ប៉ូលិសរារាំងពលរដ្ឋមិនឲ្យមកតវ៉ានៅតុលាការ
សកម្មភាពប្រជាពលរដ្ឋនៅភូមិឆករកា ឃុំចែងមានជ័យ ត្រូវសមត្ថកិច្ចប៉ូលិស រារាំងនៅខាងមុខផ្លូវចូលសាលាស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃ១៩ កក្កដា។ ពួកគេគ្រោងនាំគ្នាឡើងមកតវ៉ានៅតុលាការខេត្តបាត់ដំបង ដើម្បីសុំឲ្យដោះលែងអ្នកភូមិ ៦នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនក្នុងជម្លោះដីធ្លី កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២។