ក្រសួង​ធម្មការ​ចាត់​ទុក ធាន វុទ្ធី តាំង​ខ្លួន​ជា​ព្រះ​សិរអារ្យមេត្រីយ៍​ជា​ទង្វើ​បោក​ប្រាស់

ក្រសួង​ធម្មការ និង​សាសនាបានហៅលោក ធាន វុទ្ធី ថាជាជនបោកប្រាស់ និង ព្រមាន​ចាត់​វិធាន​ការណ៍តាម​ផ្លូវ​សាសនា ។ លោក ធាន វុទ្ធី ជាអ្នក​ដឹក​នាំវត្ត​ទួល​ព្រះរាជា ស្ថិត​នៅ​ភូមិ​កំពង់គរ ឃុំ​ពោធិបាន ស្រុក​កោះធំ ខេត្ត​កណ្ដាល ដែល​តាំង​ខ្លួន​ជា​តួ​អង្គ​ព្រះសិរអារ្យ​មេត្រីយ៍។

ក្រសួង​ធម្មការ និង​គណៈ​សង្ឃនាយក ដឹក​នាំ​ដោយ លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា សមាជិក​ថេរៈ​សភា បាន​ចុះ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ទីតាំង​វត្ត​ទួល​ព្រះ​រាជា​ផ្ទាល់​តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​សារមាន​ព័ត៌មាន​ថា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ធ្ងន់ធ្ងរ។

រូបថត​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ អ៊ុង សេរីវុទ្ធ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។