តាម​រយៈ​ការ​សាកសួរ​របស់​អ្នកស្រី ម៉ៅ សុធានី ដែល​មាន​សេចក្តី​ដូច​តទៅ ៖