បទសម្ភាសន៍​ជាមួយ​អតីត​ចៅអធិការ​វត្ត​ភ្នំដិន ទឹម សាខន

លោក ទឹម សាខន អតីត​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ភ្នំ​ដិន​ខាង​ជើង​ក្នុង​ខេត្ត​តាកែវ​បាន​ត្រូវ​អាជ្ញាធរ​យៀកណាម​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​ឯ​ប្រទេស​វៀតណាម​អស់​រយៈពេល​១​ឆ្នាំ។

បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​សំណាក់​សមាគម​និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រម​ទាំង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​នានា​ផង​នោះ រដ្ឋាភិបាល​ក្រុង​ហាណូយ​ក៏​បាន​ដោះលែង លោក ទឹម សាខន មក​វិញ។

ប៉ុន្តែ​រហូត​មក​ទល់​ថ្ងៃ​ទី​៤ ខែ​មេសា​នេះ ទើប​អាជ្ញាធរ​យៀកណាម​អនុញ្ញាត​ឲ្យ​អតីត​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​រូប​នេះ​បាន​ធ្វើ​ដំណើរ​មក​ជួប​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក មណ្ឌលកែវ បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក ទឹម សាខន នៅ​ឯ​ផ្ទះ​ឪពុក​របស់​លោក​ដែល​ស្ថិត​នៅ​ភូមិ​តាឡឹង ឃុំ​ភ្នំដិន ស្រុកគិរីវង់ ខេត្ត​តាកែវ អំពី​រឿងរ៉ាវ​ដែល​នាំ​ឲ្យ​មាន​ការចាប់​ខ្លួន​របស់​លោក​មាន​សេចក្តី​ទាំងស្រុង​ដូច​ត​ទៅ ៖