អ្នក​បឹងកក់​លើក​បដា​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ពីរ​នាក់

សកម្មជន​នៃ​សហគមន៍​បឹងកក់ នាំ​គ្នា​លើក​បដា​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា។

សវនាការ​នៅ​ថ្ងៃ​ទី​២២ សីហា នេះ តុលាការ​បាន​ប្ដូរ​បទ​ចោទ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ទៅ​ជា​បទ​ប្រមាថ​តាម​មាត្រា​៥០២ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​ចោទ​ថ្មី​នេះ គឺ​តុលាការ​ផ្ដន្ទាទោស​អ្នក​ទាំង​ពីរ​ឲ្យ​ជាប់​ពន្ធនាគារ ៦​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ៨​ម៉ឺន​រៀល។ ការ​ផ្លាស់ប្ដូរ​បទ​ចោទ​នេះ ក្រោយ​ពី​មេធាវី និង​កូន​ក្ដី​បង្ហាញ​អំណះអំណាង​ថា ទង្វើ​របស់​អ្នក​ទាំង​ពីរ​ដែល​ប្រើប្រាស់​សម្ភារៈ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដូចជា​រូប​ទីងមោង​ឥត​ក្បាល គឺ​មិន​បាន​បំពាន​នឹង​ច្បាប់​នោះ​ទេ ហើយ​នេះ​ជា​សេរីភាព​នៃ​ការ​ប្រតិបត្តិ​សាសនា។

អ្នកស្រី បូវ សោភា និង​អ្នកស្រី ទេព វន្នី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នៅ​សហគមន៍​បឹងកក់៕

ចុច​ត្រង់​នេះ ដើម្បី​អាន​ព័ត៌មាន​ពិស្ដារOpens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។