សពទាហានមួកខៀវកម្ពុជា ៤រូបដែលបានពលីជីវិតនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីថ្ងៃទី៨ ឧសភា ត្រូវបានអង្គការសហប្រជាជាតិ បញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃទី២១ ឧសភា។
កងទាហានមួកខៀវទាំង ៤រូបដែលស្លាប់នោះរួមមាន ឈ្មោះ អ៊ឹម សំ ជាអ្នកបើកបរមានស្រុកកំណើតក្នុងខេត្តសៀមរាប ឈ្មោះ ស៊ាង នរិន្ទ ជាជំនួយការត្រួតពិនិត្យគុណភាពមានស្រុកកំណើតក្នុងរាជធានីភ្នំពេញ ឈ្មោះ លោក មុំ តុលា ជាជំនួយការបើកបរអ៊ិសស្កាវ៉ាទ័រ (Excavator) មានស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ និងឈ្មោះ ម៉ៅ អេង ជាបុគ្គលិកពេទ្យមានស្រុកកំណើតក្នុងខេត្តស្វាយរៀង។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។