0:00 / 0:00
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានចោទថា មានការគាបសង្កត់មិនឲ្យលោកនិយាយរិះគន់ដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយលោកមិនព្រម ទើបមានការចេញផ្សាយខ្សែអាត់សំឡេងនោះដើម្បីបន្ថយប្រជាប្រិយភាពរបស់គណបក្សសិទ្ធិមនុស្ស និងដើម្បីបំបែកកម្លាំងប្រជាធិបតេយ្យជាដើម។
ចំណែកឯខាងអ្នកចោទប្រកាន់លោក កឹម សុខា វិញ បានបកស្រាយថា លោក កឹម សុខា បានបង្ហាញមុខថា ជាអាយ៉ងរបស់លោក ហ៊ុន សែន ដូចគេសង្ស័យមែន ហើយថា លោក កឹម សុខា បោកប្រាស់សមាជិកគណបក្សរបស់ខ្លួនជាដើម។
ដើម្បីជ្រាបច្បាស់ពីបញ្ហាខាងលើនេះ សូមស្ដាប់ការបកស្រាយរបស់លោក កឹម សុខា តាមរយៈការសាកសួររបស់លោក ជុន ច័ន្ទបុត្រ ៖
