ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ធ្វើ​ពិធី​សែនព្រេន​ប្រឆាំង​ក្រុមហ៊ុន​វារីអគ្គិសនី

ជនជាតិ​ដើម​ភាគ​តិច ១១​អម្បូរ ប្រមាណ​ជិត ២០០​នាក់ ធ្វើ​ពិធី​សែន​ព្រេន​បួង​សួង​​​​សូម​​ឲ្យ​អ្នក​តា​ម្ចាស់​ទឹកដី​ជួយ​អភិរក្ស​ភូមិ​កំណើត ផ្ទះសម្បែង និង​ដី​ព្រៃ​ជំនឿ​​​ដែល​កំពុង​ប្រឈម​នឹង​ការ​លិច​ទឹក ដោយសារ​​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​កក្កដា នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។

ការ​ធ្វើ​ពិធី​សែនព្រេន​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​វារីអគ្គិសនី​បាន​បិទ​ទ្វារ​ទឹក​​សាកល្បង អស់​រយៈពេល ១០​ថ្ងៃ​មក​ហើយ។ ការ​បិទ​ទ្វារ​ទឹក​សាកល្បង​នេះ ធ្វើ​អោយ​អ្នក​ភូមិ​ដែល​មិន​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ដើម្បី​ចាក​ចេញ​ពី​ភូមិ​ចាស់ មាន​ការ​ព្រួយ​បារម្ភ​អំពី​ទឹក​លិច​ភូមិ។ ថ្វីត្បិត​តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ព្រម​ទទួល​សំណង​ចាក​ចេញ​ពី​ភូមិ​ចាស់​ក្ដី ក៏​មាន​​ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​សំណង​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស សរុប​​ជិត ២០០​គ្រួសារ មិន​ព្រម​ចាក​ចេញ​ពី​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។